- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
កម្ពុជាកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅម៉ាកាវ ដើម្បីជំរុញទីផ្សារក្រៅប្រទេស
ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ ដើម្បីជំរុញទីផ្សារក្រៅប្រទេស។ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២២-២៣ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងដំណើរខាងលើនេះ លោក ស៊ាង ថៃ បានជួបពិភាក...
អានបន្ថែមរយៈពេល៦ខែ ខេត្តព្រះសីហនុ មានទេសចរសរុប ២,៨លាននាក់ ក្នុងនោះមានទេសចរបរទេស ២០ម៉ឺននាក់
ត្រឹមរយៈពេល ៦ខែ គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប ២លាន៨សែននាក់។ នេះបើតាមជំនួបពិភាក្សា រវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាមួយលោកស្រី ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា រយៈពេល ៦ខែដើមឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២លាន៨សែននាក់ ក្នុងនោះមានភ្...
អានបន្ថែមកូរ៉េប្តេជ្ញាបង្កើនទំហំមូលនិធិសហប្រតិបត្តិការជាមួយប្រទេសមេគង្គដល់ ១០លានដុល្លារ ត្រឹមឆ្នាំ២០២៧
សាធារណរដ្ឋកូរ៉េ បានប្តេជ្ញាបង្កើនការរួមចំណែកហិរញ្ញវត្ថុតាមរយៈមូលនិធិសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េរហូតដល់ ១០លានដុល្លារអាម៉េរិក ត្រឹមឆ្នាំ២០២៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងអនុតំបន់មេគង្គ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសមេគង្គ និងស...
អានបន្ថែមក្រុមហ៊ុន Golden Port SEZ គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ២៧០ហិកតា តាមបណ្តោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុ
ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមជំនួបពិភាក្សារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Por...
អានបន្ថែមអ្នកជំនាញ៖ កម្លាំងសេដ្ឋកិច្ចកម្ពុជា ២០២៤ វាស់ដោយសូចនាករ០២៖ កម្រិតកំណើនឥណទានធ្លាក់ចុះ ខណៈអត្រាកម្ចីមិនដំណើរការ NPLRs កើនខ្លាំង
ក្នុងការវិភាគពីសេដ្ឋកិច្ចរបស់ប្រទេសមួយ មានសូចនាករបច្ចេកទេសសំខាន់យ៉ាងហោចណាស់ចំនួន ០២ សម្រាប់វាស់កម្រិតភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងកម្លាំងទ្រនៅពីក្រោយកំណើនសេដ្ឋកិច្ចណាមួយ។ សូចនាករទំាងពីរនោះ គឺកំណើនឥណទាន (Credit Growth) និងអត្រាកម្ចីមិនដំណើរការ (Non-performing loan ratio = NPLRs)។ កាលណាកំណើនឥណទានខ្ពស់ ក្នុងន័យម្យ៉ាង វាបង្ហាញពីកម្រិតសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសមួយខ្ពស់ដែរ ពោលគឺជាសញ្ញាវិជ្ជមាន។ ...
អានបន្ថែមPPSEZ CEOថា៖ បើប្រើឌីជីថលក្នុងប្រព័ន្ធពន្ធគយ កម្ពុជាអាចកាត់អំពើពុករលួយលើថ្លៃដឹកជញ្ជូនបាន៣០% និងបើដូណាល់ត្រាំឈ្នះ កម្ពុជានឹងក្លាយជាគោលដៅ…
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាសួនឧស្សាហកម្មដ៏សំខាន់ក្នុងប្រទេសកម្ពុជា កំពុងធ្វើពិពិធកម្មមូលដ្ឋានអ្នកជួលរបស់ខ្លួន ដើម្បីទាក់ទាញក្រុមហ៊ុនឱ្យកាន់តែច្រើនពីប្រទេសថៃ និងវៀតណាម ចំពេលមានការផ្លាស់ប្តូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ តំបន់សេដ្ឋកិច្ចពិសេសនេះ លាតសន្ធឹងលើផ្ទៃដីទំហំជាង ៣,៥៧ គីឡូម៉ែត្រការ៉េនិងមានអ្នកជួល (រោងចក្រវិនិយោគ) ចំនួនជាង ៩០ រោងចក្រ មកពី ១៥ ប្រទេស បច្ចុប្បន្នតំបន់សេដ្ឋកិច...
