វៀតណាមពង្រីកទីផ្សាររថយន្ត ដោយចំណាយ $៤០០លាន បង្កើតរោងចក្រនៅឥណ្ឌា និងឥណ្ឌូនេស៊ី

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់វៀតណាម VinFast កំពុងត្រៀមលក្ខណៈសម្រាប់ការពង្រីកទីផ្សារដ៏ធំ ដោយមានផែនការបង្កើតរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ ការផ្លាស់ប្តូរដ៏មានមហិច្ឆតានេះ ត្រូវបានគាំទ្រដោយការបញ្ចូលដើមទុនដែលបានគ្រោងទុកចំនួន ១,២ពាន់លានដុល្លារ ពីស្ថាបនិករបស់ខ្លួន និងអ្នកវិនិយោគផ្សេងទៀត។ ដោយទើបតែនឹងបានចុះបញ្ជីថ្មីៗនៅ Nasdaq ក្រុមហ៊ុន​ VinFast ស្រមៃថានឹងចូលទីផ្សារចំនួន៥០ នៅទូទាំងពិភព...

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាជិត ១០លានដុល្លារ សម្រាប់ការងារវាស់វែងសុរិយោដី និងការចុះបញ្ជីដីធ្លី

ជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងជិត ៩.៧លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី ។​ លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធនៃគម្រោងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា​ នេះ ដោយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅទីស្ត...

អាន​បន្ថែម

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងចំនួន១០ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទាំងនេះឱ្យលឿនឆ្ពោះទៅមុខ

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា​​ និងកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន១០ ដើម្បីជំរុញការវិនិយោគ អភិវឌ្ឍវិស័យអគ្គិសនី អភិវឌ្ឍជនបទ និងការជួសជុលប្រាសាទជាដើម។ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងទាំងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវា​ត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង របស់ម្តេចហ៊ុន ម៉ាណែត នាយករដ្...

អាន​បន្ថែម

រង្វង់មូល និងរូបសំណាកប្រវត្តិសាស្រ្តនៅខេត្តត្បូងឃ្មុំ សង់បាន ៩០%ហើយ

រង្វង់មូល និងរូបសំណាក់ហ្លួងព្រះស្ដេចកន ដែលសាងសង់ឡើងពីស្ពាន់កម្ពស់ ១៣.៣៥ម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ រង្វង់មូល និងរូបសំណាកនេះ ស្ថិតត្រង់ផ្លូវបំបែកផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ ១៥៧+២១០ និងផ្លូវប្រភេទ“ក” នៅទីតាំង "វាលឥន្ទចក្រី" ចន្លោះខាងត្បូងភូមិត្រពាំងគូរ ខាងជើងភូមិត្របុស្ស និងភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុ...

អាន​បន្ថែម

ឃ្លាំងស្តុកទំនិញថ្មី១តម្លៃ ៣៨០ពាន់ដុល្លារ នៅកំពង់ផែស្វយ័តភ្នំពេញ បើកឱ្យប្រើប្រាស់ហើយ

ឃ្លាំងសន្និធិគយបណ្តោះអាសន្ន របស់កំពង់ផែស្វយ័តភ្នំពេញ មានតម្លៃ ៣៨០ពាន់ដុល្លារ ដែលមានសមត្ថភាពស្តុកទុកទំនិញក្នុងឃ្លាំងបានប្រមាណ ៨.៦៤០តោន ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ឃ្លាំងស្តុកទំនិញបណ្តោះអាសន្ននេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ឃ្លាំងនេះ មានទីតាំងស្ថិតនៅនៅចំណតផែកុងតឺន័រ LM...

អាន​បន្ថែម

ចិននឹងមកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ខណៈកំពុងសិក្សាលម្អិត

ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន ម៉ាក Wanli Tires នឹងមកសិក្សាលម្អិត ដើម្បីបើករោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួននៅកម្ពុជាក្នុងពេលឆាប់ៗនេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ក...

អាន​បន្ថែម

ចិនគ្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យរថយន្តអគ្គិសនី

ក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD មានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងស្ថាបនាមណ្ឌលផ្ដល់សេវាចំនួន ០២ទីតាំង។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនា​យក​រដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយករងក្រុមហ៊ុនផលិតយានយន្តអគ្គិសនី BYD កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រុញលើកទឹកចិត្តឱ្យក្រុមហ...

