ក្រុមហ៊ុនអឺបេនលែនអបអរសាទរដំណើរ ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា­­

បង្កើតឡើងក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកអឺបេនលែន មាន​វត្តមានក្នុង​វិស័យ អចលនទ្រព្យក្នុងប្រទេសកម្ពុជា រយៈពេល10ឆ្នាំ និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់ពី​ស្នាដៃ​រចនា និង​គុណភាព​ទៅលើគម្រោង​ជាច្រើន​ រួម​មាន​គម្រោង​ពាណិជ្ជកម្ម និងលំនៅ​ឋាន (បុរី និង​ខុនដូ)​​ប្រកបដោយភាពច្នៃប្រឌិត និងមានអត្ថន័យ។ ក្នុង​រយៈពេល10ឆ្នាំ ក្រុមហ៊ុននេះ បានឈ្នះពានរង្វាន់ជាបន្តបន្ទាប់រួមមាន អគារខុនដូប្រណិត  Embassy Re...

អាន​បន្ថែម

ចុងខែឧសភានេះ ចិននឹងចុះមកសិក្សាទីតាំងសង់ស្ថានីយ៍ថាមពលកកើតថ្មី ក្នុងខេត្តសំខាន់២

នៅចុងខែឧសភា ឆ្នាំ២០២៣នេះ ក្រុមការងារជំនាញចិន នឹងចុះសិក្សាទីតាំងក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីសាងសង់ស្ថានីយ៍ថាម​ពល​​កកើតថ្មី New Energy ( Solar energy and Wind energy)។ នេះបើតាមការឱ្យដឹងពីលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ដែលបានដឹកនាំប្រតិភូខេត្តកោះកុង ចូលរួមទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានអភិវឌ្ឍន៍ចិន CDI ( CHINA DEVELOPMENT INSTITUTE) នៅទីក្រុងសិនជិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមា...

អាន​បន្ថែម

ត្រឹមខែមេសា-២០២៣ កម្ចីជាង ៥០លានដុល្លារ បានផ្តល់ឱ្យអាជីវកម្មទេសចរណ៍ជាង ៣៤០ទីតាំង

គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៦មូលដ្ឋាន ទទួលបានហិរញ្ញប្បទានចំនួន ៥៣,៤៦លានដុល្លារ ដែលស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS)។ នេះបើតាមការឱ្យដឹងពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia) កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ចំពោះហិរញ្ញប្បទានដែលបានផ្តល់នេះ គឺមានចំនួន ៥៣,៤៦លានដុល្លារ ឬស្មើនឹង ៣៥,៦៤% នៃគម្រោ...

អាន​បន្ថែម

សម្តេចចង់ឱ្យទីម័របង្កើតរោងចក្រនៅកម្ពុជា ដើម្បីរក្សាសន្តិសុខស្បៀង

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថាចង់ឱ្យទីម័រខាងកើតមកវិនិយោគបង្កើតរោងចក្រកិនស្រូវនៅកម្ពុជា ដើម្បីរក្សារសន្តិសុខស្បៀងក្នុងប្រទេស ខណៈដែលកម្ពុជាក៏បានជួយជ្រោមជ្រែងទីម័រយ៉ាងខ្លាំងលើវិស័យកសិម្មផងដែរ។ កន្លងមកថ្មីៗនេះ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ទៅកាន់ទីម័រខាងកើតម្តងរួចមកហើយ ថានឹងបញ្ជូនអ្នកជំនាញកសិកម្ម​ទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើត។ (អានបន្ថែម) ដោយឡែក...

អាន​បន្ថែម

កម្ពុជាស្នើវៀតណាម ជួយសម្រួលការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីលក់ឱ្យសិង្ហបុរី

សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យជួយសហការក្នុងការតភ្ជាប់ខ្សែបញ្ជូនអគ្គិសនីពីឡាវ ដើម្បីបន្តលក់ទៅឱ្យប្រទេសសិង្ហបុរី។ នេះបើតាមជំនួបទ្វេភាគីក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី​ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើ សម្តេចតេជោ បានបង្ហាញពី...

អាន​បន្ថែម

មន្ទីរពេទ្យជាតិតេជោសន្ដិភាពសង់បានប្រមាណ៩០%  ខណៈគ្រោងសម្ពោធបើកដំណើរការខែមិថុនា

មន្ទីរពេទ្យជាតិតេជោសន្ដិភាព សាងសង់សម្រេចបានប្រមាណជា ៨៥-៩០% ហើយ  ខណៈគ្រោងនឹងបញ្ចប់នៅចុងខែឧសភា និងសម្ពោធឱ្យប្រើប្រាស់ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាមលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលបានចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់ ក៏ដូចជាការបំពាក់សម្ភារៈបរិក្ខារពេទ្យនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។ លោកស្រីវេ...

