អារ៉ាប៊ីសាអូឌីតប្រកាសនឹងបើកស្ថានទូតផ្លួវការនៅកម្ពុជាក្នុងពេលឆាប់ៗនេះ

ប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសជាផ្លូវការថា ខ្លួននឹងបើកសាងសង់ស្ថានទូតអារ៉ាប៊ីសាអូឌីតជាផ្លូវការ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមរបស់ប្រទេសទាំងពីរ។ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានពិភាក្សាជាមួយឯកឧត្តម Mohammed Mbark Al Saefi ទីប្រឹក្សាក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីស្វែងរកទីតាំងសមស្របណាមួយ ...

អាន​បន្ថែម

ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងគេរបស់ចិនគ្រោងបើកដំណើរការក្នុងឆ្នាំនេះ

ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ប្រទេសចិនបានទទួលជោគជ័យលើការធ្វើតេស្តជាលើកដំបូងកាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថានឹងដាក់ដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២៣នេះ។ គម្រោងផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រនេះមានប្រវែងសរុប ២៧៧ គីឡូម៉ែត្រ តភ្ជាប់ទីក្រុង Fuzhou ជាមួយទីក្រុង Zhangzhou ប៉ែកខាងកើតប្រទេសចិន។ ជាមួយនឹងល្បឿនប្រមាណ ៣៥៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងស្ថានីយចំនួន ៨ នៅតាមបណ្តោយផ្លូវនេះ វាត្រូវបានគេ...

អាន​បន្ថែម

កម្ពុជាស្នើហុងគ្រីសិក្សាពីការវិនិយោគបន្ថែម ខណៈទំហំពាណិជ្ជកម្មកើនដល់ ៨៤% ក្នុងឆ្នាំ២០២២

ប្រទេសកម្ពុជា បានស្នើដល់វិនិយោគិនហុងគ្រីសិក្សា និងស្វែងយល់ពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសម្រេចបានជាង ៧លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះបើតាមជំនួបរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសហុងគ្រីប្រចាំព្រះរាជាណាចក្រកម្ពុ...

អាន​បន្ថែម

២០២២ គយរកចំណូលបានជាង ២,៦ពាន់លានដុល្លារ ក្នុងនោះសម្ភារៈសំណង់ចំនួន ៥,៩%

ក្នុងឆ្នាំ២០២២​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣% ធៀបនឹងឆ្នាំ២០២១។ នេះបើតាមការប្រកាស របស់អគ្គនាយកដ្ឋាន កាលពីថ្ងៃទី ៣ កុម្ភៈ កន្លងមកនេះ។ ចំណូលរកបាន រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៤.១៦៩,៨ ប៊ីលានរៀល (ត្រូវជា ៣៧,៩%នៃចំណូលសរុប), អាករពិសេសមានចំនួន ៤.១៥១,៦ ប៊ីលានរៀល (ត្រូវជា ៣៧,៧% នៃចំណូលសរុប), ពន្ធគយមានចំនួន ២...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ អាជ្ញាកំពង់ចាមសម្រេចការចុះបញ្ជីដីធ្លីបានជាង ៧១ម៉ឺនក្បាលដី ស្មើនឹង ៧៧%

គិតត្រឹមឆ្នាំ២០២២ អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានចំនួន ៧១៣ ៥០០ក្បាលដី ស្មើនឹង ៧៧% នៃផែនការសរុប។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុ​ន ចាន់ដា អភិបាលខេត្តកំពង់ចាមសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ "ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​" របស់​រដ្ឋបាល​ខេត្តកំពង់ចាម កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ឯកឧត្តមអភិបាល បានឱ្យដឹងថា ផែនការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសរ...

អាន​បន្ថែម

ព្រលានយន្តហោះតារាសាគរសម្រេចបាន៨០% គ្រោងបញ្ចប់ក្នុងខែមិថុនាឆ្នាំនេះ

គិតរហូតមកទល់នឹងពេលនេះ ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ សម្រេចការសាងសង់ជារួមបានប្រមាណ ៨០% ហើយ ដោយយោងតាមរបាយការណ៍របស់ក្រុមហ៊ុនគ្រោងនឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៣នេះ។ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ការបើកដំណើរការត្រូវរង់ចាំមើលតាមការជាក...

អាន​បន្ថែម

World Bank ប្តេជ្ញាបន្តជួយកែលម្អផ្លូវជាង ៧៥០គ.ម ក្នុងខេត្តសំខានៗ៨ទៀតនៅកម្ពុជា

ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានមួយចំនួនធំដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងកែលម្អប្រព័ន្ធផ្លូវថ្នល់ជំហានទី២ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ ដែលមានប្រវែងប្រមាណ ៧៥០ គីឡូម៉ែត្រក្នុងខេត្តសំខាន់ៗចំនួន ៨ ។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រី Vica Rosario Bogaerts តំណាងធនាគារពិភពលោក ក្នុងពិធីបិទបញ្ចប់ជាស្ថាពរនូវគម្រោងគ្រប់គ្រង...

