ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាមបោះទុន $២០០លាន សង់រោងចក្រនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន​ផលិត​រថយន្ត EV VinFast របស់​វៀតណាម បាន​ចុះ​ហត្ថលេខា​លើ​រោងចក្រ​តម្លៃ ២០០​លាន​ដុល្លារ ​នៅ Subang ក្នុង​ខេត្ត West Java ក្នុងប្រទេសឥណ្ឌូនេស៊ី។ រោងចក្រមួយនេះ នឹងមានសមត្ថភាពផលិតរថយន្តជាអតិបរមា ៥០.០០០គ្រឿង ក្នុងមួយឆ្នាំ នឹងមានហាងលក់តួ ខ្សែដំឡើងទូទៅ ហាងលាបពណ៌ តំបន់សាកល្បង ពិសេសនឹងជួយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកបានរាប់ពាន់កន្លែងថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ globalconstructionrevie...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា សម្រេចយកសេវាពីការចុះបញ្ជីដីធ្លីលើកដំបូង ដែលមានលក្ខណៈជាប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រប់គ្រងចំណូលពីកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៤ឆ្នាំ ដើម្បីជំរុញបង្ហើយការចុះបញ្ជីដីធ្លីលើកដំបូងមានលក្ខណៈជាប្រព័ន្ធ។ នេះបើតាមអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ អនុក្រឹត្យនេះ បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រោ...

អាន​បន្ថែម

Hyundai បើក​រោងចក្រ​ផលិត​អាគុយរថយន្តអគ្គិសនីដំបូង​គេ នៅឥណ្ឌូនេស៊ី ដោយរំពឹងថាអាចផ្គត់ផ្គង់បាន ១៥០K ក្នុង១ឆ្នាំ

ក្រុមហ៊ុន Hyundai បានបើករោងចក្រផលិតបន្ទះអាគុយ រថយន្តអគ្គិសនី ដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងក្រុមហ៊ុន LG Energy Solution ស្របពេលដែលក្រុមហ៊ុននេះកំពុងខិតខំបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនក្នុងពិភពលោក ។ រោងចក្រដែលទើបដំឡើងថ្មីនៅឥណ្ឌូនេស៊ីនេះ នឹងអាចផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនីម៉ាក Hyundai និងម៉ាក Kia បានប្រមាណ ១៥០.០០០ គ្រឿង ជាមួយនឹងតម្លៃសមរម្យ នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ០៣...

អាន​បន្ថែម

ចង់ទិញ​ហ្សបហោស៍​នៅបុរី ប៉េង ហួត ដឹស្ដា ដាយមិន គួរដឹងពីចំណុចទាំងនេះ

បុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន ស្ថិតនៅលើផ្លូវសម្ដេចតេជោហ៊ុនសែន ឬហៅថាផ្លូវ ៦០ ម៉ែត្រ ក្បែរស្ពានអាកាសមរតកតេជោ ដែលនឹងសាងសង់រួចស្ថាពរនៅឆ្នាំ២០២៥ នេះ។ លើសពីនេះទៅទៀត គម្រោងនេះស្ថិតនៅកណ្តាលរវាងស្ពានអាកាសមរតកតេជោ និងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលធ្វើឱ្យងាយស្រួលដល់ការធ្វើដំណើរឆ្ពោះទៅតំបន់ច្បារអំពៅ ចាក់អង្រែ និងចូលមកកណ្ដាលទីក្រុងវិញ។ ដោយសារតែកត្តាទីតាំងដ៍មានសក្ដានុពលនេះហើយ...

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ជាង ៥៧លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចចុះកិច្ចព្រមព្រៀងចំនួន ២ ដែលមានទឹកប្រាកសរុបប្រមាណ ៨.៦៧៩លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥លានដុល្លារ សម្រាប់អភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវជាតិលេខ៥) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មាននេះ កិច្ចព្រមព្រៀង ២ នេះ មានកិច្ចព្រមព្រៀងហ...

អាន​បន្ថែម

កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាជំរុញកិច្ចសហការ ៥ចំនុច ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ទ្វេភាគី

ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ថៃ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើចំនុចសំខាន់ៗ ចំនួន៥ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ ចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤ នាក្រុងបាងកក ប្រទេសថៃ។ ក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះបា...

