ជប៉ុននឹងជួយអាស៊ានបង្កើតបច្ចេកវិទ្យាស្ទាក់ ស្ដុក និងចម្រោះឧស្ម័នពុល ភាយពីរោងចក្រ

ប្រទេសជប៉ុនមានផែនការចង់ជួយប្រទេសអាស៊ានបង្កើត និងប្រើប្រាស់បច្ចេកវិទ្យាស្ទាក់ និងចម្រោះឧស្ម័នពុលកាបូនឌីអុកស៊ីត ដែលបំភាយចេញពីរោងចក្រនានា ក្នុងចក្ខុវិស័យធ្វើឱ្យសេដ្ឋកិច្ចតំបន់នេះលូតលាស់ដោយមាននិរន្តរភាព។ នេះបើយោងតាម Nikkei Asia កាលពីពេលថ្មីៗនេះ។ ប្រទេសអាស៊ីក៏កំពុងងាកទៅរកការប្រើប្រាស់ថាមពលបៃតង ឬថាមពលកកើតឡើងវិញច្រើនជាងមុនហើយ ប៉ុន្តែមិនទាន់បាន១០០% នោះទេ ដែលថាមពលភាគច្រើននៅពឹងផ្អែកលើប្រេង និងធ្បូងថ្ម។ ...

អាន​បន្ថែម

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ដល់២០៣៥ ដែលជាឯកសារបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តភាគឦសាន ឱ្យកាន់តែមានសក្តានុពល។ ពិធីដាក់ឱ្យអនុវត្តផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែមេសា នៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហ...

អាន​បន្ថែម

អគារខ្ពស់ស្ដួចជាងគេលើពិភពលោក បញ្ចប់ការសាងសង់ហើយ

អគារខ្ពស់កប់ពពកតែស្គមស្ដួចជាងគេនៅលើពិភពលោក ដែលមានទីតាំងនៅទីក្រុងញូវយ៉ក ឈ្មោះថា Steinway Tower ឬ 111 West 57th Street បានបញ្ចប់ការសាងសង់ហើយ និងបើកឱ្យម្ចាស់យូនីតអាចចូលរស់នៅបាន។ អគារនេះមានកម្ពស់ ៤៣៥ ម៉ែត្រ តែមានទទឹងមុខអគារត្រឹម ១៨ ម៉ែត្រប៉ុណ្ណោះ ពោលគឺកម្ពស់មានដល់ទៅ ២៤ ដងនៃទទឹងអគារ ហើយមានសរុប ៨៤ ជាន់ និងផ្ទៃក្រឡាជាង ៥៣០ ០០០ ម៉ែត្រការ៉េ។ អភិវឌ្ឍដោយ JDS Development Group និង Property Markets Group...

អាន​បន្ថែម

ក្រសួងដែនដីដាក់កំហិតធ្ងន់ហាមវិស្វករទទួលការងារគម្រោងគ្មានលិខិតអនុញ្ញាត

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំឱ្យវិស្វករដែលចុះបញ្ជីទាំងអស់ ហាមដាច់ខាតកុំ ទទួលអនុវត្តការងារ លើគម្រោងណាដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល រុះរើ និងឬបើកការដ្ឋានសំណង់ ពីអាជ្ញាធរមានសមត្ថកិច្ច។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទី៨ មេសានេះ ការទទួលអនុវត្តការងារសាងសង់នានា ដែលមិនទាន់មានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់។ ក្រសួង លើកឡើងថា ការសាងសង់ ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំ...

អាន​បន្ថែម

ក្រុមហ៊ុន ៥ ចាប់អារម្មណ៍ចង់មកវិនិយោគបន្ដអាជីវកម្មបូមប្រេងនៅអណ្ដូងអប្សរា

ក្រុមហ៊ុនវិនិយោគ ៥ មកពីបណ្តាប្រទេសផ្សេងៗបាន និងកំពុងចាប់អារម្មណ៍ចង់ធ្វើអាជីវកម្មរុករកប្រេងក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា និងប្លុកផ្សេងៗទៀតនៅកម្ពុជា ក្រោយក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធនកន្លងមក។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនចំនួន ៥នេះ គឺមកពីប្រទេសផ្សេងៗគ្នា ដូចជា ចិន ម៉ាឡេស៊ី កាហ្សាក់ស្តង់ កាណាដា ន...

អាន​បន្ថែម

អ្នកអភិវឌ្ឍថ្មីៗ សម្រុកចូលទីផ្សារបូរីយ៉ាងគំហុក! តើវានឹងបង្ករឱកាស ឬ ហានិភ័យអ្វីខ្លះ?

រយៈពេល ៦ ខែ ចុងក្រោយនេះ មានគម្រោងបូរីប្រកាសលក់ថ្មីៗដល់ទៅ ៣៩គម្រោង ខណៈចំនួនបូរីសរុបត្រូវបានព្យាករថានឹងកើនឡើងដល់ជាង ៣០០គម្រោង ត្រឹមចុងឆ្នាំនេះ ហើយនឹងស្ទុះទៅ ៤០០ គម្រោង នៅចុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ៧ មេសា នេះ។ ប៉ុន្តែចំណុចដែលគួរចាប់អារម្មណ៍ គឺជិតពាក់កណ្ដាលនៃអ្នកអភិវឌ្ឍបូរីថ្មីៗ ខាងលើ សុទ្ធសឹងតែជាអ្នកប្រឡូកក្នុងទីផ្សារថ្មី ខណៈនិ...

