គម្រោងស្តារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកនៅភាគនិរតីភ្នំពេញ សម្រេចបាន ៥៥ %

គិតមកដល់ពេលនេះ គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកនៅភាគនិរតីនៃរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន សម្រេចបានប្រមាណ ៥៥% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យគម្រោងផ្ទាល់ ដឹកនាំដោយឯកឧត្តម​ ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោង រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋ...

អាន​បន្ថែម

គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៣៦% ហើយ

គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៦% ហើយ ខណៈការដោះស្រាយផលប៉ះពាល់សម្រេចបាន ៩៨% ហើយ។ នេះបើតាមចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នការងារស្ពានផ្នែកខាងកើត សម្រេចបាន៖ ១) ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៦៦,៥០% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម (សម្រេចបាន ...

អាន​បន្ថែម

វិនិយោគិនវៀតណាមប្រមាណ ១៥០ក្រុមហ៊ុន បង្ហាញបំណងចង់វិនិយោគនៅកម្ពុជា

វិនិយោគិនរបស់វៀតណាម ដែលតំណាងឱ្យប្រមាណជា ១៥០ក្រុមហ៊ុន បានបង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ថ្លែងក្នុងជំនួបជាមួយឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម...

អាន​បន្ថែម

ក្នុងរយៈពេល៥ខែ កម្ពុជាស្រូបទាញការវិនិយោគថ្មីបានចំនួន ២៩០គម្រោង មានទុនជាង $៤ពាន់លាន

ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នំា២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរាយការណ៍ថា មានគម្រោងវិនិយោគសរុបចំនួន ២៩០គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤,២ពាន់លានដុល្លារ បានធ្វើការចុះបញ្ជីនៅ(CDC) ដោយក្នុងនោះប្រភពទុនមកពីប្រទេសចិនមានរហូតដល់ ៦២,២៧% ឈរនៅលំដាប់លេខរៀងទី១។ ជាការកត់សម្គាល់ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ២៩០គម្រោងនេះ ឃើញថាមានការកើនឡើងរហូត ១៣៧គម្រោង ស្មើនឹងប្រមាណ ៩០% បើធៀបនឹងរយៈពេលដូចគ្នាក្ន...

អាន​បន្ថែម

ក្រុមហ៊ុនចិនប្រកាសបោះទុនជាង ៦០លានដុល្លារ សង់សណ្ឋាគារផ្កាយ៥  នៅក្រុងបាវិត

  នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចក្នុងស្រុក ក្រុមហ៊ុន YUNYA Hotel Co., Ltd. ដែលជាក្រុមហ៊ុនចិនបានប្រកាសពីការវិនិយោគដ៏ធំមួយក្រោមទុនវិនិយោគជាង ៦០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ប្រណិត ដែលមានទីតាំងស្ថិតនៅភូមិថាញ់ញ៉ាន ឃុំបាទី ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចុប្បននេះ អាជ្ញាធរ​ខេត្ត​បាន​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​នេះរួចរាល់ហើយ នេះជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ការ​ប...

អាន​បន្ថែម

រដ្ឋស្នើ ៥ចំណុច ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

គណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ បានបើកកិច្ចពិភាក្សាលើសំណើសំខាន់ចំនួន៥ ដើម្បីលើកកម្ពស់សោភណ័ភាព និងពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការគ្រប់គ្រងកិ...

អាន​បន្ថែម

គម្រោងពង្រីកផ្លូវជាតិលេខ៧(ពីរង្វង់មូលស្គន់ ដល់ គល់ស្ពានគីហ្សូណា)  សម្រេចបាន ៥៦%

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ទៅជា៤គន្លង (ពីរង្វង់មូលស្គន់-គល់ស្ពានគីហ្សូណា) សម្រេចបាន ៥៦% ហើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ជាការវាយតម្លៃជារួមសម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ៧ គិតចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់រង្វង់មូលគល់ស្ពានគ...

អាន​បន្ថែម

ស្ពានអាកាសភ្លោះភ្ជាប់ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល សង់បាន ៨៥%

  គិតមកដល់ពេលនេះ ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ដែលជាព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបាន ៨៥ភាគរយហើយ ខណៈស្ពានអាកាសភ្លោះថ្មីនេះ ក៏បានឈានដល់ដំណាក់កាលតភ្ជាប់តួស្ពានរួចរាល់ហើយផងដែរ។ ពិធីនេះតភ្ជាប់តួស្ពាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា២០២៥នេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធ...

អាន​បន្ថែម

ផ្លូវមួយខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុក សាងសង់បាន ៧០% ហើយ

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយកំពុងដំណើរការនៅក្នុងខេត្តសៀមរាប ដែលមានផ្លូវប្រវែង ១៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅកាន់តំបន់ទេសចរណ៍កំពង់ភ្លុក ពេលនេះសម្រេចបានប្រមាណ ៧០% ហើយ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ផ្លូវមួយខ្សែនេះ មានទទឹង ៨ម៉ែត្រ និងប្រវែង ១៥គីឡូម៉ែត្រ គឺជាអំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជូន...

អាន​បន្ថែម

សម្តេចតេជោប្រកាសបរិច្ចាកដី ២ហិកតា តម្លៃជាង $១០លាន សង់កន្លែងស្នាក់នៅជូននិស្សិតនារីក្រីក្រ

សម្តេចតេជោ ហ៊ុន សែន ប្រកាស​បរិច្ចាគ​ដី​ ២ហិកតា​ តម្លៃ​ជាង ១០លាន​ដុល្លារ សម្រាប់​សាងសង់​អន្តេវាសិកដ្ឋាន​ជូន​និស្សិត​ជា​ស្ត្រី​ក្រីក្រ​មកពី​បណ្តា​ខេត្ត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​រាជធានីភ្នំពេញ។ នេះបើតាមសារដែលបានប្រកា​ស​តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ បើតាមការបញ្ជាក់របស់សម្តេចតេជោបានឱ្យដឹងថា ដំបូងដី ២ហិកតានេះ ត្រូវបានទិញទុកសម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន ដ...

អាន​បន្ថែម