ការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦A ក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមដំណើរការហើយ

កំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិសាស្រ្តស្រុកកែវសីមាដែលរងការខូចខាតខ្លាំង ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគីរី បើកការដ្ឋានជួសជុលជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ការដ្ឋានជួសជុលនេះមានប្រវែង ៤ ៣៨០ ម៉ែត្រ គឺពីចន្លោះគីឡូម៉ែត្រលេខ ៦៧+៥០០ ដល់ ៧១+៨៨០។ ដោយសារតែផ្លូវមានការខូចខាតធ្ងន់ធ្ងរ ទើបមន្ទីរសម្រេចជួសជុលឡើងវិញ១០០% ព្រោះស្ថានភាពផ្លូវចាស់មានសភាពប៉ោងស្រុតរមួល ដែលមិនអាចថែទាំជាប្រចាំបាន។ បើយោងត...

អាន​បន្ថែម

ក្រសួងពាណិជ្ជកម្មថៃ៖ 7-Eleven ដំបូងនៅកម្ពុជានឹងបើកខែកក្កដានេះ ត្រង់ស្ថានីយប្រេងPTT ព្រែកព្នៅ

ផ្សារមីនីម៉ាតល្បី 7-Eleven សាខាដំបូងនៅកម្ពុជា នឹងបើកជាផ្លូវការហើយនៅខែកក្កដានេះ ត្រង់ទីតាំងស្ថានីយប្រេង PTT ព្រែកព្នៅ។ នេះបើយោងតាមសេចក្ដីប្រកាសជាផ្លូវការបស់នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ (DITP) របស់ក្រសួងពាណិជ្ជកម្មថៃ។ សេចក្ដីប្រកាសបានបន្តថា បច្ចុប្បន្ន ក្រុមការងារកំពុងបញ្ចប់ការសាងសង់ និងការតុបតែងផ្នែកខាងក្នុង។ ដូច្នេះបើការបិទខ្ទប់មិនប៉ះពាល់ខ្លាំងដល់ការងារនេះទេ ផ្សារ 7-Eleven នឹងបើកតាមផែនការ...

អាន​បន្ថែម

ក្រសួងដែនដី៖ ធនធានមនុស្សជំនាញក្នុងវិស័យសំណង់ដែលបានចុះបញ្ជី កើនឡើងជាង ៧១%

ចំនួនធនធានមនុស្សមានវិជ្ជាជីវៈក្នុងវិស័យសំណង់ ដែលបានទៅចុះបញ្ជីមានការកើនឡើងជាមធ្យមប្រមាណ ៧១,៥% ក្រោយមានវត្តមានច្បាប់សំណង់។ នេះបើយោងតាម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ។ ឯកឧត្តម ជា សុផារ៉ា បានថ្លែងដូច្នេះ ក្នុងជំនួបអនឡាញជាមួយនឹង ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «បច្ចុប...

អាន​បន្ថែម

ការដ្ឋានសំណង់គ្មានលិខិតអនុញ្ញាតថយចុះជាង ៧,៧% ក្រោយមានច្បាប់សំណង់

វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំ ២០១៩ មក។ ជាក់ស្ដែង ចំនួនការដ្ឋានសំណង់ដែលគ្មានលិខិតអនុញ្ញាតទូទាំងប្រទេសធ្លាក់ចុះជាង ៧,៧% ពីឆ្នាំ២០១៩ មកទល់បច្ចុប្បន្ន។ ទិន្នន័យនេះត្រូវបានបង្ហាញ ក្នុងកិច្ចប្រជុំអនឡាញរវាង រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្...

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគធំៗចំនួន៦ ថ្មីទៀតហើយ តម្លៃសរុបជាង ១០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៦កន្លែង តម្លៃសរុប ១០៦,៣ លានដុល្លារអាមេរិក នៅខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន YIANKANG BIOLOGICAL TECHNOLOGY CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៩ លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃម្ហូបអាហារ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក...

អាន​បន្ថែម

បច្ចុប្បន្នភាពគម្រោងលំនៅឋានតម្លៃសមរម្យទាំង៥ ថាសាង់សង់ដល់ណាហើយ? លក់អស់ប៉ុន្មានភាគរយ?

មកទល់បច្ចុប្បន្ន កម្ពុជាមានគម្រោងលំនៅឋានតម្លៃសមរម្យសរុបចំនួន ៥គម្រោងធំៗ ដោយក្នុងនោះ ៣គម្រោងជាផ្ទះជាប់ដីមានសរុប ៨ ៣៣១ ខ្នង និង ២គម្រោងទៀត ជាខុនដូដែលមានសរុប ៧ ២៥៦ យូនីត។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងទាំងនោះរួមមាន៖ ១) គម្រោងលំនៅឋានតម្លៃសមរម្យ អារ៉ាខាវ៉ា ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី រាជធានីភ្នំពេញ។ គម្រោងនេះជាខុនដូ ដែលមានចំណែកឯនជនសរុប ២ ៩៦...

អាន​បន្ថែម

គម្រោងរថភ្លើងល្បឿនលឿនបំផុតលើពិភពលោកគ្រោងនឹងចំណាយបន្ថែមជាង ១៤ ពាន់លានដុល្លារ

គម្រោងសាងសង់រថភ្លើងល្បឿនលឿនជាងគេលើលោក ឬ ហៅ Magnetic Levitation នៅប្រទេសជប៉ុន កំណាត់តូក្យូ-ណាហ្គូយ៉ា នឹងត្រូវចំណាយថវិការហូតដល់ទៅ ៦៤ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងបន្ថែមជិត ១៤ ពាន់លានដុល្លារ ពីតម្លៃប៉ាន់ស្មានដំបូង។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia កាលពីថ្មីៗនេះ។ ការកើនឡើងនៃចំណាយនេះគឺ ដោយសារតែការងារផ្នែកស្មុគស្មាញមួយចំនួន ការដាក់បញ្ចូលនូវបច្ចេកវិទ្យាការពារគ្រោះការរញ្ជួយដី និងការងារបូមដីចេញពីការ...

