ក្រុមហ៊ុនសង់ព្រលានយន្តហោះសៀមរាបថ្មី ប្តេជ្ញាភ្ជាប់ជើងហោះហើរត្រង់ពីចិន ដើម្បីជំរុញវិស័យទេសចរណ៍

ក្រុមហ៊ុន Yunnan Investment Holding Group ដែលជាក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី បានសន្យាចំពោះភាគីកម្ពុជាថា នឹងជំរុញភា្ជប់ការហោះហើរត្រង់រវាងកម្ពុជា-ចិន ពិសេសពីទីក្រុង និងខេត្តសំខាន់ៗនៅប្រទេសចិនមកកាន់ខេត្តសៀមរាប ដើម្បីជំរុញវិស័យទេចរណ៍ក្នុងខេត្តនេះឱ្យរិតតែមានភាពរីកចម្រើននៅពេលអាកាសយានដ្ឋានអន្តរជាតិថ្មីបើកដំណើរការផ្លូវការ។

បើតាមជំនួបរវាងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូក្រុមហ៊ុន Yunnan Investment Holding Group កាលពីថ្ងៃទី០២ ខែមិថុនា បានឱ្យដឹងថា ការជំរុញនេះ គឺ ដើម្បីរួមចំណែកជំរុញលំហូរទេសចរអន្តរជាតិចូលមកកម្ពុជាឱ្យកាន់តែច្រើនឡើង។

លោក ឈួយ លូជុន (Qiu Lujun) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានបញ្ជាក់ថា មកដល់ពេលនេះ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបសម្រេចបានស្ទើរតែរួចរាល់ទាំងស្រុងហើយ និងបានធ្វើការសាកល្បងហោះហើរបានដោយជោគជ័យ ហើយក៏គ្រោងនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ (អានបន្ថែម)

បន្ថែមពីនេះ លោកបានសន្យាថា នឹងជួយជំរុញការហោះហើរត្រង់រវាងកម្ពុជា-ចិន ដោយបង្កើតការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងមួយចំនួននៅខេត្តយូណាន ពិសេសទីក្រុងស៊ីបសងផាន់ណា (Xishuangbanna/​Sipsongpanna) មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដែលនេះជាឱកាសបង្កើនការទាក់ទាញភ្ញៀវទេសចរពីទីនោះមកកាន់ប្រទេសកម្ពុជា។

ដោយឡែក ភាគីកម្ពុជាវិញ បានស្នើដល់ក្រុមហ៊ុនជួយបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកទាក់ទាញទេសចរនៅខេត្តសៀមរាប ខណៈខេត្តមានតំបន់ប៉ូលអភិវឌ្ឍន៍ធំៗចំនួន ០៦ រួមមានតំបន់បេតិកភណ្ឌអង្គរនិងតំបន់ជុំវិញ តំបន់ទីក្រុងសៀមរាបចាស់ តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី តំបន់ជាប់បឹងទន្លេសាប និងតំបន់ទីក្រុងសៀមរាបថ្មី។

លើសពីនេះ ភាគីទាំងពីរបានឯកភាពលើការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំមួយ ដើម្បីជំរុញការផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មុនបើកដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីខាងមុខនេះ។

ក្នុងទិសដៅជំរុញវិស័យទេសចរណ៍នេះផងដែរ ថ្មីៗនេះ មាន ក្រុមហ៊ុនទេសចរណ៍អនឡាញឈានមុខគេ Trip.com Group បានសហការជាមួយក្រុមហ៊ុន Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរទៅជាអាកាសយានដ្ឋានដ៏ឆ្លាតវៃកម្រិតតំបន់​ ដោយផ្តោតជាសំខាន់ទៅលើយុទ្ធនាការទីផ្សាររួមគ្នា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅដើមឆ្នាំ២០២៧

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ នឹងតភ្ជាប់តំបន់ប៉ែក […]

គណៈប្រតិភូក្រសួងសាធារណការសិក្សាស្វែងយល់ពីបទពិសោធន៍អូស្ត្រាលីលើការគ្រប់គ្រងវិនិយោគ និងបំណុលរដ្ឋ

ក្នុងគោលបំណងពង្រឹងសមត្ថភាពស្ថាប័ន និងពង្រីកវិសាលភាពនៃកា […]

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]