រយៈពេល ៨ខែ ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ​រកចំណូលបានជាង ២៣លានដុល្លារ ថយចុះ៩%

រយៈពេល ៨ខែ ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញរកចំណូលសរុបបាន ២៣.៤៣១.២១០ដុល្លារ មានការធ្លាក់ចុះ ៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន។ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបានចុះផ្យាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ តាមរបាយការណ៍បានបង្ហាញថា ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញបានមកពីការបូកបញ្ចូលនូវចំណូលសំខាន់ៗបីរួមមាន៖ ចំណូលពីប្រតិបត្តិការផែ (Port Operation) មានចំនួន ១៩.៧៧៩.៣០៧ដុល្លារ...

អាន​បន្ថែម

កម្ពុជាឯកភាពឱ្យបង្កើតស្ថានទូតកម្ពុជាប្រចាំប្រទេសប៉ាគីស្ថាន

ប្រទេសកម្ពុជា បានយល់ព្រមឯកភាពឱ្យបង្កើតស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ីស្ថាមប៉ាគីស្ថាន ទៅតាមសំណូមពររបស់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញ សម្តេចធិបតី ទ...

អាន​បន្ថែម

រដ្ឋអនុញ្ញាតឱ្យពលរដ្ឋប្រើស្ពានកោះពេជ្រ-កោះនរា រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ

សម្ដេចធិបតីនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានភ្ជាប់កោះពេជ្រ-កោះនរា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ យ៉ាងណាមិញ ស្ពានថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះផងដែរ។ (អានបន្ថែម) ស្ពានកោះពេ...

អាន​បន្ថែម

គម្រោងស្ថាបនាផ្លូវលេខ៧៦ ដែលបាក់ស្រុតនៅមណ្ឌលគិរី សម្រេចបាន ៤៥% ហើយ

គម្រោងស្ថាបនាផ្លូវតភ្ជាប់ផ្លូវលេខ៧៦ មានប្រវែង ៤២៥ម៉ែត្រ ទទឹង ១២ម៉ែត្រ ដែលបានបាក់ស្រុតកាលពីអំឡុងខែសីហា បានស្ថាបនាសម្រេចបាន ៤៥% ហើយ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ គម្រោងនេះ កំពុងស្ថាបនាដោយមន្ទីរសាធារណការ​ និងដឹកជញ្ជូន ដែលបានបាក់ស្រុត​ (ចំណុច​អូរងើយ PK 94+080 ដល់​ PK 94+150)​ ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ (អានបន្ថែម) ...

អាន​បន្ថែម

ក្រុមហ៊ុនចិនត្រូវការកម្មករបន្ថែម ៦ពាន់កន្លែង សម្រាប់គម្រោងទី២ក្នុងខេត្តកំពង់ស្ពឺ ក្រោយជោគជ័យនៅខេត្តកណ្តាល

ក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ ហ្កាមិន (ខេមបូឌា) ឯ.ក. (General Enterprise Garment (Cambodia) Co., Ltd) ជាក្រុមហ៊ុនចិន ដែលកំពុងផលិត និងនាំចេញវាយនភណ្ឌដ៏ធំមួយ នៅប្រទេសកម្ពុជា បានប្រកាសស្វែងរកកម្លាំងពលកម្មបន្ថែមចំនួន ៦ពាន់កន្លែង ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្មសម្រាប់រោងចក្រទី២របស់ខ្លួនក្នុងខេត្តកំពង់ស្ពឺ ក្រោយទទួលបានជោគជ័យលើការវិនិយោគរោងចក្រទី១ ក្នុងខេត្តកណ្តាល ។ ជាការឆ្លើយតប ក្រសួងការងារ...

អាន​បន្ថែម

ថៃបោះទុនជាង ១០០លានដុល្លារ សង់រោងចក្រស្រាបៀរខ្នាតយក្សលើកដំបូងនៅកម្ពុជា

ក្រុមហ៊ុន Thai Beverage (ThaiBev) ដែលបានចុះបញ្ជីជាក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈអាស៊ាននៅសិង្ហបុរី គ្រោងបោះទុនវិនិយោគ ៤ពាន់លានបាត ស្មើនឹងជាង ១០៨លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតភេសជ្ជៈ និងស្រាបៀរនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ Thapana Sirivadhanabhakdi ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ThaiBev បានឱ្យដឹងថា ក្រុមហ៊ុន គ្រោងនឹងចំណាយ ៧ពាន់លានបាត ស្...

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនចំនួន៣ ចង់វិនិយោគបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅកម្ពុជា

ក្រុមហ៊ុនជប៉ុនចំនួនបី បានបង្ហាញផែនការវិនិយោគរបស់ខ្លួន បង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសសំណង់នៅប្រទេសកម្ពុជា។ ផែនការវិនិយោគនេះ ត្រូវបានលើកឡើងដោយ ឯកឧត្តម IWAKI Mitsuhide  អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន និងអ្នកវិនិយោគជប៉ុន ដែលមកពីក្រុមហ៊ុន Kanken ក្រុមហ៊ុន Fukagawa និងក្រុមហ៊ុន SP Creation ក្នុងជំនួបសំដែងការគួរសម និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាមួយឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស...