អាន​បន្ថែម

សង្គ្រាមដណ្តើមទីផ្សាររុញឱ្យក្រុមហ៊ុនរថយន្ត Mitsubishi រើរោងចក្រពីចិន មកដំឡើងនៅអាស៊ីអាគ្នេយ៍

ក្រុមហ៊ុន Mitsubishi Motors បានសម្រេចចិត្តបញ្ឈប់ការផលិតរថយន្តនៅក្នុងប្រទេសចិន និងកំពុងរកមើលទីតាំងនៅអាស៊ីអាគ្នេយ៍ដើម្បីដំឡើងរោងចក្រថ្មី។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់នេះកើតឡើងដោយសារក្រុមហ៊ុន Mitsubishi កំពុងដោះស្រាយជាមួយនឹងការលក់ធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលគេមើលឃើញថាបណ្តាលមកពីការកើនឡើងនៃប្រជាប្រិយភាពនៃរថយន្តអគ្គិសនី (EVs) និងការលេចឡើងនៃម៉ាករថយន្តប្រកួតប្រជែងក្នុងស្រុក ដូចដែលបានរាយការណ៍ដោយ Asi...

អាន​បន្ថែម

មន្ទីរពេទ្យជាតិ “តេជោសន្តិភាព” សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

មន្ទីរពេទ្យជាតិ “តេជោសន្តិភាព” ដែលជាមន្ទីរពេទ្យធំបំផុតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយប្រើរយៈពេលត្រឹម ១២ខែប៉ុណ្ណោះសម្រាប់ការសាងសង់។ មន្ទីរពេទ្យនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្ន...

អាន​បន្ថែម

រយៈពេល៨ខែ កម្ពុជាអនុញ្ញាតគម្រោងសាងសង់ថ្មីបានជាង ៤ពាន់លានដុល្លារ កើន១៨៦%

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីគម្រោងដែលទទូលបានការអនុញ្ញាតសាងសង់មានចំនួន ២.៣៦៧គម្រោង ក្រោមទំហំទឹកប្រាក់សរុប ៤.៥៧៥លានដុល្លារ កើនឡើង ១៨៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះផ្សាយកាលពីថ្ងៃទី១២ ខែតុលា ២០២៣។ ក្នុងរបាយការណ៍នោះបានបង្ហាញថា ក្នុងរយៈពេល៨ខែ ២០២៣នេះ ក្រសួងបានអនុញ្ញាតគម្រោងសាងសង់ចំនួន ២.៣៦៧គម្រោង ថយចុះ ១៦...

អាន​បន្ថែម

គម្រោងសង់កំពង់ផែទេសចរណ៍ថ្មី១នៅកោះទន្សាយ សម្រេចបាន ៥០ភាគរយ

គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅកោះទន្សាយ មានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីខេត្តកែប សម្រេចបានប្រមាណជិត៥០% គិតត្រឹមខែតុលា បន្ទាប់ពីបើការដ្ឋានសាងសង់នៅចុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម វ៉ៅ សុខា បានឱ្យដឹងថា ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប បានចូលរួមចុះត្រួតពិនិត្យការដ្ឋាន គម្រោងសាងសង់ផ្ល...

អាន​បន្ថែម

រយៈពេលជាង១ឆ្នំា អង្កការ RCC ប្រើបច្ចេកវិទ្យាអាល្លឺម៉ង់ ប្រមូលសំរាមបាន ៨០០តោន ពីទន្លេនៅភ្នំពេញ

អង្គការសម្អាតទន្លេសមុទ្រ ប្រមូលសំរាមបាន ៨០០តោនពីទន្លេមេគង្គ បាសាក់ និងទន្លេសាប នៅទីតាំងរាជធានីភ្នំពេញ ដោយប្រើបច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ ខណៈទូកនេះមានសមត្ថភាពប្រមូលទិន្នន័យតាមទីតាំងមានសំរាមបានរហ័​ស​ និងកំណត់ប្រភេទសំរាមបាន តាមរយៈដ្រូន និងកាមេរ៉ាវៃឆ្លាតAI។ នេះបើតាមការលើកឡើងរបស់លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសម្អាតទន្លេសមុទ្រ។ ក្នុងកម្មវិធីសប្តាហ៍ការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន កាលពីថ្ងៃទី២២...

អាន​បន្ថែម