- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
កម្ពុជា-ថៃ ប្តេជ្ញារួមគ្នាដោះបញ្ហាការដឹកជញ្ជូនឆ្លងរំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥
កម្ពុជា និងថៃ កំពុងរួមគ្នាដោះស្រាយបញ្ហាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដើម្បីសម្រេចទំហំពាណិជ្ជកម្ម ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកម្ពុជា និងថៃពង្រីកបន្ថែមទៀតនូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវី...
អានបន្ថែមថៃសន្យាជួយពន្លឿនការបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា ដើម្បីជួយសម្រួលដល់ពលករខ្មែរ
រដ្ឋាភិបាលថៃ កំពុងជួយពន្លឿនការបង្កើតអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លា ដើម្បីជួយសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការ និងស្នាក់នៅក្នុងភាគខាងត្បូងនៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ចំពោះវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យ មានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣- ២...
អានបន្ថែមក្រុមហ៊ុនជីហ្គៀ បង្ហាញពីសក្ដានុពលនៃផលិតផលអេឡិចត្រូនិកដ៏ទំនើប និងចុងក្រោយបំផុតក្នុងទីផ្សារកម្ពុជា
ក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់តាំងបង្ហាញផលិតផល LG Electronics សំរាប់ឆ្នាំ ២០២៣ និង២០២៤ ដើម្បីបង្ហាញពីការរចនារូបរាងប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីសំរាប់ដៃគូអាជីវកម្ម ដែលនៅតាមបណ្តាខេត្តក្រុងហ៊ុំព័ទ្ធរាជធានីភ្នំពេញ។ ផលិតផល LG ដែលនាំចូលមកប្រទេសកម្ពុជា និងបានដាក់តាំងបង្ហាញនៅឆ្នាំនេះ បានផ្តោតសំខាន់លើបច្ចេកវិទ្យាឆ្លាតវៃ ការច្នៃប្រឌិតលើរូបរាង គុណភាពខ្ពស់ ធន់ មានតម្លៃសមរម្យ ស័ក្តិសមសំរាប់អតិថិ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជារៀបចំធ្វើច្បាប់ថ្មី ដើម្បីសម្រួលការរកស៊ីរវាងរដ្ឋ និងឯកជន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំព្រាងច្បាប់ថ្មីស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ ដែលសំដៅដល់ការធ្វើអាជីវកម្ម ការដាក់ទុនវិនិយោគរវាងរដ្ឋ និងឯកជន។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ បើតាម ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានឱ្យដឹងថា សហគ...
អានបន្ថែមADB ផ្តល់កម្ចី ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធី២ ក្នុងនោះផ្តោតខ្លាំងលើជំនាញឧស្សាហកម្មនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចីចំនួន ១៤០លានដុល្លារ សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ចំនួន ០២ នៅកម្ពុជា ក្នុងនោះ ១០០លានដុល្លារ សម្រាប់ពង្រឹងអភិវឌ្ឍជំនាញឧស្សាហកម្ម។ កម្ចីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំក...
អានបន្ថែមកំពង់ផែគិរីសាគរ ខេត្តកោះកុង សម្ពោធដាក់ឱ្យដំណើរការសាកល្បងហើយ
កំពង់ផែកោះកុង ផត មនចម៉ិន ឯ.ក ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ កំពង់ផែថ្មីនេះ ត្រូវបានកាត់ខ្សែបូដាក់ឱ្យដំណើរការក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ខណៈកំពុងសម្ពោធដា...
អានបន្ថែមរដ្ឋលើកលែងប្រាក់ពិន័យ និងទណ្ឌកម្មលើពន្ធអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ដំណាច់ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ ម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត ត្រូវរួសរាន់ចុះបញ្ជី និងបង់ពន្ធអចលនទ្រព្យទាំង ០២ប្រភេទនេះ ឱ្យបានរួចរាល់ក្នុងឆ្នា...
អានបន្ថែមជប៉ុនជួយជាង ៤៣០លានដុល្លារ អភិវឌ្ឍផែព្រះសីហនុ ឱ្យក្លាយជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍
រាជរដ្ឋាបាលជប៉ុនបានប្រកាសពីការផ្តល់ជំនួយដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ BTV ដោយស្រង់ប្រសាសន៍របស់ឯកឧត្តម អ៊ុ UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពី “ទំនាក់ទំនងកម្ពុជា-ជប៉ុន” សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃប្រទេសទាំង...
អានបន្ថែមរដ្ឋបញ្ជាក់ជាថ្មីលើករណីសំណង់នៅវត្តភូម៉ានហ្វាខេត្តបុរីរម្យប្រទេសថៃ ស្រដៀងអង្គរវត្តរបស់ខ្មែរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ជាថ្មីម្តងទៀតពាក់ព័ន្ធនឹងការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ប្រទេសថៃ ដែលចម្លងតាមអង្គរវត្តរបស់ខ្មែរ ក្រោយប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានបញ្ចេញមតិមិនពេញចិត្តចំពោះទង្វើរបស់ភាគីថៃ ខណៈសំណង់នេះនៅមិនទាន់មានការសាងសង់បន្ថែមនៅឡើយ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ជុំវិញបញ្ហានេះ ក្រសួងបានលើកឡើងថា ករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក...
អានបន្ថែមគិតត្រឹមខែកញ្ញានេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨តោន ហើយ
គិតត្រឹមខែកញ្ញានេះ កម្ពុជាទទួលបានការចម្រាញ់រ៉ែមាសជាង ៨តោន ពីក្រុមហ៊ុនចំនួន៦ ដែលកំពុងធ្វើអាជីវកម្មនៅទីតាំងចំនួន៦ ក្នុងខេត្តចំនួន៤នៃព្រះរាជាណាចក្រកម្ពុជា ។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បង្ហាញថា៖ «គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានផលិតដុំមាសបាន ចំនួន៩២២ដុំ ស្មើនឹងជាង ៨.៣៣៤គីឡូក្រាម និងបានបង់សួយសារ ជាង១៣.៥២លានដុល្លារឱ្យរដ្ឋាភិបាលកម្ពុជា»។ ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែ...
អានបន្ថែមរដ្ឋព្រមានចាត់វិធានច្បាប់លើពលរដ្ឋដែលរំលោភដីទួលសុវត្ថិភាពនៅខេត្តក្រចេះ
អាជ្ញាធរខេត្តក្រចេះ បានដាក់ឱសានវាទត្រឹមដំណាច់ខែកញ្ញានេះ ដោយព្រមានចាត់វិធានការតាមផ្លូវច្បាប់លើពលរដ្ឋ ដែលកំពុងរំលោភកាន់កាប់លើដីទួលសុវត្ថិភាពទួលតាឃីនស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដីទួលសុវត្ថិភាពទួលតាឃីន (ទួលថ្មដា ទួលជំរុំគោ និងទួលទ្រុងទា) ស្ថិតក្នុងឃុំបុសលាវ ប្រើប្រាស់ជាសាធារណៈ ក្នុងពេលមានទឹកជំនន...
អានបន្ថែមរដ្ឋប្រកាសពន្យារពេលបង់ពន្ធអចលនទ្រព្យឆ្នាំ២០២៣ រហូតដល់ថ្ងៃ៣១ ខែតុលា
អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២៣ ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វិញ។ តាមសេចក្ដីជូនដំណឹងចេញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការផ្ដល់ពេលបន្ថែមនេះ គឺដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផ...
អានបន្ថែម