អាន​បន្ថែម

រីសតអេកូទេសចរណ៍ធំជាងគេលើលោក ទទួលបានទុនបន្ថែម៣,៧ ពាន់លានដុល្លារ គ្រោងបើកទ្វារឆ្នាំក្រោយ

ក្រុមហ៊ុន Red Sea Development Company ដែលជាម្ចាស់គម្រោងអេកូទេសចរណ៍ធំជាងគេលើពិភពលោក Red Sea Project នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្មីៗនេះ ទើបទទួលបានកម្ចីជាង ៣,៧៦ ពាន់លានដុល្លារអាមេរិក ពីធនាគារធំៗចំនួន៤ ដើម្បីយកមកបន្តអភិវឌ្ឍគម្រោង។ ខណៈគម្រោងនេះ រំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរជាលើកដំបូងនៅឆ្នាំចុង ២០២២ ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន កម្ចីនេះគឺហិរញ្ញប្បទានបៃតង ដែលផ្ដល់ឱ្យចំពោះគម្រោងអភិវឌ្ឍន...

អាន​បន្ថែម

តើអនាគតទីផ្សារការិយាល័យនៅកម្ពុជានឹងទៅជាយ៉ាងណា បើគ្រប់គ្នាធ្វើការពីផ្ទះដូច្នេះ?

វិបត្តិកូវីដបានដាក់សម្ពាធយ៉ាងខ្លាំងលើទីផ្សារការិយាល័យ ពិសេសលើអត្រាជួល និងតម្លៃជួល ដែលឃើញថាធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ ឆ្នាំ កន្លងមកនេះ។ ក្នុងអំឡុងពេលបិទខ្ទប់ បុគ្គលិកជាច្រើនត្រូវធ្វើការពីផ្ទះ ដែលធ្វើឱ្យសកម្មភាពទីផ្សារការិយាល័យរឹតតែធ្លាក់ចុះ។ បើយោងតាម Google Mobility Tracker សកម្មភាពក្នុងទីផ្សារការិយាល័យនៅកម្ពុជាសម្រាប់ខែមេសាស្ថិតនៅ -៨០% ក្រោមបន្ទាត់គោលមុនថ្ងៃ ២០ កុម្ភៈ។ បើស្ថានភាពន...

អាន​បន្ថែម

កាស៊ីណូខ្នាតយក្សហុងកុងដែលគ្រោងនឹងបើកនៅខេត្តកោះកុង ត្រូវបានពន្យារពេលម្ដងទៀត

ក្រុមហ៊ុនហុងកុង Century Entertainment International Holdings បានសម្រេចពន្យារពេលបើកកាស៊ីណូថ្មីនៅតំបន់តារាសាគរនៃខេត្តកោះកុងម្ដងទៀត ក្រោយពន្យារជាច្រើនលើកច្រើនសារដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៣ ឧសភា កន្លងមកនេះ។ នេះជាលើកទី៣ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ពន្យារទៅខែមីនា ហើយពន្យារទៅចុងខែមេសា។ ដូច្នេះ ការពន្យារលើកនេះ ក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆ...

អាន​បន្ថែម

អាជ្ងាធរសម្រេចផ្អាករោងចក្រមួយចំនួននៅខេត្តតាកែវ ខណៈករណីវិជ្ជមាននៅតែបន្តកើនឡើង

បន្ទាប់ពីរកឃើញកម្មកររោងចក្រមានផ្ទុកកូវីដ១៩ រដ្ឋបាលខេត្តតាកែវបានសម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ នៅស្រុកបាទី ជាបណ្តោះអាសន្ន ហើយកម្មករជាង១២០០នាក់ ក៏តម្រូវឱ្យធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។ នេះយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី៣ ខែឧសភា។ សេចក្តីប្រកាសបញ្ជាក់ថារោងចក្រទាំង៤ នេះ នឹងត្រូវផ្អាកចង្វាក់ផលិតកម្មចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ រោងចក្រទាំង៤ នេះ រួ...

អាន​បន្ថែម

សំណើដែល Cambodia Airports ចង់រួមទុនជាមួយ OCIC លើគម្រោងព្រលានថ្មី នៅមិនទាន់សម្រេច

សំណើចង់រួមទុន និងសហការគ្នាលើគម្រោងអភិវឌ្ឍព្រលានយន្តហោះភ្នំពេញថ្មី របស់ក្រុមហ៊ុន Cambodia Airports ទៅកាន់ក្រុមហ៊ុនOCIC នៅតែមិនទាន់សម្រេច ដោយភាគីទាំង២ កំពុងបន្តពិភាក្សាម្ដងហើយម្ដងទៀត។ នេះបើយោងតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល កាលពីសប្ដាហ៍មុន។ ជាក់ស្ដែង សំណើចង់បង្កើតក្រុមហ៊ុនរួម និងសហការលើគម្រោងព្រលានថ្មីនេះ ត្រូវបានធ្វើឡើងតាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ តែមកទល់បច្ចុប្បន្នមិនទាន់សម្រេចចេញជាផ្លែផ្កានោះទេ...

អាន​បន្ថែម