អាន​បន្ថែម

Royal Group​​​ កំពុងពន្លឿនតភ្ជាប់ខ្សែបញ្ជូនថាមពលក្រោមបាតសមុទ្រទៅកាន់កោះរ៉ុង

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group បានវិនិយោគ តភ្ជាប់ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ពីដីគោក ទៅកាន់កោះរ៉ុង ដែលក្រុមហ៊ុនកំពុងវិនិយោគជាច្រើនកន្លែង រួមមានសណ្ឋាគារលំដាប់ផ្កាយ និងអាកាសយានដ្ឋានផងដែរ។​ ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ចាប់ផ្តើមសាងសង់​ នៅខែកញ្ញា ឆ្នាំ២០២២ ដែលមានប្រវែងប្រមាន៦០គីឡូម៉ែត្រ ដែលជាការសហការវិនិយោគរួមគ្នា​រវាងក្រុមហ៊ុនជាមួ...

អាន​បន្ថែម

បច្ចុប្បន្នមានរោងចក្រ-សហគ្រាស ៤៦៣ កំពុងដំណើរការក្នុងខេត្តកំពង់ចាម

គិតរហូតមកទល់នឹងពេលនេះ ខេត្តកំពង់ចាមបានទាក់ទាញវិនិយោគិនមកបោះទុនលើគម្រោងអភិវឌ្ឍន៍ជាច្រើន។ ជាក់ស្តែង គម្រោងគ្រឹះស្ថាននិងរោងចក្រចំនួន ៤៦៣ កំពុងតែដំណើរការនៅក្នុងក្រុងនិងស្រុកចំនួន ៦ នៅក្នុងខេត្តកំពង់ចាម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា នៅក្នុងវិស...

អាន​បន្ថែម

រដ្ឋផ្តល់ប័ណ្ណកម្មសិទ្ធិ និងលើកលែងពន្ធដល់ពលរដ្ឋនៅបុរីកីឡាជាង ១២០០គ្រួសារ

រាជរដ្ឋាភិបាល បានសម្រេចរៀបចំចុះបញ្ជីប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាង ១២០០គ្រួសារនៅបុរីកីឡា ព្រមជាមួយនឹងការលើកលែងបង់ពន្ធពាក់ព័ន្ធនឹងនីតិវិធីនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងពិធីសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិ ឯកឧត្តមអភិបាល បានមានប្រសាសន៍ថា សម្តេចនាយករដ្ឋមន្ត្រី បានសម្រេចឱ្យអាជ្ញាធររាជធានីភ្នំពេ...

អាន​បន្ថែម

រដ្ឋសម្ពោធឱ្យប្រើ អគារ និងម៉ាស៊ីនលាងឈាមថ្មី តម្លៃជិត ២០ម៉ឺនដុល្លារនៅមន្ទីរពេទ្យកំពង់ឆ្នាំង

អគារ និងម៉ាស៊ីនលាងឈាមថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដែលមានតម្លៃ ១៩២.៤៣៩ ដុល្លារ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីធ្វើឡើងក្រោមអធិបតីភាព លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ អគារលាងឈាមថ្មីនេះ មានបំពាក់ដោយម៉ាស៊ីនលាងឈាមចំនួន ០២គ្រឿង និងម៉ាស៊ីនបន្សុទ្ធទឹក ០១គ្រឿង និងម៉ាស៊ីនអេកូ ០១គ្រឿង។ ជាមួយគ្នានេះដែរ អគារថ្មីនេះ នឹងបំពេញតម្រូ...

អាន​បន្ថែម

JICA ផ្តល់ជំនួយសង់រោងចក្រទឹកស្អាតដ៏ធំមួយក្នុងសង្កាត់និរោធ ដែលគ្រោងសង់ក្នុងឆ្នាំ ២០២៦

កម្ពុជា​ នឹង​មាន​រោងចក្រ​ទឹកស្អាត​និរោធ​ជំហាន​ទី​៣ ដែលមានសមត្ថភាពផលិតទឹកបានរហូត ១៣០ពាន់ម៉ែត្រគីបក្នុងមួយថ្ងៃ ខណៈរោងចក្រនេះ ក៏គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំ ២០២៦ខាងមុខនេះផងដែរ។ នេះបើតាមពិធី​ចុះហត្ថលេខា​លើ​កំណត់​ប្រជុំពិភាក្សា ស្តីពី​ការរៀបចំ​សិក្សា​សមិទ្ធិ​លទ្ធភាព របស់​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​និរោធ រវាង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ JICA កាល​ថ្ងៃទី​២ ខែកុម្ភៈ។ ឯកឧ...

អាន​បន្ថែម