ជប៉ុន ចុះហត្ថលេខាផ្ដល់ជំនួយឥតសំណង ២៤ លានដុល្លារ ពង្រីកប្រព័ន្ធទឹកស្អាតនៅស្វាយរៀង

ជប៉ុន បានសម្រេចផ្ដល់ជំនួយឥតសំណងប្រមាណ ២៤លានដុល្លារ ដល់កម្ពុជា សម្រាប់ពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។ កិច្ចព្រមព្រៀងជំនួយ ត្រូវបានចុះហត្ថលេខា កាលថ្ងៃទី ១១ ខែមីនា ដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកស្រី កាមេ ហារុកូ ប្រធានតំណាង ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា។ គម្រោងនេះ នឹងបង្កើតសមត្ថភ...

អាន​បន្ថែម

ក្រសួងសាធារណការ និងក្រុមហ៊ុនចិន រួមគ្នាពង្រឹងជំនាញវិស្វករសង់ផ្លូវ ស្ពាន និងប្រព័ន្ធចម្រោះទឹក

វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ចុះអនុស្សារណៈយោគយល់(MOU) ជាមួយក្រុមហ៊ុនសំណង់យក្សចិន Beijing Urban Construction Group (BUCG) ដើម្បីពង្រឹងសមត្ថភាពវិស្វករខ្មែរ លើជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ ស្ពាន និង ផ្លូវរថភ្លើងក្នុងទីក្រុង។ MOU ត្រូវបានចុះកាលពីថ្ងៃទី ១៨ ខែមីនា នៅក្រោមវត្តមានឯកឧត្តម វ៉ាស៊ឹម សូរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង នាយកវិទ្យា...

អាន​បន្ថែម

មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ សាងសង់សម្រេចបានជិត ២៣%ហើយ

មកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន២២,៩៦% ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា នេះ។ គួរបញ្ជាក់ថា អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិចតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដ...

អាន​បន្ថែម

រោងចក្រស៊ីម៉ង់ដ៍ក្នុងស្រុក ផលិតស៊ីម៉ង់ដ៍បាន១,៥លានតោន ក្នុងរយៈពេលពីរខែដើមឆ្នាំ

ផលិតកម្មស៊ីម៉ង់ដ៍ក្នុងស្រុក សម្រេចបានប្រមាណ ១,៥លានតោន ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២២នេះ មានកំណើ​ន ២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២១។​ យោងតាមរបាយការណ៍ពីសមាគមឧស្សាហកម្មស៊ីម៉ង់ដ៍កម្ពុជា រោងចក្រទាំងប្រាំដែលជាសមាជិករបស់សមាគម ផលិតស៊ីម៉ង់ដ៍ ផលិតស៊ីម៉ង់ដ៍ក្នុងខែ កុម្ភៈ មានបរិមាណ ប្រមាណ ៧៩៩ ២២៦ តោន កើនឡើង ពី៧២៥ ០២២ តោន ក្នុងខែមករា។​ កាលពីឆ្នាំមុន បរិមាណ ស៊ីម៉ង់ដ៏ផលិតក្នុងស្រុក មានបរិមាណ ៨,៧លានត...

អាន​បន្ថែម

ម៉ាឡេស៊ី ចាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលធំៗ ៧ នៅខេត្តកំពង់ស្ពឺ

ក្រុមវិនិយោគិនម៉ាឡេស៊ីនេស៊ី កំពុងសិក្សាពីសក្តានុពលវិនិយោគក្នុងវិស័យជាច្រើនក្នុងខេត្តកំពង់ស្ពឺ រួមមាន អចលនទ្រព្យ ទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី និងថាមពលព្រះអាទិត្យ។ ការលើកឡើងពីចំណាប់អារម្មណ៍នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ELDEEN HUSAINI HOHD HASHIM កាលពីថ្ងៃទី១៦ ខែមីនា។ បើតាមឯកឧត្តម វ៉ី សំណាង ឯកអគ្គរដ្ឋទូត...

អាន​បន្ថែម

ខេត្តកំពង់ស្ពឺ ស្វាគមន៍គម្រោងវិនិយោគថ្មីមួយតម្លៃ ៦ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុន RED MARS GARMENT (CAMBODIA) CO., LTD លើគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ថ្មីមួយកន្លែង។ យោងតាមការប្រកាសរបស់ CDC ចេញកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ គម្រោងនេះមានទុនវិនិយោគ ៥,៧លានដុល្លារ ដោយមានទីតាំងស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រោងចក្រនេះនឹងអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ប...

