គម្រោងសង់កំពង់ផែទេសចរណ៍ថ្មី១នៅកោះទន្សាយ សម្រេចបាន ៥០ភាគរយ

គម្រោងសាងសង់កំពង់ផែទេសចរណ៍នៅកោះទន្សាយ មានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីខេត្តកែប សម្រេចបានប្រមាណជិត៥០% គិតត្រឹមខែតុលា បន្ទាប់ពីបើការដ្ឋានសាងសង់នៅចុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្តកែប នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ៅ សុខា បានឱ្យដឹងថា ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប បានចូលរួមចុះត្រួតពិនិត្យការដ្ឋាន គម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និង គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ កាលពីដើមសប្តាហ៍កន្លងទៅ។​

ឯកឧត្តមបន្ត៖ “កំពង់ផែទេសចរណ៍កោះទន្សាយ នឹងបញ្ចប់ការសាងសង់ នៅត្រឹមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ”។

កំពង់ផែ នៅកោះទន្សាយនេះ  ត្រូវបានកសាងឡើងគ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម)

ដោយឡែក គម្រោងមួយទៀតគឺផ្លូវប្របមាត់សមុទ្រនៅលើកោះទន្សាយ ដែលស្ថិតក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី សម្រេចលទ្ធផលចំនួន៨០% ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]