ឆមាសទី១-២០២៣ កម្ពុជានាំចូលបរិក្ខាសំណង់បាន ៩២១លានដុល្លារ ថយចុះ៦,៣%

ក្នុងរយៈពេល ៦ខែ កម្ពុជានាំចូលបរិក្ខាសំណង់ មានទឹកប្រាក់ ៩២១លានដុល្លារ ថយចុះ ៦,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រសួងលើកឡើងក្នុងរបាយការណ៍ថា គម្រោងសាងសង់ដែលទទួលបានការអនុញ្ញាតសាងសង់ ចំនួន ១.៨៤៩គម្រោង ធ្លាក់ចុះ ១៥១គម្រោង ស្មើនឹង ៧,៦ភាគរយ ដែលមានផ្ទៃក្រឡាសាងសង់សរុប ៦,៨លានម៉ែត្រការ៉េ កើនឡើង ១៣៨ភាគរយ និងទំហំវិនិយោគកើនដល់ ២.៧៥៩ លានដុល្លារ កើនឡើង ១២៨ភាគរយ។

ក្រសួងបញ្ជាក់ថា៖ នាបរិបទនៃគន្លងប្រក្រតីភាពថ្មីនេះ វិស័យសំណង់កំពុងមានស្ថានភាពងើបឡើងវិញ បើទោះបីជាចំនួននៃគម្រោងធ្លាក់ចុះ ប៉ុន្តែទំហំផ្ទៃក្រឡានិងទឹកប្រាក់សាងសង់បានបង្ហាញសញ្ញាវិជ្ជមានច្រើន ដែលមានន័យថា គម្រោងដែលបានសាងសង់នាមួយរយៈចុងក្រោយនេះ ភាគច្រើនជាគម្រោងអភិវឌ្ឍន៍ខ្នាតធំ”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

ក្រុមហ៊ុនកូរ៉េចំនួន១៥ ចង់ពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា

គណៈប្រតិភូវិនិយោគិនកូរ៉េដែលមកពីក្រុមហ៊ុនចំនួន១៥ បង្ហាញច […]

ក្រុមហ៊ុនធំៗរបស់អាមេរិក ចង់ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងភ្នំពេញ […]

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]