អាន​បន្ថែម

វិស័យផ្សារទំនើបងើបឡើងវិញខ្លាំង ខណៈប្រេនថ្មីៗ ៤៤ បានបើកទ្វាក្នុងត្រីមាសទី ១ នេះ

ចំនួនអ្នកដើរផ្សារទំនើបក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ បានកើនឡើងគួរឱ្យកត់សម្គាល់ លើសកម្រិតមូលដ្ឋានមុនកូវីដហើយ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងខែវិច្ឆិកាឆ្នាំមុន។ យោងតាមរបាយការណ៍ CBRE Cambodia ដែលបានចេញផ្សាយនៅថ្ងៃទី ៧ ខែមេសា ការកើនឡើងនៃអ្នកដើរផ្សារនេះ គឺជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃវិស័យលក់រាយរបស់កម្ពុជា។ លើសពីនេះ សញ្ញាវិជ្ជមានមួយទៀតក្នុងឆ្នាំមាសថ្មីនេះ គ...

អាន​បន្ថែម

ក្រសួងដាក់កំហិតឱ្យក្រុមហ៊ុនចិនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនបាវិតក្នុងពេល៣ខែទៀត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់កំហិតឱ្យក្រុមហ៊ុនចិន បញ្ចប់ការសិក្សាគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្នុងរយៈពេល ៣ខែទៀត ដើម្បីឈានទៅដំណាក់កាលសាងសង់ឆាប់ៗតាមផែនការ។ ការដាក់កំហិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៧ ខែមេសា រវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងតំណាងក្រុមហ៊ុន China Railway International Group Co., Ltd ក្រុមហ៊ុនសិក្សាគម្រោង ...

អាន​បន្ថែម

កូរ៉េផ្ដល់កម្ចីជាង ៦៦លានដុល្លារ សាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានផ្តល់ឥណទានសម្បទានជាង៦៦លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់មន្ទីរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ ត្រូវបានពិភាក្សា ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រតិភូនៃក្រុមហ៊ុនកូរ៉េ ដែលពិនិត្យលើសាងសង់មន្ទីរពេទ្យថ្មីនេះ។ មន្ទីរពេទ្យរប...

អាន​បន្ថែម

ធនាគារព្រីនស៍ បោះទុនបន្ថែម ៣៥លានដុល្លារ លើគម្រោងព្រលានតេជោថ្មី តាមមូលបត្របំណុល

ធនាគារព្រីនស៍ បានបណ្តាក់ទុនវិនិយោគបន្ថែម ៣៥លានដុល្លារ គម្រោងព្រលានតេជោថ្មី តាមរយៈ សញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន CAIC ដែលធ្វើឱ្យធនាគារនេះមានទុនវិនិយោគសរុប ៥០លានដុល្លារ ក្នុងគម្រោងព្រលានថ្មីនេះ។ កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខាដោយ នាយកក្រុមហ៊ុន CAIC លោក Charles Vann និងនាយកប្រតិបត្តិធនាគារព្រីនស៍ លោក ហ៊ន់ សុរចនា នៅក្រោមវត្តមានរបស់អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និងអ្នកឧកញ៉ា Chen ...

អាន​បន្ថែម

ជប៉ុនពិភាក្សាជាមួយសមាគមអ្នកសាងសង់ អំពីការបង្កើតប្រព័ន្ធវាស់វែងដីផ្កាយរណបនៅកម្ពុជា

ជប៉ុន នឹងជួយកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS និងធ្វើទំនើបកម្មប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជា ឆាប់ៗនេះ ខណៈបច្ចុបន្នកំពុងចុះសិក្សាស្ទាបស្ទង់ពីតម្រូវការជាក់ស្ដែងពីវិស័យឯកជន។ អ្នកជំនាញជប៉ុន កាលពីថ្ងៃទី ១ មេសា បានជួបប្រជុំជាមួយនឹងសមាគមអ្នកសាងសង់កម្ពុជា ដើម្បីស្ទាបស្ទង់ពីតម្រូវការ និងចំណាប់អារម្មណ៍លើប្រព័ន្ធថ្មីនេះ ពីក្រុមហ៊ុនសំណង់នានា ដែលជាសមាជិករបស់សមាគម។ គម្រោងនេះ ...

អាន​បន្ថែម

ទីផ្សារខូនដូនៅជាប់គាំង ពិសេសខុនដូលំដាប់ខ្ពស់ដែលតម្លៃបន្ដធ្លាក់ចុះ

ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ទីផ្សារខុនដូនៅកម្ពុជា នៅតែជាប់គាំង ដោយគ្មានគម្រោងថ្មីណាមួយបើកលក់នោះទេ ខណៈតម្លៃ ពិសេសខុនដូលំដាប់ខ្ពស់ ក៏បន្ដធ្លាក់ចុះ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាយថ្ងៃទី ៧មេសា នេះ។ ជាមួយនឹងភាពជាប់គាំងនេះ CBRE បានសង្កេតឃើញនិន្នការថ្មី៣ ដែលកំពុងកើតឡើង គឺទី១ អ្នកទិញមានអំណាច និងជម្រើសច្រើនជាងមុន ហើយនឹងអាចទិញបានខុនដូក្នុងទីតាំងល្អ ទំហំធំ ក្នុងតម្លៃសមរម្យ ដោយសារតែប...

អាន​បន្ថែម