ព័ត៌មានក្នុងស្រុក

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment and Culture Group Ltd., គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ ដែលនឹងគ្រោងចាប់ដំណើរការយ៉ាងយូរនាដើមឆ្នាំ២០២៧ ខាងមុខនេះ។ នេះបើតាមជំនួបកាលថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៦ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុនកាលពីចុងសប្តាហ៍។ ...

អាន​បន្ថែម

ខេត្តព្រះវិហារ មានរ៉ែសំខាន់ ៣ប្រភេទ និងមាន ១៣ក្រុមហ៊ុន ទទួលបានអាជ្ញាបណ្ណវិនិយោគ

នៅក្នុងភូមិសាស្ត្រខេត្តមានធនធានរ៉ែសំខាន់ៗ ចំនួន៣ប្រភេ ដូចជា៖ រ៉ែមាស រ៉ែដែក រ៉ែលោហៈ ហើយបច្ចុប្បន្ន មាន ១៣ក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណវិនិយោគលើប្រភេទរ៉ែទាំងនេះ។ នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងដំណើរចុះជួបសំណេះសំណាលរបស់សម្តេតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះ...

អាន​បន្ថែម

អូស្រ្តាលីផ្តល់ថវិកា ៣,២លានដុល្លារអូស្ត្រាលី ដល់គម្រោងកែច្នៃ «គោយន្តកសិកម្ម» នៅកម្ពុជា

ដឹកនាំដោយសាកលវិទ្យាល័យស៊ីដនី គំនិតផ្តួចផ្តើមស្រាវជ្រាវដ៏ថ្មីស្រឡាងមួយមានគោលបំណងការពារកសិករក្នុងស្រុកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងកង្វះខាតកម្លាំងពលកម្ម ខណៈពេលដែលកំពុងជំរុញការច្នៃប្រឌិតកសិកម្មប្រកបដោយចីរភាព អូស្រ្តាលីបានផ្តល់ថវិកាគាំទ្រចំនួន ៣,២ លានដុល្លារអូស្ត្រាលី ដល់គម្រោងស្រាវជ្រាវមួយ ក្នុងការកែច្នៃ «គោយន្តកសិកម្ម» ដើរដោយប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីគាំទ្រកសិករកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុករប...

អាន​បន្ថែម

កម្ពុជា-អាមេរិក ចុះ MOU រួមគ្នាជំរុញគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា

ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនអាមេរិក បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីរួមគ្នាជំរុញគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា សំដោឈានទៅលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពនៅកម្ពុជា។ ពិធីចុះហត្ថលេខាលើ (MOU) រវាង ក្រុមហ៊ុនរបស់កូនខ្មែរ GENRICH Investment និង ក្រុមហ៊ុនអាមេរិក GRAPHION Energy Solution បានធ្វើឡើងកាលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេច ម៉ែន សំអន ឧត្តម...

អាន​បន្ថែម

កម្ពុជាចំណាយ ៥លានដុល្លារ ដំឡើងភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមផ្លូវសាធារណៈ

កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល គ្រោងនឹងនាំយកភ្លើងបំភ្លឺដោយថាមពលព្រះអាទិត្យទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន ទៅកាន់ផ្លូវថ្នល់នានាទូទាំងខេត្តចំនួនដប់បី ក្នុងរយៈពេលពីរឆ្នាំ រាជរដ្ឋាភិបាល តាមរយៈក្រសួងចំនួន២ គឺក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងរ៉ែ និងថាមពល បានប្រកាសពីការគ្រោងចំណាយថវិកា ៥លានដុល្លារ ដើម្បីដំឡើងភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមផ្លូវសាធារណៈនៅកម្...

អាន​បន្ថែម

ក្រុមហ៊ុន CHINALCO បង្ហាញលទ្ធផលវិជ្ជមានលើគម្រោងវិនិយោគលើវិស័យធនធានរ៉ែ និងផលិតដែកនៅកម្ពុជា

ក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ដែលជាក្រុមហ៊ុនធំមួយរបស់ចិន បានមកសិក្សាលទ្ធភាពលើវិស័យផលិតដែក និងវិស័យធនធានរ៉ែនៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ច។ នេះបើតាមជំនួបពិភាក្សាកាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Wang Shilei ប្រធានក្រុមហ៊ុន CHINALCO។ នៅក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុនក៏ជម្រាបពីវឌ្ឍនភាពនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅក...

អាន​បន្ថែម

កម្ពុជា-បាំរាំង កំពុងជំរុញគម្រោងមន្ទីរពេទ្យ និងគម្រោងបំលែងសំណល់ទៅជាថាមពល

កម្ពុជា-ជប៉ុន បានបើកពិភាក្សា ដើម្បីជំរុញគម្រោងអាទិភាពចំនួន៣ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Nicolas Forissier រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេសនៃ សាធារណរដ្ឋបារាំង ផ្ស...

អាន​បន្ថែម

កម្ពុជាទទួលបានគម្រោងជលផលសមុទ្រ​ និង​តំបន់ឆ្នេរប្រកបដោយចីរភាព មានតម្លៃ ៧៣លានដុល្លារ

កម្ពុជា ទទួលបានគម្រោង ជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយចីរភាព ដែលមានទឹកប្រាក់ ៧៣ លានដុល្លារអាម៉េរិក ខណៈគម្រោងនេះនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរកម្ពុជាកាន់តែប្រសើរថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) កាលថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២៦។ ADB បានឱ្យដឹងថា គម្រោងជលផលសមុទ្រ​និង​តំបន់ឆ្នេរប្រកបដោយចីរភាព (Sustainable Coastal and Marine Fisheries – SCMF)...

អាន​បន្ថែម

ក្រុមហ៊ុនចិន ចាប់អារម្មណ៍វិនិយោគរោងចក្រផលិតស៊ីម៉ងត៍ និងថាមពលកកើតឡើងវិញនៅកម្ពុជា

ក្រុមហ៊ុនយក្សមួយរបស់ចិន China Energy International បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ពិសេសរោងចក្រផលិតស៊ីម៉ងត៍ និងវិស័យថាមពលកកើតឡើងវិញ។ ការបញ្ជាក់នេះ ធ្វើឡើងកាលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International Group Co., Ltd. នៅប្រទេសចិន។ នាឱកាសនោះ លោក Qiao Xubin ...

អាន​បន្ថែម

វិស័យឯកជនកម្ពុជា-បារាំង នឹងដំណើរការគម្រោងអភិវឌ្ឍន៍ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ

កិច្ចសហការ​ដ៏​មាន​ចក្ខុវិស័យ​មួយ​ពី​កសិដ្ឋាន​ដល់​តុ​អាហារ​នឹង​ធ្វើ​បដិវត្តន៍​ការចែកចាយ​អាហារ ជំរុញ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​ធានា​សន្តិសុខ​ស្បៀងអាហារ​ទូទាំង​ព្រះរាជាណាចក្រ វិស័យឯកជនកម្ពុជា-បារាំង បានប្រកាសចាប់ផ្តើមសិក្សាគម្រោងអភិវឌ្ឍន៍ ផ្សារបោះដុំផលិតផលស្រស់ភ្នំពេញ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និរន្តរភាពសេដ្ឋកិច្ចបន្ថែមទៀត។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម...

អាន​បន្ថែម