- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
គម្រោងស្តារប្រព័ន្ធដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៨៩% ហើយ
គិតមកដល់ដើមខែកញ្ញានេះ គម្រោងសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចលទ្ធផលបានប្រមាណ ៨៩% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមរបាយការណ៍បានឱ្យដឹងថា ក្រុមការងារកំពុងអនុវត្តលើការងារសំខាន់ៗរួមមាន៖ ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ដែលមានមាត់លើទំហំ ១០០ម៉ែត្រគិតទាំងខ្នងទំនប់ បាតក្រោមទំហំ ៤០ម៉ែត្រ ស្ថិតក្នុងខេត្ត...
អានបន្ថែមរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាអភិវឌ្ឍន៍ខេត្ត៤នៅភាគឦសាន ឱ្យកាន់តែរីកចម្រើន ដោយត្រៀម $២០០លាន បញ្ចប់ការសង់ផ្លូវក្រវាត់ព្រំដែន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកញ្ចប់ថវិកាប្រមាណ ២០០លានដុល្លារ សម្រាប់កសាងផ្លូវតាមបណ្តោយព្រំដែន ជាប់ជាមួយប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀតណាម ដែលនៅសល់ប្រវែង ១,៣០០គីឡូម៉ែត្រទៀត ដោយគ្រោងចំណាយពេលសាងសង់១០ឆ្នាំ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប ១.៦៦០រូប នៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានចុះហត្ថលេខាលើថវិក...
អានបន្ថែមក្រុមហ៊ុនសង់ព្រលានយន្តហោះសៀមរាប គ្រោងវិនិយោគបង្កើតតំបន់ផលិតថាមពលនៅកម្ពុជា
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានគម្រោងវិនិយោគបង្កើតតំបន់ថាមពលពិសេស។ លោក Wei Lu ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI បានលើកឡើងពីគម្រោងក្នុងពេលអញ្ជើញចូលជួប និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា។ លោក Wei Lu បានលើក...
អានបន្ថែមអាជ្ញាធរកំពុងរៀបចំផ្លូវថ្មើរជើងក្នុងក្រុងបាត់ដំបង ដើម្បីបង្កភាពងាយស្រួលដល់ជនពិការ និង…
រដ្ឋបាលខេត្តបាត់ដំបង កំពុងរៀបចំផ្លូវថ្មើរជើងសម្រាប់ជនពិការ ផ្លូវសម្រាប់ជិះកង់ និងបំពាក់ភ្លើងសូឡាបំភ្លឺតាមបណ្តាសួនបន្ថែមទៀតក្នុងក្រុងបាត់ដំបង ដើម្បីបំភ្លឺទីសាធារណៈ និងបង្កលក្ខណៈងាយស្រួលបន្ថែមដល់ប្រជាពលរដ្ឋក្នុងការដើរកំសាន្ត និងហាត់កីឡា ដើម្បីសុខភាព។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងដំណើរចុះពិនិត្យគម្រោងនៅទីតាំងផ្ទាល់ ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអ...
អានបន្ថែមទិញភ្លាម ចូលរស់នៅបានភ្លាម! មាននៅបុរី ប៉េង ហួត គម្រោងដឹស្ដា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ៦A)
បុរី ប៉េង ហួត គម្រោងដឹស្ដា មុនីរ៉ាហ៍ នៅលើផ្លូវជាតិលេខ ៦A មិនឆ្ងាយប៉ុន្មានពីស្ពានជ្រោយចង្វា ហើយមានផ្ទះ សាងសង់រួចរាល់ ១០០ភាគរយ ដែលអាចឱ្យលោកអ្នកចូលរស់បានត្រឹមតែរយៈពេល 7 ថ្ងៃប៉ុណ្ណោះ។ ផ្ទះដែលលោកអ្នកអាចចូលរស់នៅបានភ្លាមៗនោះគឺជាវីឡាភ្លោះ ទំនើបទាន់សម័យ និងជាផ្ទះដ៏ពេញនិយមមួយរបស់បុរី ប៉េង ហួត។ វីឡាភ្លោះនេះមានម៉ូតស្រស់ស្អាតដែលយើងអាចមើលទៅហាក់ដូចជាវីឡាទោលមួយអញ្ចឹង ខាងក្រោមនេះជាព័ត៌មានអំពីវីឡាមួយនេះ៖ ...
