គិតត្រឹមខែកញ្ញានេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨តោន ហើយ

គិតត្រឹមខែកញ្ញានេះ កម្ពុជាទទួលបានការចម្រាញ់រ៉ែមាសជាង ៨តោន ពីក្រុមហ៊ុនចំនួន៦ ដែលកំពុងធ្វើអាជីវកម្មនៅទីតាំងចំនួន៦ ក្នុងខេត្តចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា ។​ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បង្ហាញថា៖ «គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានផលិតដុំមាសបាន ចំនួន៩២២ដុំ ស្មើនឹងជាង ៨.៣៣៤គីឡូក្រាម និងបានបង់សួយសារ ជាង១៣.៥២លានដុល្លារឱ្យរដ្ឋាភិបាលកម្ពុជា»។ ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែ...

អាន​បន្ថែម

រដ្ឋព្រមានចាត់វិធានច្បាប់លើពលរដ្ឋដែលរំលោភដីទួលសុវត្ថិភាពនៅខេត្តក្រចេះ

អាជ្ញាធរខេត្តក្រចេះ បានដាក់ឱសានវាទត្រឹមដំណាច់ខែកញ្ញានេះ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់លើពលរដ្ឋ ដែលកំពុងរំលោភកាន់កាប់លើដីទួលសុវត្ថិភាពទួលតាឃីនស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដីទួលសុវត្ថិភាពទួលតាឃីន (ទួលថ្មដា ទួលជំរុំគោ និងទួលទ្រុងទា) ស្ថិតក្នុងឃុំបុសលាវ ប្រើប្រាស់ជាសាធារណៈ ក្នុងពេលមានទឹកជំនន...

អាន​បន្ថែម

រដ្ឋប្រកាសពន្យារពេលបង់ពន្ធអចលនទ្រព្យឆ្នាំ២០២៣ រហូតដល់ថ្ងៃ៣១ ខែតុលា

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៣ ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វិញ។ តាមសេចក្ដីជូនដំណឹងចេញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផ្ដល់ពេលបន្ថែមនេះ គឺដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ  ដូច្នេះអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផ...

អាន​បន្ថែម

រដ្ឋគ្រោងសង់ព្រះពុទ្ធបដិមាកម្ពស់ ៤៥ម៉ែត្រ សម្រាប់ជាទីសក្តារ និងជំរុញទេសចរណ៍ក្នុងខេត្តកែប

រដ្ឋបាលខេត្តកែបគ្រោងសាងសង់ព្រះពុទ្ធរូបដ៏ធំមួយអង្គ មានកម្ពស់​៤៥ម៉ែត្រ នៅលើកំពូលភ្នំនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប   ទុកជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ គម្រោងនេះត្រូវបានបង្ហើបឱ្យដឹងតាមរយៈឯកឧត្ដម សោម  ពិសិដ្ឋ  អភិបាលនៃគណ:អភិបាលខេត្តកែប តាមបណ្តាញសង្គមផ្ទាល់ខ្លួន ក្នុងឱកាសអញ្ចើញអមនិមន្តព្រះសាសនមុនីមហាកម្មដ្ឋាន...

អាន​បន្ថែម

ឥណ្ឌាជំរុញនិងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍អេកូទេសចរណ៍ក្នុងខេត្ត២ នៅកម្ពុជា

ប្រទេសឥណ្ឌា បានបង្ហាញពីជំហរគាំទ្រលើគម្រោងអភិ​វៃឌ្ឍសហគមន៍អេកូទេសចរណ៍នៅក្នុងខេត្តចំនួន ០២ រួមមានខេត្តកំពង់ធំ និងខេត្តព្រៃវែង។ នេះបើតាមលទ្ធផលនៃជំនួបរវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឥណ្ឌាបានគាំទ្រគម្រោងអភិវឌ្ឍទេសចរណ៍របស់កម្ពុជា រួមមានគម្រោងអភិវឌ្ឍន៍ដែលមានផលរហ័ស (Qui...

អាន​បន្ថែម

កូរ៉េជួយរថយន្តក្រុងចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុងគ្រុប បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរប្រភេទតួរីស ( ២០កៅអី ) ចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ កន្លងមក ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី ជាបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ បានសម្រេចផ្តល់រថយន្តក្រុងប្រភេទថ្មីទំនើបចំនួន ១.០០០ គ្...

