វិនិយោគិនចិនជាង ៦០រូប មកស្វែងរកឱកាសវិនិយោគលើវិស័យធំៗ៥ នៅកម្ពុជា

គណៈប្រតិភូមកពីប្រទេសចិនជាង ៦០រូប បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការមកវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ក្នុងនោះមានវិស័យធំៗចំនួន៥ គឺ៖ ឌីជីថល ដឹកជញ្ជូន ថាមពល អចលនទ្រព្យ ផលិតកម្មលើការកែច្នៃ ជាដើម។

នេះបើតាមជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Jonathan K.S. Choi ប្រធានសភាពាណិជ្ជកម្មចិន សម្ព័ន្ធសហគ្រិននៅតំបន់ឆ្នេរសមុទ្រ និងក្រុមហ៊ុនសាន់វ៉ា គ្រុប អមដំណើរដោយគណៈប្រតិភូមកពី ក្វាងទុង ហុងកុង និងម៉ាកាវ នៃប្រទេសចិន ជាង ៦០រូប នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះដែរ លោក Jonathan K.S. Choi បានឱ្យដឹងថា គោលបំណង និងចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាបន្ថែមទៀត។ ដូច្នេះលោក ក៏បានស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បិសុំការបញ្ជាក់បន្ថែមចំពោះលក្ខខណ្ឌនៃការធ្វើពាណិជ្ជកម្មមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកជំទាវ ចម និម្មល ក៏បានបញ្ជក់ពីការគាំទ្រ និងលើកទឹកចិត្តដល់ភាគីក្រុមហ៊ុន និងធុរជនទាំងអស់ដែលបានមកធ្វើការទំនាក់ទំនង និងសិក្សាលើគម្រោងជាច្រើនខាងលើជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយប្រសិទ្ធភាព។

យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្ម បានអះអាងទៀតថា​ ខ្លួននឹងសហការជួយសម្របសម្រួលដល់វិនិយោគិនទាំងអស់ ក្នុងក្របខណ្ឌពាណិជ្ជកម្ម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]

ប្រទេសចំនួន៣ មានចំណាប់អារម្មណ៍ជំរុញទំនាក់ទំនងលើវិស័យថាមពល ពាណិជ្ជកម្ម ជាមួយកម្ពុជា

ជំនួបការទូតដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមរដ្ឋមន្ត្រី កែវ […]

កម្ពុជា-ចិន ចុះ MoU រួមគ្នា ជំរុញឧស្សាហកម្មយានយន្ត និងយានយន្តថាមពលថ្មី (NEV)

ក្រសួងការងារ និងក្រុមហ៊ុនផលិតរថយន្តចិន BYD ចុះកិច្ចព្រម […]