អាន​បន្ថែម

ក្រុមហ៊ុនចិនដាំដើមឈើរាប់ពាន់ បង្កើតខ្សែក្រវាត់ពណ៌បៃតង ៣៥គម តាមបណ្ដាយផ្លូវល្បឿនលឿន

ក្រុមហ៊ុនចិនកំពុងបណ្តុះកូនឈើពិសេសជាច្រើនដើម ដើម្បីបង្កើតបានជាខ្សែក្រវាត់ពណ៌បៃតងប្រវែងសរុប ៣៥គីឡូម៉ែត្រ នៅតាមបណ្ដាយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ បើយោងតាមទំព័រ Facebook របស់ផ្លូវល្បឿនលឿន កាលពីថ្ងៃទី ១៧ ខែមីនា ការដាំដើមឈើនេះ គឺដើម្បីបង្កើនភាពបៃតង និងកាត់បន្ថយសម្លេងរំខាន នៅតាមតំបន់ដែលងាយនិងរងការប៉ះពាល់ដូចជា សាលារៀន មន្ទីពេទ្យ និងទីវត្តអារាម ជាដើម។ គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-...

អាន​បន្ថែម

ហាងលក់សំលៀកបំពាក់ H&M បើកហាងដំបូងនៅកម្ពុជាជាផ្លូវការហើយ នៅផ្សារអីអនភ្នំពេញ

ក្រុមហ៊ុនលក់សំលៀកបំពាក់ល្បីឈ្មោះរបស់ប្រទេសស៊ុយអែត យីហោ H&M (Hennes & Mauritz AB) បានបើកដំណើរការហាងដំបូងបង្អស់របស់ខ្លួននៅកម្ពុជា ជាផ្លូវការហើយ នៅឯផ្សារទំនើបអីអនទី ១ កាលពីថ្ងៃទី ១៧ មីនា នេះ។ ហាង H&M ភ្នំពេញមានទីតាំង G-ជាន់ទី១ ក្នុងSweet Zone ផ្សារទំនើប Aoen Mall Phnom Penh។ ថ្លែងក្នុងពិធីសម្ពោធ លោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ នៃក្រុមហ៊ុន H...

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាតតម្លៃ៣០លានដុល្លារក្នុងខេត្តកំពង់ធំ គ្រោងបើកដំណើរការនៅខែមេសា

រោងចក្រផលិតទឹកស្អាត តម្លៃ ៣០លានដុល្លារ នៅខេត្តកំពង់ធំ បានបញ្ចប់ការសាងសង់រួចទាំងស្រុងហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅខែមេសា ខាងមុខ។ នេះបើយោងតាម កិច្ចចុះពិនិត្យការដ្ឋានរបស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែមីនា នេះ។ មានទីតាំងស្ថិតក្នុងស្ទឹងសែន រោងចក្រផលិតទឹកស្អាតនេះ សាងសង់នៅក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមានតម្លៃជិត ៣០លានដុល្លាអាមេរិក។ យោងតាមក្រសួងឧស្សាហកម្ម បច្ចេក...

អាន​បន្ថែម

ស្ពានបេតុងថ្មី ៩ កន្លែង នៅខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ស្ពានបេតុងចំនួន ៩ កន្លែង ដល់ពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរ។ ការដ្ឋានសាងសង់ស្ពានបេតុង ទាំង៩កន្លែង ត្រូវបានបើកការដ្ឋានកាលពីព្រឹកថ្ងៃទី ១៧ ខែ មីនា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។ ពិធីបើកការដ្ឋាននេះ បានរៀនចំឡើងស្របគ្នានឹងពិធីសម្ពោធដាក់ឱ្យប្រ...

អាន​បន្ថែម

បាត់ដំបងនឹងមាន Pub Street ដូចនៅសៀមរាប

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងថា ខេត្តបាត់ដំបងនឹងមាន Pub Street មួយកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដូចជានៅខេត្តសៀមរាបផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី ១៦ មីនា ក្នុងជំនួបនឹងលោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូ ដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ។ បើតាមផែនការ គម្រោង Pub Street នឹងដូចនឹងខេត្តសៀមរាប ដែលនឹងមានភោជនីយដ្ឋាន និងបារ ដើម្បីឱ្យ...

អាន​បន្ថែម

កម្ពុជាស្នើ World Bank ជួយអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅបណ្តារាជធានី ខេត្តសំខាន់ៗ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគារពិភពលោក (World Bank) ជួយគាំទ្រដល់ការអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗឱ្យបានទូលំទូលាយបន្ថែមទៀត។ នេះបើតាមជំនួបរវាង រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល  ជាមួយគណៈប្រតិភូធនាគារពិភពលោក កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ថាវិស័យសក្ដានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជា កំពុងត្រូវការជំនួយ...

អាន​បន្ថែម