អាន​បន្ថែម

ADB បានទម្លាក់ការព្យាករណ៍ពី ៥,៥% មកត្រឹម ៥,៣% នៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣

កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានគេរំពឹងទុកថានឹងទាបជាងការព្យាករណ៍កាលពីដើមឆ្នាំបន្តិច គឺទម្លាក់ពី៥,៥% មកត្រឹម ៥.៣% ខណៈរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ នៅ ៦,០% ដដែល។ នេះបើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ ការព្យាករណ៍អំពីការធ្លាក់ចុះនេះ គឺបណ្តាលមកពីកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ ដោយក្នុងនោះការនាំចេញសម្លៀកបំពាក់...

អាន​បន្ថែម

កម្ពុជាសម្រេចដំឡើងថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរពាក់ព័ន្ធមួយចំនួន

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដំឡើងថ្លៃសេវាកម្មអ្នកដំណើរតាមផ្លូវអាកាស និងសេវាកម្មអាកាសចរពាក់ព័ន្ធមួយចំនួន ដោយត្រូវអនុវត្តការដំឡើងថ្លៃ នេះ​រយៈពេល៥ឆ្នាំ។​ សេចក្តីសម្រេចនេះ ធ្វើឡើងតាមរយៈ សជណ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីករណីសុំដំឡើថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរណ៍ពាក់ព័ន្ធរួមមាន (ថ្លៃចុះចត ថ្លៃចំណត និងថ្លៃប្រើប្រាស់ភ្លើង និងស្ពានតភ្ជាប់មកយន្តហោះ...

អាន​បន្ថែម

កម្ពុជាត្រៀមដីធ្វើតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ស្វាគមន៍វិនិយោគិនជប៉ុនមកឆាប់ៗបន្ថែមទៀត

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត។ នេះបើតាមជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ក្រុមហ៊ុន Mitsubishi ​ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមជំនួបនេះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ...

អាន​បន្ថែម

រយៈពេល៧ខែ ២០២៣ រដ្ឋចេញលិខិតអនុញ្ញាតសាងសង់បានជាង ២ពាន់គម្រោង មានតម្លៃជាង២ពាន់លានដុល្លារ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ​២.០៣៦គម្រោង ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ។ របាយការណ៍ក្រសួងបង្ហាញថា គម្រោងសាងសង់ទទួលបានការអនុញ្ញាត មានផ្ទៃក្រឡាទំហំ ៨លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុប ២.៩៧ ប៊ីលានដុល្លារ។​ ពីឆ្នាំ២០០០ ដល់៧ខែឆ្នាំ២០២៣ មានគម្រោងសាងសង់ ចំនួន​ ៦៣.៩០៣គម្រោង ដែលមានផ្ទៃក្រឡាទំហំ ១៨១ លានម៉ែត្រការ៉េ គិតជាទុនវិនិយោគ ៧២.៣៧ ប៊ីលានដុល្លារ។​ របាយការណ...

អាន​បន្ថែម

ក្នុងរបត់នៃការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក៖ គេរំពឹងថាចិន នឹងបាត់បង់ការងារចំនួន ៣លានកន្លែង ទៅឱ្យវៀតណាម

នៅពេលដែលសហរដ្ឋអាមេរិក និងវៀតណាមរៀបចំយុទ្ធសាស្ត្រខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនឡើងវិញ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន បរិការណ៍នេះ អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារការងាររបស់ប្រទេសចិន។ របាយការណ៍របស់ Rabobank ក្នុងឆ្នាំ ២០២២ បានប៉ាន់ប្រមាណថា ការងារក្នុងប្រទេសចិនដែលមានចំនួនរហូតដល់ ២៨លានការងារ ពឹងផ្អែកដោយផ្ទាល់លើការនាំចេញទៅកាន់ប្រទេសលោកខាងលិច។ ដូច្នេះហើយ យុទ្ធសាស្ត្រ "ដៃគូយុទ្ធសាស្ត្រគ្រប...

អាន​បន្ថែម

កម្ពុជា-អូស្ត្រាលីរួមគ្នាជំរុញវិស័យសហគ្រាសធុនតូច និងមធ្យមផ្នែកកែច្នៃចំណីអាហារ

កម្ពុជា និងអូស្ត្រាលី សហការគ្នា ដាក់ឱ្យដំណើរការនូវភាពជាដៃគូថ្មីមួយ ដែលគាំទ្រលើវិស័យសហគ្រាសធុនតូច និងមធ្យមលើផ្នែកកសិ-ចំណីអាហារ ដើម្បីអភិវឌ្ឍផលិតផលថ្មីទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សារ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់សហគ្រិនខ្មែរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ភាពជាដៃគូនេះ បានដាក់ចេញនូវកិច្ចការងារធំៗចំនួន ០៣រួមមាន៖ មូលនិធិកែច្នៃចំណីអាហារ ៖ ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល...

អាន​បន្ថែម