អារ៉ាប់គ្រោងដាក់ដំណើរការសេវាតាក់ស៊ីហោះ (ឡានហោះ) នៅដើមឆ្នាំ២០២៥

ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម (UAE) ជាប់កេរ្តិ៍ឈ្មោះជា “ទីក្រុងនៃអនាគត” ក្នុងន័យថាជាទីក្រុងឈានមុខគេលើវិស័យច្នៃប្រតិដ្ឋនិងប្រណីតភាពបច្ចេកវិទ្យា។ ឥឡូវនេះ ទីក្រុងនៃអនាគតដ៏រុងរឿងនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់ឱ្យដំណើរការថយន្តហោះ (តាក់ស៊ីហោះ) ដំបូងបង្អស់របស់ពិភពលោក នេះបើយោងតាម startupdxb ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Joby Aviation ដែលជាក្រុមហ៊ុនតាក់ស៊ីហោះ...

អាន​បន្ថែម

ក្រុមហ៊ុន​អចលន​ទ្រព្យខ្នាតយក្សរបស់​ចិន ប្រឈម​នឹង​ការ​កំណត់​ឱ្យ​ទូទាត់​ ​កម្ចី​ជាង $២០០លាន

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ចិនឈ្មោះ Shimao Group បានឱ្យដឹងថា ធនាគារ China Construction Bank (Asia) បានដាក់ពាក្យបណ្តឹងទាមទារឱ្យក្រុមហ៊ុនទូទាត់ការបង់កាតព្វកិច្ចហិរញ្ញវត្ថុចំនួន ១,៦ ពាន់លានដុល្លារហុងកុង ឬប្រហែល ២០០លានដុល្លារអាមេរិក នេះបើយោងតាម businesstimes  ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៤។ ក្នុងពាក្យបណ្តឹងជំទាស់ដាក់ជូនស្ថាប័នមូលបត្រហុងកុង លោក Shimao ប្រធានក្រុមហ៊ុន បាននិយាយថា លោកនឹង "ជំទាស...

អាន​បន្ថែម

គំរូប្រតិបត្តិការធុរកិច្ចថ្មីដឹកនាំដោយជនជាតិដើមភាគតិច គ្រោងនឹងដំឡើងផ្ទាំងសូឡា១លានផ្ទាំងនិងផលិតអ៊ីដ្រូសែន៥០K តោនក្នុង១ឆ្នាំ

គម្រោងបង្កើតឡើងដោយជនជាតិដើមភាគតិច ប្រកបដោយភាពច្នៃប្រតិដ្ឋដោយច្របាច់បញ្ជូលគ្នានូវបច្ចេកវិទ្យាថាមពលស្អាតនិងគំរូប្រតិបត្តិការធុរកិច្ចថ្មី ឈ្មោះ East Kimberly ដែលមានតម្លៃ US$៣ពាន់លាន នឹងដាក់ពង្រាយបន្ទះសូឡាចំនួន ១លានបន្ទះ រួមជាមួយនឹងស្ថានីយវារីអគ្គិសនីក្នុងប្រទេសអូស្ត្រាលី ដើម្បីផលិតអ៊ីដ្រូសែនបៃតងចំនួន ៥០.០០០ តោនក្នុងមួយឆ្នាំ។ អ៊ីដ្រូសែនដែលផលិតបាននេះ នឹងត្រូវយកទៅបំប្លែងទៅជាអាម៉ូញាក់បៃតង ដែលនឹងត្រូវប្រើ...

អាន​បន្ថែម

វៀតណាមចាប់ផ្តើមសង់​កំពង់ផែទឹកជ្រៅ​​តម្លៃ​ $៥៨០​លាន ក្រោយ​ពន្យារ​ពេល​ ៤​ឆ្នាំ

បន្ទាប់ពីការទន្ទឹងរង់ចាំអស់ពេលជាយូរ គម្រោងសាងសង់កំពង់ផែទឹកជ្រៅ Mỹ Thủy ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច Quang Trị ភាគអាគ្នេយ៍ ទីបំផុតបានចាប់ផ្តើមសាងសង់ក្នុងខែមីនា ២០២៤នេះហើយ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេល ៤ឆ្នាំ នេះបើយោងតាម  Vietnamnews ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។ អនុម័តដោយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៤​ ខែមករា ឆ្នាំ២០១៩ ជាមួយនឹងការវិនិយោគសរុបចំនួន ៥៨០លានដុល្លារ គម្រោងនេះគឺមានសារៈសំខាន់បំផុតសម្រ...

អាន​បន្ថែម

WB: ២០២៤ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហិ្វចកើន ៤,៦% ខណៈសេដ្ឋកិច្ចចិនថយចុះមកត្រឹម ៤,៥%

ការស្ទុះងើបឡើងវិញនៃចរន្តពាណិជ្ជកម្មលើពិភពលោក នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើកលែងប្រទេសចិន បានកើនឡើងដល់ ៤,៦% ក្នុងឆ្នាំ២០២៤ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានត្រឹមតែ៤,៤% ប៉ុណ្ណោះ។ តែបើងាកទៅមើលកំណើនសេដ្ឋកិច្ចចិនវិញបែរជាថយចុះប្រមាណ ០,៧% ពីអត្រា ៥,២% ក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៤,៥% ក្នុងឆ្នាំ២០២៤ នេះបើយោងតាមការព្យាករ​របស់ធនាគារពិភពលោក ដែលបានចេញ​ផ្សាយ​ដោយ​ As...