អានបន្ថែមបច្ចុប្បន្ន ខេត្តបន្ទាយមានជ័យមានរោងចក្រ សហគ្រាសជាង ២ពាន់កន្លែង បង្កើតការងារជិត ៣ម៉ឺននាក់
ខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសិប្បកម្ម សរុបជាង ២០០០កន្លែង ដែលបានបង្កើតការងារជូនប្រជាពលរដ្ឋបានជិត ៣ម៉ឺននាក់។ នេះបើតាមការលើករបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តមបានឱ្យដឹងថា គិតមកទល់បច្ចុប្បន្នខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ប៉ុន្តែកំពុងដំណើរការមានចំនួន៣ និងសួនឧស្សាហកម្ម...
អានបន្ថែមរដ្ឋសម្រេចកែនីតិវិធីត្រួតពិនិត្យ និងលក់សំបុត្រចូលទស្សនាអង្គរ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរ
រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ ៦ចំនុច ដើម្បីធ្វើការកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនាអង្គរ ខណៈគ្រឹះស្ថានក៏គ្រោងនឹងដាក់ម៉ាស៊ីនស្វ័យប្រវត្ដិលក់សំបុត្រឱ្យភ្ញៀវទេសចរនៅតំបន់ជិតប្រាសាទ ក្នុងរមណីដ្ឋានអង្គរ សំដៅបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀតផងដែរ។ នេះបើតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងព...
អានបន្ថែមរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោ ជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
រដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោថ្នាក់ស្មើ នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានប្រតិបត្តិការ និងសេវាកម្មនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណេត ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ សម្តេចធិបតី បានបញ្ជាក់នៅក្នុងអនុក្រឹត្យថា ការសម្រេចបង្កើតអាកាសយានដ្ឋានអន្តរជាតិតេជោនេះឡើង គឺជាតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការសម្របសម្រួលកិច្ចប្រតិ...
អានបន្ថែមក្រុមហ៊ុនហុងកុង ចង់មកវិនិយោគលើឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរនៅកម្ពុជា
វិនិយោគិនហុងកុង មកពីសម្ព័ន្ធក្រុមហ៊ុនហ្វុង បានលើកឡើងថា នាពេលខាងមុខ ខ្លួននឹងពិនិត្យលទ្ធភាពស្វែងរកឱកាសដាក់ទុនវិនិយោគ លើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់នៅតាមតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូហុងកុងមកពី សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដឹ...
អានបន្ថែមធនាគារអភិវឌ្ឍន៍អាស៊ីជួយកម្ពុជាជាង $៩៣លាន ពង្រីកការផ្តត់ផ្គង់ទឹកនៅតំបន់ជនបទក្នុងខេត្ត៩
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦លានដុល្លារ ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុនៅតាមតំបន់ជនបទក្នុងខេត្តចំនួន ៩ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានលើគេហទំព័រផ្លូវការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ កម្មវិធីនេះ នឹងជួយដល់ប្រជាពលរដ្ឋចំនួន ៨៨.000 គ្រួសារ ក្នុងភូមិចំនួន ៤0...
អានបន្ថែមរដ្ឋផ្តល់ដើមមន១ពាន់ដើម ដល់សិប្បករអង្គរ ដើម្បីអភិវឌ្ឍន៍សិប្បកម្មតម្បាញ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីប្រគល់ដើមមនចំនួន ១០០០ដើម ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប ដើម្បីស្តារ និងអភិវឌ្ឍន៍សិប្បកម្មតម្បាញរបស់សូត្រខ្មែរឱ្យកាន់តែប្រសើរថែមទៀត។ ពិធីប្រគល់ដើមមន បានធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នាទីតាំងរបស់ក្រុមហ៊ុនផ្ទាល់។ នាឱកាសនោះ ឯកឧត្តម ឌិត ទីណា បានសម្ដែងការសាទរចំពោះក្រុមហ៊ុន ដែលខិតខំប្...
អានបន្ថែមកម្ពុជា-អាស៊ាន ជំរុញបង្កើតកិច្ចព្រមព្រៀងលើការសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ
កម្ពុជា និងបណ្តារប្រទេសអាស៊ាន កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រឱ្យបានគ្រប់សមាជិកអាស៊ានទាំងអស់ ដើម្បីឱ្យមានចំណេះដឹងពេញលេញក្នុងការបំពេញប្រតិបត្តិការនេះឱ្យបានគ្រប់ជ្រុងជ្រោយ។ ការជំរុញនេះ បានធ្វើឡើងតាមរយៈវេទិកាអាស៊ានដឹកជញ្ជូនលើកទី១១ ស្តីពីការរុករក និងសង្គ្រោះតាមផ្លូវអាកាស និងផ្លូវសមុទ្រ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ វេទិកា...
អានបន្ថែម