ក្រុមហ៊ុនអង់គ្លេសសម្រេចបង្កើតរោងចក្រផលិតថ្មសាកនៅសិង្ហបុរីតម្លៃជាង ៣ពាន់លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យា Dyson ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានសម្រេចជ្រើសរើសប្រទេសសិង្ហបុរីជាទីតាំងបង្កើតរោងចក្រផលិតថ្មសាកដ៏ធំមួយ ក្រោមទុនវិនិយោគជាង ៣,៤ពាន់លានដុល្លាររ ដើម្បីបង្កើនសមត្ថភាពផ្នែកវិស្វកម្ម និងការផលិត ដែលជាផ្នែកមួយនៃគម្រោងធំៗជាច្រើនរបស់ខ្លួន។

រោងចក្រថ្មីនេះនឹងត្រូវសាងសង់នៅក្នុងតំបន់ Taus ដោយគ្រោងបញ្ចប់ជាស្ថាពរនៅត្រឹមឆ្នាំ២០២៣នេះ ហើយបើកដំណើរការពេញលេញនៅឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី០៣ ខែឧសភា ២០២៣។

ក្រុមហ៊ុន Dyson គ្រោងនឹងបង្កើនសមត្ថភាពផលិតឱ្យបានទ្វេដងនៅឆ្នាំ២០២៣ ហើយរោងចក្រថាមពលថ្មសាកនៅ Tuas នេះ នឹងមានទំហំស្មើនឹងទីលានបាល់បោះសរុបចំនួន៥៣រួមគ្នា គឺថាជាការវិនិយោគដ៏សំខាន់ និងធំបំផុតនៅក្នុងដំណើរការផលិតកម្មកម្រិតខ្ពស់នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនមួយនេះ។

គួរបញ្ជាក់ថា ដោយរួមជាមួយនឹងគ្រឿងបរិក្ខារថ្មីៗនៅក្នុងប្រទេសហ្វីលីពីន និងចក្រភពអង់គ្លេស រោងចក្រនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តវិនិយោគរយៈពេលប្រាំឆ្នាំរបស់ Dyson ដែលមានតម្លៃ ៣,៤៤ ពាន់លានដុល្លារ ដើម្បីនាំយកបច្ចេកវិទ្យាកាន់តែទំនើប ដោយផ្តោតលើការផ្ទុកថាមពល ការអភិវឌ្ឍន៍កម្មវិធី និង AI។

គួររម្លឹកថា ក្រុមហ៊ុន Dyson មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស ជាក្រុមហ៊ុនដ៏ធំមួយដែលផលិតសម្ភារៈអគ្គិសនីក្នុងផ្ទះ ហើយត្រូវបានចិត្តទុកថាជាក្រុមហ៊ុនមួយដ៏ធំក្នុងពិភពលោក៕

រូបភាពពី mothership

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីភ្នំពេញ ក្រោមជំនួយជប៉ុន ជិតរួចរាល់ហើយ

ក្រោមការត្រួតពិនិត្យរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេ […]

គម្រោងការពារច្រាំងទន្លេបាសាក់ និងព្រែកកុយ នៅខេត្តចំនួន២ សម្រេចបាន១០០%

គម្រោងការពារច្រាំងទន្លេបាសាក់ និងគម្រោងការពារច្រាំងព្រែ […]

រោងចក្រផលិតឧស្ម័នខ្នាតធំដំបូងគេបង្អស់តម្លៃ ១០លានដុល្លារ នៅខេត្តកំពង់ស្ពឺសាងសង់ជាផ្លូវការ

រោងចក្រផលិតឧស្ម័នទ្រង់ទ្រាយធំ តម្លៃ ១០លានដុល្លារ របស់ក្ […]

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ តម្លៃជាង២៥០លានដុល្លារ សាងសង់ជាផ្លូវការ

រោងចក្រផលិតអាហារ និងភេសជ្ជៈរបស់ក្រុមហ៊ុនកូនខ្មែរ ជីប ម៉ […]

កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សាងសង់ជាង ៦៣%ហើយ

ដោយសម្រេចបានការបញ្ចប់ជាង ៦៣% ច្រករបៀងដ៏សំខាន់ពីសិរីសោភ័ […]

ដំណើរការសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចជិត ៨០% ហើយ

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែក […]