- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
គម្រោងស្តារគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជាង ៩៦ភាគរយ ហើយ
គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៩៦,១០ភាគរយហើយ បើគ្មានអ្វីប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់មុនផែនការមួយឆ្នាំ ដោយធានាជាមួយនឹងកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ ក្រសួងបានបង្ហាញថា បច្ចុប្បន្នការង...
អានបន្ថែមក្រុមហ៊ុន LSCG Group ប្រកាសបោះទុន ១៦៨លានដុល្លារ បន្តអភិវឌ្ឍន៍អគារជាប់គាំងនៅព្រះសីហនុ
លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG Group បានប្រកាសសហការជាមួយក្រុមហ៊ុនអាមេរិក និងសិង្ហបុរី (JV) បោះទុន ១៦៨លានដុល្លារ ដើម្បីបន្តអភិវឌ្ឍន៍សាងសង់សំណង់អគារដែលកំពុងជាប់គាំងនៅក្រុងព្រះសីហនុ។ លោកអគ្គនាយកក្រុមហ៊ុន LSCG បានគូសបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងស្វែងរកសំណង់អគារ និងទីតាំងដីដែលស្ថិតនៅទីតាំងអាទិភាពមួយចំនួនដើម្បីធ្វើការវិនិយោគអភិវឌ្ឍបន្ត។ លោកបន្ត មុននឹងឈានដល់ការសម្រេចខាងលើនេះ ក្រុមហ៊ុន LSCG ...
អានបន្ថែមអាជ្ញាធរ និងពលរដ្ឋខេត្តត្បូងឃ្មុំ រួមគ្នាដាំដើមត្នោត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម
អាជ្ញាធរ ក្រុមយុវជន និងប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានរួមគ្នាបន្តដាំដើមត្នោត ចំនួន១ម៉ឺនដើម នៅតាមខ្សែក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» និងទុកជាប្រវត្ថិសាស្រ្តដល់ក្មេងជំនាន់ក្រោយ។ ដើមត្នោតចំនួន១ម៉ឺនដើមនេះ ត្រូវបានដាំកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមគំនិតផ្តួចផ្តើមដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបា...
អានបន្ថែមរដ្ឋបង្ហាញផ្លូវចំនួន ២ជម្រើស សម្រាប់សង់ភ្ជាប់ពីផ្នែកខាងកើតនៃគល់ស្ពានទន្លេបាសាក់ ទៅផ្លូវជាតិលេខ១
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលើផ្លូវចំនួន ២ខ្សែជាជម្រើស ក្នុងការផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ១។ នេះបើតាមកិច្ចប្រជុំពិភាក្សាគម្រោង ដឹកនាំដោយ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យកំណត់ខ្សែអ័ក្ស និងគំនូសប្លង់បច្ចេកទេសនៃ គម្រោងផ្លូវ...
អានបន្ថែមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានគម្រោងទទួលបានការអនុញ្ញាតសាងសង់ចំនួន ១.៦៤២គម្រោង ថយចុះ១១%
ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាគម្រោងសាងសង់សរុបមានចំនួន ១.៦៤២គម្រោង ថយចុះ ២០៧គម្រោង ស្មើនឹង ១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំមុន។ របាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា គម្រោងសាងសង់មានផ្ទៃក្រឡាសរុប ៦,១៤លានម៉ែត្រការ៉េ ធ្លាក់ចុះ ៩,៨ភាគរយ ធៀបនឹងរយៈពេលឆមាសទី១ឆ្នាំមុន។ របាយការណ៍ដដែលបង្ហាញទៀតថា គម្រោងសាងសង់សរុបខា...
អានបន្ថែម១០ប្រូម៉ូសិន សម្រាប់តែ ១០ផ្ទះ ផ្តល់ជូនតែ ២ថ្ងៃប៉ុណ្ណោះពីបុរី ប៉េង ហួត!
កម្មវិធី Weekend Special ដ៏ពិសេសនាចុងសប្តាហ៍នេះ បានត្រលប់មកសាជាថ្មីជាមួយការផ្តល់ជូនដ៏អស្ចារ្យ កាន់តែធំ និងកាន់តែចំណេញ នឹងប្រារព្ធធ្វើឡើងនៅទីតាំងផ្ទះគំរូវីឡាភ្លោះម៉ូតថ្មី ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (ខណ្ឌច្បារអំពៅ) ដែលមានរយៈពេល ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧ល្ងាច។ អតិថិជននឹងទទួលបានការផ្តល់ជូនដែលមិនធ្លាប់មាន និងកាន់តែចំណេញនៅក្នុង...
អានបន្ថែមកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាសម្រួលនិតិវិធីវិនិយោគ ដើម្បីទាក់ទាញវិនិយោគបន្ថែមពីបរទេស
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីសម្របសម្រួលនិតិវិធីនៃការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅទាក់ទាញការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ ជំនួបពិភាក្សានេះ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កាលថ្ងៃទី៧ ខែសីហា...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាចំណាយជាង $១៣០០លាន លើកម្មវិធីឧបត្ថម្ភប្រាក់ជូនពលរដ្ឋក្រីក្រ ៧០ម៉ឺនគ្រួសារ
រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាអស់ ១៣៥៩លានដុល្លារ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២.៨លាននាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២ កាលពីចុងខែ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ មានរយៈពេល ៤៦ខែ ក្នុងនោះក...
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចបាន ៩០,៨៤% ហើយ
គិតត្រឹមដំណាច់ខែកក្កដា ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (កំពត-ច្រកលក) សម្រេចបាន ៩០,៨៤% ហើយ នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងដឹកនាំដោយឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង រួមជាមួយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន នៅថ្ងៃទី០...
អានបន្ថែមរយៈពេល១ខែកក្កដា កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបាន ៤៤គម្រោង មានតម្លៃ ៣៩៦លានដុល្លារ
ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៩៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥០០០កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ៤៤គម្រោងខាងលើនេះ មាន ៣១គម្រោង ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ១៣គម្រោងទៀតស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ជាការកត់សម្គាល់ ឃើញថាខេត្តកំពង់ស្...
អានបន្ថែមកម្ពុជាត្រៀមស្នើទីតាំងសំខាន់ៗចំនួន ៧ ដើម្បីដាក់ជាតំបន់បេតិកភណ្ឌពិភពលោក
កម្ពុជាបានរៀបចំបញ្ជីទីតាំងសំខាន់ៗចំនួន ០៧ ដើម្បីដាក់ស្នើជាតំបន់បេតិកភណ្ឌពិភពលោក។ នេះបើតាមលោកបណ្ឌិត ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទីនៃគណៈកម្មការជាតិយូណេស្កូកម្ពុជា និងជាប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោកកម្ពុជា។ លោកបណ្ឌិតបានលើកឡើងដូច្នេះក្នុងឱកាសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលប្រជុំ លើកទី៤៦ របស់គណៈកម្មការបេតិកភណ្ឌពិភពលោក នៅប្រទេសឥណ្ឌាថា កម្ពុជាបានត្រ...
អានបន្ថែមបច្ចុប្បន្ន ខេត្ត៤របស់កម្ពុជាក្នុងតំបន់ត្រីកោណ មានគម្រោងវិនិយោគ ១០៥គម្រោង តម្លៃ $៣,៧ពាន់លាន
បច្ចុប្បន្ន ខេត្តទាំង៤ របស់កម្ពុជា ដែលស្ថិតនៅតំបន់ត្រីកោណអភិវឌ្ឍន៍( CLV) មានគម្រោងវិនិយោគសរុបចំនួន ១០៥ គម្រោង គិតជាទឹកប្រាក់៣,៧ពាន់លានដុល្លារ។ នេះបើយោងតាមការបង្ហាញដោយអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ កាលថ្ងៃទី០២ សីហា ២០២៤។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ ខេត្តចំនួន៤ (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) របស់កម្ពុជា ដែលស្ថិតនៅក្នុ...
អានបន្ថែម