អានបន្ថែមកម្ពុជាចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលសង់មុនថ្ងៃ ១៩ ធ្នូ ១៩៩៧
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនីតិវិធីចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិដែលបានសាងសង់មុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ដើម្បីធានាការពារសិទ្ធិកម្មសិទ្ធិស្របច្បាប់របស់អ្នកកាន់កាប់។ នេះបើតាមប្រកាសលេខ ០៥០ ដនស/ប្រក/ក.ក.ច ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ប្រកាសនេះ ធ្វើឡើងសម្រាប់អគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងដែលខកខានមិនបានចុះបញ្ជីតាមនីតិវិធីនៃការចុះបញ...
អានបន្ថែមសម្តេចតេជោ ជំរុញរដ្ឋាភិបាលថ្មីសង់ផ្លូវជាតិលេខ៧៨.៥ (ក្រុងបានលុង-កន្ទុយនាគ) ឱ្យបានឆាប់ៗ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវភ្ជាប់ពីខេត្តរតនគិរី ក្រុងបានលុង ទៅដល់កន្ទុយនាគ(មុំ៣) ប្រវែងជាង១៦៦គីឡូម៉ែត្រ ឱ្យបានឆាប់។ នេះបើយោងតាមការថ្លែងសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV (កម្ពុជា ឡាវ វៀតណាម) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡ...
អានបន្ថែមអាជ្ញាធរខេត្ដកំពង់ស្ពឺ ប្រកាសដាំដើមត្នោតតាមមាត់ស្ទឹងព្រែកត្នោត ដើម្បីបង្កើនការទាក់ទាញទេសចរ
អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសថា នឹងធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមតាមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីដាំដើមឈើចម្រុះជិត៤ពាន់ដើម នៅថ្ងៃទិវា ៩កក្កដា នៅក្នុងស្រុកសាមគ្គីមុនីជ័យ កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ ...
អានបន្ថែមរដ្ឋាភិបាលឡាវអុនម័តសង់ផ្លូវល្បឿនលឿនប្រវែង ៦៣គ.ម ពីឧត្តមសៃដល់ព្រំដែនប្រទេសចិន
រដ្ឋាភិបាលឡាវបានអនុម័តការសាងសង់ផ្នែកទី៤នៃផ្លូវល្បឿនលឿនមួយខ្សែតភ្ជាប់ពីខេត្តឧត្តមសៃពីភាគខាងជើងប្រទេសឡាវទៅក្រុងបុតឹនក្នុងខេត្តហ្លួងណាំថាជាប់ព្រំដែនប្រទេសចិន។ ផ្នែកទី៤នេះ គឺជាផ្នែកមួយនៃគម្រោងដែលកំពុងដំណើរការការកែលម្អដើម្បីពង្រីកទំនាក់ទំនងការដឹកជញ្ជូនរវាងឡាវ និងចិន។ នេះបើតាមការចុះផ្សាយរបស់ Pasaxon នៅថ្ងៃទី២៤ ខែកក្កដា ២០២៤ ថា ផ្នែកទី៤ ដែលទើបអនុម័តថ្មីនេះ នឹងគ្របដណ្ត...
អានបន្ថែមវៀតណាមពេញចិត្តនឹងផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជាឱ្យបានលើសពី ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍ
ប្រទេសវៀតណាម នឹងបើកទូលាយលើការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា រហូតដល់លើស ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈជំហានដំបូងនឹងបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ ដែលមានទំហំថាមពលអគ្គិសនី ២៥០មេហ្គាវ៉ាត់។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងជំនួ...
អានបន្ថែមក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ បើកដំណើរការសាកល្បងខ្សែរថភ្លើង(ភ្នំពេញ-ប៉ោយប៉ែត) ប្រកបដោយជោគជ័យ
ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ ប្រកបដោយភាពជោគជ័យ ត្រៀមដាក់ឱ្យដំណើរការផ្លូវការឆាប់ៗនេះ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha...
អានបន្ថែម