ព័ត៌មានសំណង់
គម្រោងសង់សាលាវិជ្ជាជីវៈទេសចរណ៍ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៤
គម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ អាចនឹងរួចរាល់នៅមុនចូលឆ្នាំប្រពៃណីខ្មែរ និងជ្រើសរើសនិស្សិតចូលរៀននៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារសាលាវិជ្ជាជីវៈទេសចរណ៍ក្នុងទីតាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា វិស័យទេសចណ៍គឺជាវិស័យដែលត្រូវការជំនាញវិជ្ជ...
អានបន្ថែមអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការសាងសង់ក្នុងខែកក្កដាខាងមុខនេះ
គម្រោងសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែកក្កដាដ៏ខ្លីខាងមុខនេះ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារថ្មី របស់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ អគារទីស្តីការថ្មីនេះ កំពុងត្រូវបានសាងសង់ឡើង នៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គួរម្លឹកផងដែរថា អគារទីស្តីការថ្មី របស់ក្រសួងមហា...
អានបន្ថែមស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា បើកដំណើរការជាផ្លូវការហើយ
គម្រោងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅកម្ពុជា មានតម្លៃជាង ១លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីកាលពីថ្ងៃទី១៩ ខែឧសភា នោះថា ស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់នេះ ជាស្ថានីយប្រព្រឹត្តិកម្មដំបូងបង្អស់នៅរាជធានីភ្នំពេញ ដែលបានបើកការដ្ឋានសាងសង...
អានបន្ថែមគម្រោងសាងសង់ កើនឡើងខ្ពស់ជិត ៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣
ចំនួនការអនុញ្ញាតការសាងសង់ ដែលត្រូវបានអនុម័ត មានការកើនឡើងខ្ពស់ដល់ជិត៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣។ ក្នុងរបាយការណ៍បច្ចុប្បន្នសេដ្ឋកិច្ចប្រទេសកម្ពុជា របស់ធនាគាពិភពលោក ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា បង្ហាញថា ចំនួនការអនុញ្ញាតការសាងសង់ មានការកើនឡើងជាលើកទី១ បើទោះជាការនាំចេញសម្ភារសំណង់នៅមានកម្រិតខ្សោយក៏ដោយ។ ក្នុងរយៈពីរខែដើមឆ្នាំ២០២៣ ការអនុញ្ញាតសម្រាប់ការសាងសង់កើនឡើងដល់ ៨០២លានដុល្លារ កើនឡើង ៤៨៤ភ...
អានបន្ថែមរដ្ឋសម្រេចដាក់ឈ្មោះគម្រោងនាវាចរណ៍ទន្លេបាសាក់ “គម្រោងព្រែកជីកហ្វូណនតេជោ”
គណៈរដ្ឋមន្រ្តីបានអនុម័ត លើរបាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់» ដោយដាក់ឈ្មោះគម្រោងនេះថា “គម្រោងព្រែកជីកហ្វ ណនតេជោ” នឹងគ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារ និងប្រើពេល៤ឆ្នាំ សម្រាប់ការសាងសង់។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យឯកជនបង្កើតរោងចក្រ២ តម្លៃជាង ១១លានដុល្លារនៅកំពង់ស្ពឺ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២ ដើម្បីបង្កើតរោងចក្រ ក្រោមទុនវិនិយោគសរុប ១១,៤លានដុល្លារ នៅខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៨ ឧសភា ២០២៣។ គម្រោងទាំង២នេះ រួមមានដូចខាងក្រោម៖ ១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិ...
អានបន្ថែមកម្ពុជា-វៀតណាម នឹងចុះកិច្ចព្រមព្រៀងរៀបចំអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មឆាប់ៗនេះ
អគ្គនាយកដ្ឋានភ័ស្តុភារកម្មនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងអគ្គនាយកដ្ឋានភ័ស្តុភារកម្ម និងវិទ្យាស្ថានអភិវឌ្ឍន៍ និងយុទ្ធសាស្រ្តដឹកជញ្ជូន(TDSI)វៀតណាម គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់គ្នា(MoU)ឆាប់ៗ ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍វិស័យភ័ស្តុភារកម្មរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នកំពុងបើកកិច្ចប្រជុំដើម្បីចែករំលែកនូវបទពិសោធន៍ជាក់ស្តែងលើកិច្ចការងារនេះ។ នេះបើតាមដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូក្រសួង...
អានបន្ថែមកម្ពុជា-ចិន សម្រេចចុះកិច្ចព្រមព្រៀងជាផ្លូវការ លើគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាផ្លូវការ រវាង រដ្ឋ និងឯកជន ដើម្បីឈានដល់ការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមិថុនាខាងមុខនេះ។ នេះបើយោងតាម ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) នៅថ្ងៃទ...
អានបន្ថែមអគារសាលាខេត្តព្រៃវែងថ្មីតម្លៃជាង ១២លានដុល្លារ និងរោងទូក-ង វែងជាងគេលើពិភពលោក សម្ពោធឱ្យប្រើប្រាស់ហើយ
រដ្ឋបាលខេត្តព្រៃវែង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសាលាខេត្តព្រៃវែងថ្មីតម្លៃជាង ១២,៣៧លានដុល្លារ និង រោងតម្កល់ទូក-ង វែងជាងគេលើពិភពលោក ដែលរោងនេះមានឈ្មោះថា “សន្តិបាលាគារកម្ពោជិកបុត្តាខេមរាតរី”។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា អគារសាលាខេត្តព្រៃវែងថ្មីនេះមានតម្លៃជា...
អានបន្ថែមរដ្ឋជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញខ្នាតតូច ដើម្បីបំពេញតម្រូវការតាមទីជនបទ
ក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឱ្យប្រើប្រាស់ថាមពលខ្នាតតូច ដោយផ្ដោតទៅលើការផ្គត់ផ្គង់ថាមពលខ្នាតតូចពីពន្លឺព្រះអាទិត្យ និងជីវឧស្ម័ន ដើម្បីបម្រើតម្រូវការថាមពលនៅតាមតំបន់ជនបទដាច់ស្រយាល។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅនៅឆ្នាំ២០២០ គ្រប់ភូមិទាំងអស់មានថាមពលអគ្គិសនីប្រើប្រាស់ រួមទាំងការបំភ្លឺដោយអាគុយ និងនៅឆ្នាំ២០៣០ យ៉ាងហោចណាស់ ៧០% នៃលំនៅឋានទាំងអស់នៅទូទាំងប្រទេស នឹងមានអគ្គិសនីប្រើប្រាស់ដោយភ្ជាប់ពីខ្សែបណ្តាញដែល...
អានបន្ថែម