ថៃបោះទុនជាង ១០០លានដុល្លារ សង់រោងចក្រស្រាបៀរខ្នាតយក្សលើកដំបូងនៅកម្ពុជា

ក្រុមហ៊ុន Thai Beverage (ThaiBev) ដែលបានចុះបញ្ជីជាក្រុមហ៊ុនផលិតចំណីអាហារ និងភេសជ្ជៈអាស៊ាននៅសិង្ហបុរី គ្រោងបោះទុនវិនិយោគ ៤ពាន់លានបាត ស្មើនឹងជាង ១០៨លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតភេសជ្ជៈ និងស្រាបៀរនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

Thapana Sirivadhanabhakdi ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ThaiBev បានឱ្យដឹងថា ក្រុមហ៊ុន គ្រោងនឹងចំណាយ ៧ពាន់លានបាត ស្មើនិងជាង ១៨៩លានដុល្លារអាមេរិក ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងឆ្នាំនេះ ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែតុលានេះតទៅ។

លោកបានបន្តថា ៤ពាន់លានបាត នៃចំណាយសរុបខាងលើនេះ នឹងត្រូវបណ្តាក់ទុនក្នុងការសាងសង់រោងចក្រផលិតភេសជ្ជៈក្នុងប្រទេសកម្ពុជា ដែល ៣ពាន់លានបាត​ប ប្រើសម្រាប់សាងសង់ឃ្លាំងស្តុក រោងចក្រជីវសាស្ត្រ និងការចាប់ផ្តើមយុទ្ធសាស្ត្រផ្សេងៗ។

លោកបានបន្ថែមថា ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ និងឧស្សាហកម្មអាហារ និងភេសជ្ជៈ ក្រុមហ៊ុន បាននឹងកំពុងឈានមួយជំហានទៀតក្នុងការពង្រឹងយីហោ និងទីផ្សារ តាមរយៈមុខសញ្ញាអាជីវកម្មផ្សេងៗរបស់ក្រុមហ៊ុន ដើម្បីជំរុញការប្រកួតប្រជែងបន្ថែមទៀត។

លោក Michel Chye Hin Fah ប្រធានផ្នែកផលិតផលស្រាបៀររបស់ក្រុមហ៊ុន ក៏បានឱ្យដឹងទៀតថា ក្រុមហ៊ុន ThaiBev នឹងងសាងសង់រោងចក្រផលិតស្រាបៀរដំបូងរបស់ខ្លួននៅកម្ពុជា ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ឆ្នាំទៀត ខណៈដែលកម្ពុជាកំពុងមានល្បឿនសេដ្ឋកិច្ចលូតលាស់ខ្លាំង និងមានសក្តានុពលក្នុងវិស័យមួយនេះ។

រោងចក្រនេះ មានសមត្ថភាពផលិតស្រាបៀរបានប្រមាណ ៥០លានហិតូលីត្រ ស្មើនឹង ៥ពាន់លានលីត្រក្នុងមួយឆ្នាំ។

ក្រៅពីកម្ពុជា ក្រុមហ៊ុន ក៏បានបោះទុនបង្កើតរោងចក្រនៅវៀតណាមផងដែរ ប៉ុន្តែនៅទីនោះកំពុងជួបនូវបញ្ហាប្រឈម ដោយសារទំហំនៃការប្រើប្រាស់នៅទាបនៅឡើយ ដែលកើតឡើងចំពេលដែលបញ្ហាការឡើងចុះនៃម៉ាក្រូសេដ្ឋកិច្ច។

ដូច្នេះក្រុមហ៊ុនរំពឹងថា រោងចក្រថ្មីនៅកម្ពុជានេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនស្រាបៀរ និងភេសជ្ជៈទៅទីផ្សារវៀតណាមផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

ក្រុមហ៊ុនកូរ៉េចំនួន១៥ ចង់ពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា

គណៈប្រតិភូវិនិយោគិនកូរ៉េដែលមកពីក្រុមហ៊ុនចំនួន១៥ បង្ហាញច […]

ក្រុមហ៊ុនធំៗរបស់អាមេរិក ចង់ពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងភ្នំពេញ […]

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]