រីសតអេកូទេសចរណ៍ធំជាងគេលើលោក ទទួលបានទុនបន្ថែម៣,៧ ពាន់លានដុល្លារ គ្រោងបើកទ្វារឆ្នាំក្រោយ

ក្រុមហ៊ុន Red Sea Development Company ដែលជាម្ចាស់គម្រោងអេកូទេសចរណ៍ធំជាងគេលើពិភពលោក Red Sea Project នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្មីៗនេះ ទើបទទួលបានកម្ចីជាង ៣,៧៦ ពាន់លានដុល្លារអាមេរិក ពីធនាគារធំៗចំនួន៤ ដើម្បីយកមកបន្តអភិវឌ្ឍគម្រោង។ ខណៈគម្រោងនេះ រំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរជាលើកដំបូងនៅឆ្នាំចុង ២០២២ ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន កម្ចីនេះគឺហិរញ្ញប្បទានបៃតង ដែលផ្ដល់ឱ្យចំពោះគម្រោងអភិវឌ្ឍន៍ដែលមិនប៉ះពាល់បរិស្ថាន និងមាននិរន្តរភាពប៉ុណ្ណោះ។

លោក John Pagano នាយកប្រតិបត្តិនៃក្រុមហ៊ុន Red Sea Development Company បានឱ្យដឹងថាទំហំនៃគម្រោងនេះ គឺស្កឹមស្កៃ ពោលគឺមិនធ្លាប់មាននៅកន្លែងណាក្នុងពិភពលោកទេ។

លោកបន្តថា «គ្រប់ដំណាក់នៃការបង្កើតគម្រោង គឺយើងគិតគូរពីបរិស្ថានជាចម្បង ទាំងការរចនា ការសាងសង់ និងការប្រើថាមពលបៃតងកកើតឡើងវិញជាដើម។ ជារួម គម្រោងនេះមិនត្រឹមតែមិនប៉ះពាល់ដល់បរិស្ថានទេ តែនឹងជួយបង្កើតភាពស្រស់បំព្រងដល់បរិស្ថានដល់ទៅ ៣០% ត្រឹមឆ្នាំ ២០៤០»។

លោក John Pagano ពន្យល់ថា ក្រុមហ៊ុនមានគោលបំណងចង់ផ្លាស់ប្តូរឧស្សាហកម្មទេសចរណ៍ ឱ្យទៅជាសកម្មភាពថែទាំបរិស្ថានជាជាងបំផ្លាញបរិស្ថាន។

គួរបញ្ជាក់ថា គម្រោងនេះប្រកាសជាលើកដំបូងនៅឆ្នាំ ២០១៧។ អាកាសយានដ្ឋានអន្តរជាតិ និងសណ្ឋាគារមួយចំនួន គ្រោងនឹងបញ្ចប់ការសាងសង់ ហើយបើកស្វាគមន៍ភ្ញៀវទេសចរនៅចុងឆ្នាំ ២០២២។ ដោយឡែក ដំណាក់កាលទី ១ ដែលរួមមានសណ្ឋាគារចំនួន ១៦ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៣។

យ៉ាងណាមិញ សម្រាប់គម្រោងទាំងមូល គឺគ្រោងបញ្ចប់គម្រោងនៅឆ្នាំ ២០៣០ ដោយនឹងរួមមាន រីសតចំនួន ៥០ កន្លែង សណ្ឋាគារ ៨០០០ បន្ទប់ និងលំនៅដ្ឋាន ១០០០ កន្លែង នៅលើកោះចំនួន ២២។ គម្រោងក៏នឹងរួមមាន នាវាទេសចរណ៍ កន្លែងវាយកូនហ្គោល និងកន្លែងកម្សាន្តផ្សេងៗទៀតផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ២០២៦ កម្ពុជារកចំណូលបានជាង ១,៧ ប៊ីលាន​ដុល្លារ ពីឧស្សាហកម្ម​នាំចេញ​សំបកកង់​រថយន្ត​

​ក្នុង​រយៈ​ពេល ៣ ត្រីមាស​​ក្នុង​​ឆ្នាំ​២០២៦ ពោលគិតចាប់ព […]

កម្ពុជា និងអាល្លឺម៉ង រួមគ្នាលើកកម្ពស់ភាពប្រកួតប្រជែងសហគ្រាសដំណាក់កាលទី២ ៨លានអ៉ឺរ៉ូ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្ត […]

កម្ពុជា-វៀតណាម នឹងប្រែក្លាយការតភ្ជាប់ផ្លូវទៅជាខ្សែច្រវាក់ផលិតកម្ម ដើម្បីជំរុញពាណិជ្ជកម្ម ២០ ប៊ីលានដុល្លារ

ការប្រែក្លាយហេដ្ឋារចនាសម្ព័ន្ធរូបវន្តទៅជាច្រករបៀងឧស្សាហ […]

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]