ឆ្នាំ២០២៥ ៖ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មកម្ពុជា មានជាង ២៥ប៊ីលានដុល្លារអាម៉េរិក

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា មានសរុបរហូតជាង ២៥ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៦។

នាឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា វិស័យឧស្សាហកម្មកម្ពុជាបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ជាក់ស្តែង គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣.០៨៣ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧% ធៀបនឹងឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមបញ្ជាក់ថា ទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម សរុបមានចំនួន ២៥,១៦៨ លានដុល្លារ កើនឡើង ៤,៧១១ លានដុល្លារ ស្មើនឹង ២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារ ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។ ជាមួយនឹងកំណើនទាំងនេះ សុវត្ថិភាពឧស្សាហកម្ម និងអភិបាលកិច្ចល្អក្នុងខ្សែច្រវាក់ផលិតកម្មកាន់តែដើរតួសំខាន់សម្រាប់អនាគតឧស្សាហកម្មកម្ពុជា។

ជារួម ដើម្បីជំរុញវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែរីកចំរើន ក្រសួងឧស្សាហកម្ម ក៏ទើបចេញប្រកាសថ្មីមួយស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម និងការពារបរិស្ថាន នៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម។ ក្រសួងក៏បានណែនាំឱ្យម្ចាស់រោង​ចក្រ-សហគ្រាសទាំងអស់ ចូលរួមអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេស ​ប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យ ដែលក្រសួងបានដាក់ចេញទាំងនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនប្រសិទ្ធភាពផលិតភាព​៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រសួងឧស្សាហកម្មជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា

កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាត្រូ […]

ក្រុមហ៊ុន Toyota សម្ពោធខ្សែច្រវាក់ដំឡើងរថយន្តដ៏ទំនើបម៉ូដែល Hilux Travo នៅកម្ពុជា

ក្រោមអធិបតីភាពមន្ត្រីជាន់ខ្ពស់កម្ពុជា និងជប៉ុន ការពង្រី […]