អាន​បន្ថែម

ឆមាសទី១-២០២៤ កម្ពុជានាំចូលសម្ភារៈសំណង់មានតម្លៃជាង ៧៥០លានដុល្លារ កើន១៨%

កម្ពុជានាំចូលសម្ភារៈសម្រាប់ការសាងសង់មានតម្លៃសរុប ៧៥៣លានដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ កើនឡើង ១៨ភាគរយ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។ តាមរបាយការណ៍បានបង្ហាញថា ការនាំចូលស៊ីម៉ង់ត៍ មានតម្លៃជិត១០លានដុល្លារ ធ្លាក់ចុះ ៩ភាគរយ​ និងការនាំចូលដែក និងដែកថែប មានទឹកប្រាក់ ៣៨៤លានដុល្លារ កើនឡើង ៥០ភាគរយ។​ កំណើននៃការនាំចូលសំភារៈសាងសង់នេះ ឆ្លុះបញ្ជាំងជាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យសំណង់នៅកម្ពុជា។ ...

អាន​បន្ថែម

នាយករដ្ឋមន្រ្តីស្នើស្ថាប័នពាក់ព័ន្ធ ធ្វើរឿងចំនួន៣ ដើម្បីសម្រួលដល់ភ្ញៀវទេសចរនៅព្រលានយន្តហោះ

រដ្ឋាភិបាល បានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើរឿងចំនួន៣ រួមមាន៖ រៀបចំផ្គុំបញ្ចូលគ្នាលើការបំពេញបែបបទ អនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសអាចបង់លុយថ្លៃវីសាតាមប្រព័ន្ធអនឡាញ និងសិក្សាពីការទម្លាក់តម្លៃចំណតយន្ដហោះ នៅរដូវទេសចរណ៍ទាប ដើម្បីសម្រួលការមកដល់របស់ភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះឱ្យបានរលូន។ ​នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ...

អាន​បន្ថែម

សារមន្ទីរតម្លៃជាង ១លានដុល្លារ នៅវត្តរាជបូណ៌ ខេត្តសៀមរាប បើកការដ្ឋានសាងសង់ហើយ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ដែលមានតម្លៃជាង ១លានដុល្លារ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការសាងសង់សារមន្ទីរនៅទីនេះ គឺបានចូលរួមចំណែកនៅក្នុងសង្គម-សេដ្ឋកិច្ច របស់ខេត្តសៀមរាប ក្នុងការថែរក្សាសម្បត្តិវប្បធ...

អាន​បន្ថែម

ត្រឹមត្រីមាសទី១-២០២៤ កម្ពុជាទូទាត់បំណុលបានជិត $២០០លាន ខណៈបំណុលសរុបមានជាង $១១ពាន់លាន

ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទូទាត់បំណុលបានជិត ២០០លានដុល្លារ ខណៈមានបំណុលសាធារណៈសរុបចំនួន ១១,០៩ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ ២២។ ប្រភពដដែលនេះ បានឱ្យដឹងថា បំណុលសាធារណៈសរុបរួមមាន ១១ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។ ដោយឡែក ចំពោះការទូទាត់សេវាបំណុលវិញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជា​បានទូទាត់សរុបចំ...

អាន​បន្ថែម

រយៈពេល៦ខែ កម្ពុជាអនុម័តគម្រោងថ្មីបានជាង $៣ពាន់លាន ខណៈកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើង៧៧គម្រោង ក្នុងនោះទុនវិនិយោគមានការកើនឡើងដល់ទៅជាង ២ពាន់លានដុល្លារ។ នេះបើយោងតាមរ...

អាន​បន្ថែម

ក្រុមអ្នកបណ្តាក់ទុនចិនព្រមានថា ការបង្កក IPO នឹងធ្វើឱ្យក្រុមហ៊ុនច្នៃប្រតិដ្ឋបច្ចេកវិទ្យាជាប់គាំង

ក្រុមអ្នកបណ្តាក់ទុនចិនបានព្រមានថា ការបង្កកការដាក់លក់ភាគហ៊ុនជាសាធារណៈ (Initial Public Offering, IPO) នៅក្នុងប្រទេសចិន នឹងប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនបច្ចេកវិទ្យា ជាពិសេសចំពោះក្រុមហ៊ុនពន្លកអាជីវកម្មថ្មីៗ ដែលនឹងបង្អត់ក្រុមហ៊ុនទាំងនេះ ពីការទទួលបានការគាំទ្រមូលនិធិ និងធ្វើឱ្យរាល់តួអង្គក្នុងទីផ្សារជាប់គាំងក្នុងការវិនិយោគដែលមានស្រាប់ ហើយចុងក្រោយគឺធ្វើឱ្យខូចដល់គោលនយោបាយបច្ចុប្បន្នរបស់ទីក្រុងប៉េកាំងផ្ទាល់តែម្ត...

អាន​បន្ថែម