តៃវ៉ាន់បោះទុនជាង ១២០លានដុល្លារ សង់រោងចក្រផលិត MacBook នៅវៀតណាម

ក្រុមហ៊ុន Quanta របស់តៃវ៉ាន់ បានចុះកិច្ចព្រមព្រៀងជាមួយអាជ្ញាធរវៀតណាម ក្នុងការសាងសង់រោងចក្រផលិតគ្រឿងបង្គុំកុំព្យូទ័រ តម្លៃ ១២០លានដុល្លារ ដើម្បីផ្គត់ផ្គង់ ឱ្យក្រុមហ៊ុនខ្នាតយក្ស Apple។ នេះបើយោងតាមការចុះផ្សាយរបស់ macdailynews នៅថ្ងៃទី០១ ឧសភា ២០២៣។

រោងចក្រថ្មីរបស់ Quanta នេះនឹងត្រូវសាងសង់ឡើងនៅក្នុងសួនឧស្សាហកម្ម My Thuan ក្នុងខេត្ត Nam Dinh ភាគខាងជើងនៃប្រទេសវៀតណាម លើផ្ទៃដី ២២,៥ហិកតា ហើយវានឹងក្លាយជារោងចក្រទី៩ របស់ក្រុមហ៊ុនមួយនេះ។

គួរម្លឹកថា រោងចក្រ Quanta ថ្មីនេះត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារសម្រាប់ប្រជាជនក្នុងតំបន់បានរាប់ពាន់នាក់នៅប្រទេសវៀតណាម ជាពិសេសនឹងជួយជំរុញវិស័យផលិតគ្រឿងអេឡិចត្រូនិករបស់ប្រទេសនេះថែមផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Apple ប្តេជា្ញនឹងពង្រីកប្រតិបត្តិការផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ដោយសារប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិកខណៈឆ្នាំ២០២១ ក្រុមហ៊ុន Apple បានបោះទុនវិនិយោគ ២០០លានដុល្លារ លើគម្រោងសាងសង់ថ្មីមួយផងដែរនៅវៀតណាម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]