កំពង់ផែគិរីសាគរ ខេត្តកោះកុង សម្ពោធដាក់ឱ្យដំណើរការសាកល្បងហើយ

កំពង់ផែកោះកុង ផត មនចម៉ិន ឯ.ក ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

កំពង់ផែថ្មីនេះ ត្រូ​វបានកាត់ខ្សែបូដាក់ឱ្យដំណើរការក្រោមអធិបតីភាពលោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

ខណៈកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មីនេះ ក៏បានទទួលស្វាគមន៍នាវាដំបូងគេមួយ ចូលមកកាន់កំពង់ផែ កោះកុង ផត មេលេចម៉ិន ឯ.ក នេះផងដែរ។

ក្នុងពិធីសម្ពោធ លោកស្រីអភិបាលបាលរង បានឱ្យដឹងដែរថា កាលពីដើមខែកញ្ញានេះ លោកស្រីបានដឹកនាំប្រតិភូខេ​ត្តកោះកុងទៅបំពេញទស្សនកិច្ច នៅតំបន់លានយីងកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីពិព័រណ៍ភស្ដុភារអន្ត​រជាតិផ្លូវសូត្រចិន ក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម រវាងកំពង់ផែទាំងពីរ (កំពង់ផែលានយីងកាំង និងកំពង់ផែកោះ​កុង ផត មេនចម៉ិន) និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងខេត្តកោះកុង និងកំពង់ផែលានយីងកាំង​។

តាមរយៈដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានធ្វើការឯកភាពគ្នាលើចំណុចមួយចំនួន ដូចខាងក្រោម៖

១. ភាគីទាំងពីរជំរុញលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងនូវ កិច្ចសហប្រតិបត្តិការទៅ វិញទៅមក ដោយអនុ​លោ​ម​តា​មច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

២. ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅ ក្នុងកំពង់ផែពាណិជ្ជកម្ម ភស្តុភារ និងផ្នែកពាក់ព័ន្ធ ផ្សេងទៀត។

៣. ភាគីទាំងពីរនឹងធ្វើពាណិជ្ជកម្មរួមគ្នាផ្នែកកសិកម្ម នៅពេលកំពង់ផែនេះត្រូវបានដាក់ឱ្យ ដំណើរការដោយបញ្ចូនផលកសិកម្មទៅប្រទេសចិនឡើងតាមកំពង់ផែលានយើងកាំង ដោយផ្ទាល់។

៤. ភាគីខេត្តកោះកុង បានស្នើសុំភាគីចិន ជួយស្វែងរកទីផ្សារលើវិស័យកសិកម្ម និងពង្រឹង ទីផ្សារ ឱ្យមានភាពនឹងនរ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាកសិករខេត្តកោះកុង ក៏ដូចជាខេត្តផ្សេងទៀតក្នុងការធ្វើកសិកម្ម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]

កំណាត់ផ្លូវជាតិសំខាន់ៗ៣​ខែ្ស តម្លៃជិត ៤៤លានដុល្លារតម្លៃ ក្នុងខេត្តក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ការលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង ៣ខ្សែ ដែលមានតម […]

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]