អាន​បន្ថែម

ព្រលានថ្មីសៀមរាបសាកល្បងចុងក្រោយដោយជោគជ័យ ដើម្បីបើកដំណើរការផ្លូវការថ្ងៃ ១៦ តុលានេះ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) បានបញ្ចប់ដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរមិនមែនពាណិជ្ជកម្ម ដោយជោគជ័យ និងត្រៀមបើកដំណើរការទទួលយន្តហោះពាណិជ្ជកម្មជាផ្លូវការនៅពាក់កណ្តាលខែតុលា។​ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី បានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាស...

អាន​បន្ថែម

ត្រីមាសទី២-២០២៣ កម្ពុជាអនុម័តបាន ៧៤គម្រោង មានទុនជាង៧៦០លានដុល្លារ កើន ៦៣%

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៧៤គម្រោង ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើង ៤៥ភាគរយ ធៀបនឹងត្រីមាសទីពីរឆ្នាំមុន។​ របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា បង្ហាញថា ទុនវិនិយោគសរុបនៃគម្រោងវិនិយោគដែលទទួលបានការអនុម័ត មានចំនួន ៧៦០លានដុល្លារ កើនឡើង ៦៣ភាគរយ។​ ក្នុងចំណោមគម្រោងវិនិយោគថ្មីដែលទទួលបានការអនុម័ត គម្រោងវិនិយោគថ្មីក្នុងតំបន់សេដ្ឋក...

អាន​បន្ថែម

ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការគម្រោង Marum Estate ការអភិវឌ្ឍប្រកបដោយចក្ខុវិស័យខ្ពស់នៅប្រទេសកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣  - សិ្ថតនៅតំបន់កំពុងមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តកណ្តាល គម្រោង Marum Estate ដែលជាគម្រោងអភិវឌ្ឍន៍ប្រកបដោយចក្ខុវិស័យដ៏ខ្ពស់របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd., បានប្រារព្វពិធីបញ្ជុះបឋមសិលា និងបើកការដ្ឋានសាងសង់ នាថ្ងៃទី ៤ ខែតុលា​ ឆ្នាំ ២០២៣ សម្រាប់ការផ្តើមជាផ្លូវការដ៏សំខាន់នៃការសាងសង់គម្រោង Marum Estate ដែលទទួលបានពានរង្វាន...

អាន​បន្ថែម

ឆមាសទី១-២០២៣ កម្ពុជានាំចូលបរិក្ខាសំណង់បាន ៩២១លានដុល្លារ ថយចុះ៦,៣%

ក្នុងរយៈពេល ៦ខែ កម្ពុជានាំចូលបរិក្ខាសំណង់ មានទឹកប្រាក់ ៩២១លានដុល្លារ ថយចុះ ៦,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងលើកឡើងក្នុងរបាយការណ៍ថា គម្រោងសាងសង់ដែលទទួលបានការអនុញ្ញាតសាងសង់ ចំនួន ១.៨៤៩គម្រោង ធ្លាក់ចុះ ១៥១គម្រោង ស្មើនឹង ៧,៦ភាគរយ ដែលមានផ្ទៃក្រឡាសាងសង់សរុប ៦,៨លានម៉ែត្រការ៉េ កើនឡើង ១៣៨ភាគរយ និងទំហំវិនិយោគកើនដល់ ២.៧៥៩ លានដុល្លារ កើនឡើង ១២៨ភ...

អាន​បន្ថែម

កូរ៉េផ្តល់រថយន្តក្រុងចំនួន ១០គ្រឿងទៀត ដល់រដ្ឋបាលខេត្តកោះកុង

ក្រុមហ៊ុន ប៊ូយ៉ុងហ្រ្គុប របស់កូរ៉េ បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ប្រភេទ ២០កៅអី ចំនួន ១០គ្រឿង ដល់រដ្ឋបាលខេត្តកោះកុង ដែលជំហានទី១ ទទួលបាន ០៥គ្រឿង។ នេះបើតាមរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ ថ្មីៗនេះផងដែរ ក្រុមហ៊ុនកូរ៉េ ប៊ូយ៉ុងគ្រុប ក៏បានផ្ដល់រថយន្តសម្រាប់ដឹកជញ្ជូនអ្នកដំណើរប្រភេទតួរីស ( ២០កៅអី ) ចំនួន ២៥គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ។ (អានបន្ថែម) គួរបញ្ជាក់ថា ក្រុមហ៊ុន...

អាន​បន្ថែម