អាន​បន្ថែម

កម្ពុជា-វៀតណាម ឯកភាពសិក្សាភ្ជាប់កោះត្រល់នឹងតំបន់ទេសចរណ៍សំខាន់ៗ២ នៅកម្ពុជា

ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានឯកភាពគ្នាលើការសិក្សាលទ្ធភាព ដើម្បីតភ្ជាប់កោះភូគុក (Phu Quoc) ឬកោះត្រល់ មកតំបន់ទេសចរណ៍សំខាន់ៗចំនួន ០២ នៅកម្ពុជា។ នេះបើតាមកិច្ចចុះអនុស្សរណៈរវាងកម្ពុជា និងវៀត​ណាម ធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣។ អនុស្សារណៈនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឯកឧត្តម ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដើម្បីជំរុញទេសចរណ៍...

អាន​បន្ថែម

រោងចក្រផលិតកង់រថយន្តតម្លៃ ១៣៨លានដុល្លា នៅក្រចេះបើកការដ្ឋានសាងសង់ហើយ

គម្រោងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ក្រោមទុនវិនិយោគ ១៣៨លានដុល្លារ បើកការដ្ឋានសាងសង់ផ្លូវការនៅថ្ងៃទី០៩ ឧសភា ២០២៣ នេះហើយ។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបអធិបតីភាពដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ឆៃ យ៉ុន សើន ប្រធានក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី ព្រមជាមួយនិងភ្ញៀវកិត្តយសសំខាន់ៗជាច្រើននាក់ទៀត។ ...

អាន​បន្ថែម

កម្ពុជានឹងជួយទីម័រលើវិស័យកសិកម្ម ដោយបញ្ជូនអ្នកជំនាញទៅពិនិត្យស្ថានភាពដី

ប្រទេសកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ។​ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ អតីតប្រធានាធិបតីទីម័រ និងនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣។ ក្នុងជំនួបខាងលើនេះ ឯកឧត្តម កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ បានស្នើសុំសម្តេចតេជោ ពិនិត្យជួយដល់វិស័យ​កសិ​ក​ម្ម ដើម្បី...

អាន​បន្ថែម

ក្រុមហ៊ុនអង់គ្លេសសម្រេចបង្កើតរោងចក្រផលិតថ្មសាកនៅសិង្ហបុរីតម្លៃជាង ៣ពាន់លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យា Dyson ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានសម្រេចជ្រើសរើសប្រទេសសិង្ហបុរីជាទីតាំងបង្កើតរោងចក្រផលិតថ្មសាកដ៏ធំមួយ ក្រោមទុនវិនិយោគជាង ៣,៤ពាន់លានដុល្លាររ ដើម្បីបង្កើនសមត្ថភាពផ្នែកវិស្វកម្ម និងការផលិត ដែលជាផ្នែកមួយនៃគម្រោងធំៗជាច្រើនរបស់ខ្លួន។ រោងចក្រថ្មីនេះនឹងត្រូវសាងសង់នៅក្នុងតំបន់ Taus ដោយគ្រោងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៣នេះ ហើយបើកដំណើរការពេញលេញនៅឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្ស...

អាន​បន្ថែម

គម្រោងសង់រោងចក្រទឹកស្អាតធំបំផុតនៅបាក់ខែងបញ្ចប់ដំណាក់កាលទី១-១០០% ខណៈទី២សម្រេចបាន ៧០%

គិតរហូតមកទល់នឹងពេលនេះ រោងចក្រផលិតទឹកស្អាតដ៏ធំនៅបាក់ខែង បានបញ្ចប់ការសាងសង់ក្នុងដំណាក់កាលទី១ចំនួន ១០០%ហើយ ខណៈដំណាក់កាលទី២ សម្រេចបានចំនួន ៧០%ផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចប់ការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បានរួចរាល់ហើយ និងបានដាក់ដំណើរការសាកល្បងផលិត និងចែកចាយទឹកស្អាតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣កន្លងមក។ នៅក្នុងដំណាក់កាលទី១...

អាន​បន្ថែម

កំពង់ផែលំដាប់អន្តរជាតិ នៅគិរីសាគរ-កោះកុង នឹងដាក់ដំណើរការដើមឆមាសទី២ឆ្នាំនេះ

កំពង់ផែ​សមុទ្រ​លំ​​ដាប់​អន្តរជាតិ​ទី​១ នៅ​ខេត្តកោះកុង​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុនឯកជន គ្រោង ​បើក​ដំណើរការ​នៅ​ពាក់កណ្តាលឆ្នាំនេះ ខណៈរដ្ឋបាលខេត្តកំពុងពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែ។ លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមហ៊ុន កាលពីដើមខែឧសភា ដើម្បីពិនិត្យនីតិវិធី ក្នុងការដាក់ដំណើរការកំពង់ផែឱ្យស្របតាមច្បាប់វិនិយោគរបស់ប្រទេសកម្ពុជា និងបន្តសហការ ...

អាន​បន្ថែម