វៀតណាមចាប់ផ្តើមសង់​កំពង់ផែទឹកជ្រៅ​​តម្លៃ​ $៥៨០​លាន ក្រោយ​ពន្យារ​ពេល​ ៤​ឆ្នាំ

បន្ទាប់ពីការទន្ទឹងរង់ចាំអស់ពេលជាយូរ គម្រោងសាងសង់កំពង់ផែទឹកជ្រៅ Mỹ Thủy ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច Quang Trị ភាគអាគ្នេយ៍ ទីបំផុតបានចាប់ផ្តើមសាងសង់ក្នុងខែមីនា ២០២៤នេះហើយ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេល ៤ឆ្នាំ នេះបើយោងតាម  Vietnamnews ចុះថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤។

អនុម័តដោយនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៤​ ខែមករា ឆ្នាំ២០១៩ ជាមួយនឹងការវិនិយោគសរុបចំនួន ៥៨០លានដុល្លារ គម្រោងនេះគឺមានសារៈសំខាន់បំផុតសម្រាប់ខេត្ត Quang Trị  ដែលនៅពេលសាងសង់រួច វាមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូនទំនិញពីតំបន់សេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់លំហូរទំនិញតាមច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច (EWEC) ដែលតភ្ជាប់វៀតណាម ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ាផងដែរ។

កំពង់ផែនេះគ្របដណ្តប់លើផ្ទៃដី ៦៨៥ហិកតា និងមានផែតូចៗចំនួន១០ ដែលត្រូវសាងសង់ជាបីដំណាក់កាលរហូតដល់ឆ្នាំ២០៣៦។ កំពង់ផែចំនួនបួនដំបូងត្រូវបានកំណត់ឱ្យដំណើរការនៅឆ្នាំ២០២៥ ដែលមានសមត្ថភាពផ្ទុកនាវាបានរហូតដល់ ១០ម៉ឺនតោន។

អ្នកវិនិយោគរបស់គម្រោងគឺក្រុមហ៊ុនបណ្តាក់ទុនរួមកំពង់ផែអន្តរជាតិ Mỹ Thủy បានសន្យាថា នឹងចាប់ផ្តើមការសាងសង់ដោយមិនបង្អង់យូរទៀតទេ ដោយធានាថានឹងបញ្ចប់ការសាងសង់កំពង់ផែទីមួយឱ្យបានទាន់ពេលវេលានៅចុងឆ្នាំ២០២៥។

ជាមួយគ្នានេះដែរ លោក Võ Văn Hưng ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Tri បានគូសបញ្ជាក់អំពីសារៈសំខាន់នៃសកម្មភាពរបស់វិនិយោគិន ហើយក៏បានរំលឹកឡើងវិញនូវកិច្ចសហប្រតិបត្តិការពេញលេញរបស់ខេត្តក្នុងអំឡុងពេលអនុវត្តគម្រោងផងដែរ។

គួររំលឹកថា គម្រោងនេះ បានចាប់ផ្តើមប្រតិបត្តិការសាងសង់ដំបូងកាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ប៉ុន្តែក្រោយមក ការសាងសង់បានប្រឈមមុខនឹងបញ្ហាប្រឈមកង្វះការរួមចំណែកដើមទុនពីដៃគូបរទេស និងបញ្ហាដោះស្រាយទំនាស់ដីធ្លី៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]