អាន​បន្ថែម

៨៧% នៃក្រុមហ៊ុនអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក ដាក់គោលដៅបំភាយកាបូនសូន្យឱ្យបាន ១០០% ត្រឹមឆ្នាំ ២០៣០

នៅអាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ១០ យ៉ាងហោចណាស់ក៏មានក្រុមហ៊ុន ៩ ដែរ ដែលកំពុងខិតខំចាត់វិធានការធ្វើយ៉ាងណាសម្រេចឱ្យបានផលបត្របៃតង ឱ្យបានគោលដៅ ១០០% សម្រាប់ក្រុមហ៊ុនរបស់ខ្លួននៅឆ្នាំ ២០៣០។  ការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតានេះ ត្រូវបានជំរុញយ៉ាងខ្លាំងដោយ “គោលដៅការបំភាយកាបូនសូន្យសុទ្ធរបស់ក្រុមហ៊ុនពាណិជ្ជកម្ម (corporate net zero carbon) នេះបើយោងតាមលទ្ធផល សិក្សាដោយស្ថាប័នជំនាញ JLL និងចុះផ្សាយដ...

អាន​បន្ថែម

ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសដ៏ធំ១នៅស្វាយរៀងប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា

តំបន់សេដ្ឋកិច្ចពិសេស Manhattan ប្រកាសពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយនឹងសហការជាមួយក្រុមហ៊ុន SJ Group របស់ប្រទេសសិង្ហបុរី។ នេះបើតាមជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Clement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan ដោយមានការចូលរួមពីលោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន SJ Group នៅថ្ងៃទី០៩ ខែមេសា ឆ្នា...

អាន​បន្ថែម

រដ្ឋប្រកាសឱ្យប្រើច្បាប់ជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ជាផ្លូវហើយ

ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលមាន ១៨ជំពូក និង ២៧៥មាត្រា សំដៅជំរុញការវិនិយោគតាមផ្លូវទឹកនៅកម្ពុជា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រា​ស់​ជាផ្លូវការហើយ។ ច្បាប់ថ្មីនេះ ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ ច្បាប់នេះ កំណត់អំពីការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ដែលផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រក...

អាន​បន្ថែម

ចិន(ក្វាងទុង-ហុងកុង-ម៉ាកាវ) ចង់មកវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា

វិនិយោគិនចិន មកពីសហព័ន្ធតំបន់ឈូងសមុទ្រ ក្វាងទុង ហុងកុង ម៉ាកាវ ចាប់អារម្មណ៍ជាខ្លាំងលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចបៃតង និងវិស័យសំខាន់ៗមួយចំនួនទៀតនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក​បណ្ឌិត Jonathan KS Choi ប្រធាន​សហព័ន្ធតំបន់ឈូងសមុទ្រពិសេស ក្នុងពីធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នារវាងលោកបណ្ឌិត និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្...

អាន​បន្ថែម

វិនិយោគិនចិនជាង ៦០រូប មកស្វែងរកឱកាសវិនិយោគលើវិស័យធំៗ៥ នៅកម្ពុជា

គណៈប្រតិភូមកពីប្រទេសចិនជាង ៦០រូប បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការមកវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះមានវិស័យធំៗចំនួន៥ គឺ៖ ឌីជីថល ដឹកជញ្ជូន ថាមពល អចលនទ្រព្យ ផលិតកម្មលើការកែច្នៃ ជាដើម។ នេះបើតាមជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Jonathan K.S. Choi ប្រធានសភាពាណិជ្ជកម្មចិន សម្ព័ន្ធសហគ្រិននៅតំបន់ឆ្នេរសមុទ្រ និងក្រុមហ៊ុនសាន់វ៉ា គ្រុប អមដំណើរដោយគណៈ...

អាន​បន្ថែម

ក្រសួងបរិស្ថាន៖ ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការបញ្ជាក់ទទួលស្គាល់ប្លង់ដីព្រៃសហគមន៍ ឬដីត្រូវកាត់ឆ្វៀល

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាឱ្យបញ្ឈប់ជាបន្ទាន់រាល់ការបញ្ជាក់ទទួលស្គាល់ ឬការប្រគល់ផែនទី ឬប្លង់ដីព្រៃសហគមន៍ ឬដីត្រូវកាត់ឆ្វៀល។ នេះបើតាមលិខិតលេខ ១៨៣៩/០៤២៤ ប.ស្ថ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ក្នុងលិខិតនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានពិនិត្យឃើញថាមានការបញ្ជាក់ទទួលស្គាល់ប្លង់ដី ឬផែនទី និងមានការប្រគល់ប្លង់ដី ឬ ផែនទីឱ្យទៅស្ថាប័ន អង្គការ ឬអតិថិជន ដោយគ្មានសណ្តាប់ធ្នាប់ និងគ្មាន...

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ៣០លានដុល្លារ បើកការដ្ឋានពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅស្វាយរៀង

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង តម្លៃ ៣០,៦លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមការ​ឱ្យដឹងពីរដ្ឋបាលខេត្តស្វាយរៀង តាមរយៈទំព័រហ្វេកប៊ុកផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ ការដ្ឋានសាងសង់នេះ បានបើកក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយនឹងលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចា...

អាន​បន្ថែម