អាជ្ញាធរកំពុងរៀបចំផ្លូវថ្មើរជើងក្នុងក្រុងបាត់ដំបង ដើម្បីបង្កភាពងាយស្រួលដល់ជនពិការ និង…

រដ្ឋបាលខេត្តបាត់ដំបង កំពុងរៀបចំផ្លូវថ្មើរជើងសម្រាប់ជនពិការ ផ្លូវសម្រាប់ជិះកង់ និងបំពាក់ភ្លើងសូឡាបំភ្លឺតាមបណ្តា​​​សួនបន្ថែមទៀតក្នុងក្រុងបាត់ដំបង ដើម្បីបំភ្លឺទីសាធារណៈ និងបង្កលក្ខណៈងាយស្រួលបន្ថែមដល់ប្រជាព​ល​​រ​ដ្ឋក្នុងការដើរកំសាន្ត និងហាត់កីឡា ដើម្បីសុខភាព។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងដំណើរចុះពិនិត្យគម្រោងនៅទីតាំងផ្ទាល់ ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក សុវណ្ណ វីទិត្យាប្រធានស្តីទីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង បានឱ្យដឹងថា ការរៀបចំផ្លូវសម្រាប់ជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការនេះ នឹងធ្វើចាប់ពីស្ពាន ១៣មករា ​មុខសាលាខេត្តចាស់ អមសងខាងស្ទឹងសង្កែរហូតដល់ស្ពានថ្មថ្មី។

លោកបានបន្ថែមថា ផ្លូវនេះ នឹងមានគំនូសបែងចែកផ្លូវសម្រាប់អ្នកជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការ ព្រមទាំង​បំពាក់អំពូលភ្លើងសូឡាបន្ថែមទៀតនៅតាមសួនច្បារនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរ​ដ្ឋ​ ជិះកង់ និងដើរកំសាន្ត ស្រូបខ្សល់អាកាស និងមើលទេសភាព ដើមឈើពណ៌បៃតងស្រស់បំព្រងនូវជុំវិញស្ទឹងសង្កែ​។

គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តបាត់ដំបង បានអភិវឌ្ឍកែលម្អក្រុងបាត់ដំបងជាច្រើនកន្លែង ដូចជា វិមានឯករាជ្យ វីថីសម្តេចក្រឡាហោម សួនសម្តេចក្រឡាហោមវិមានឯករាជ្យ សួនធ្នុង ផ្សារាត្រី ច្រាំងស្ទឹងសង្កែ រៀបចំសណ្តាប់ធ្នាប់សាធារណៈ គម្រោងផ្ទះមួយខ្នងដើមឈើមួយដើម នឹងកំពុងរៀបចំប្រព័ន្ធលូរំដោះទឹកកង្ខក់ចេញពីក្រុង ព្រមទាំងសមិទ្ធិផលជាច្រើនទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]