កូរ៉េ និងថៃចាប់អារម្មណ៍ខ្លាំងលើការវិនិយោគវារីអគ្គិសនីនិងថាមពលស្អាតនៅកម្ពុជា

ក្រុមហ៊ុន CP Group ជាក្រុមហ៊ុនធំជាងគេរបស់ថៃ និងក្រុមហ៊ុន Soma Group របស់កម្ពុជា ចង់វិនិយោគលើគម្រោងវារីអគ្គិសនី និងផលិតថាមពលស្អាតនៅកម្ពុជា ខណៈក្រុមហ៊ុនអភិវឌ្ឍវិស័យថាមពលអគ្គីសនីនៃសាធារណរដ្ឋកូរ៉េ ក៏ចង់ធ្វើវិនិយោគក្នុងវិស័យថាមពលអគ្គីសនីនៅកម្ពុជាផងដែរ។

នេះបើតាមជំនួបជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វិនិយោគិនទាំងអស់បានបង្ហាញពីគោលបំណងវិនិយោគក្នុងវិស័យនេះ ដើម្បីជួយជំរុញគោលដៅរបស់ប្រទេសកម្ពុជាស្តីពីអព្យាក្រឹតភាពកាបូន និងសន្តិសុខថាមពល។

សម្តេចតេជោនា បានវាយតម្លៃខ្ពស់ចំពោះទិសដៅនៃការវិនិយោគរបស់ក្រុមហ៊ុន CP Group និងក្រុមហ៊ុន Soma Group លើការផលិតថាមពលស្អាតនៅកម្ពុជា។

ជាមួយគ្នានេះដែរ សម្តេចតេជោ បានស្នើឲ្យក្រុមហ៊ុនCP និងSoma ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសិក្សាលើការផលិតថាមពលស្អាតនៅកម្ពុជា ឲ្យដំណើរការប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលខ្ពស់។

មួយវិញទៀត ​បើតាមជំនួបរវាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងក្រុមហ៊ុនកូរ៉េ នៅថ្ងៃទី១៨ ធ្នូ ក៏បានបង្ហាញពីគោលបំណងចង់មកវិនិយោគលើការផលិតគ្រឿងបរិក្ខាផ្ទុកនិងបញ្ជូនអគ្គីសនី ដែលអាចធ្វើការផលិតជាអាគុយស្ងួត ការបញ្ជូនភ្លើងអគ្គីសនីតាមខ្សែភ្លើងពីកន្លែងមួយទៅកន្លែងមួយបានដោយសុវត្ថិភាព។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍវិស័យថាមពលអគ្គីសនីនៃសាធារណរដ្ឋកូរ៉េមួយនេះកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាជិត ១០ឆ្នាំមកហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]

គម្រោង​វារី​អគ្គិសនី​ស្ទឹងពោធិ៍សាត់១ សម្រេច​បាន​ជំហាន​ថ្មី និង​គ្រោងដាក់​ឱ្យ​ដំណើរការ​​នៅ​ចុង​ឆ្នាំ​២០២៦

គម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ដែលមានអានុភាព ៨ […]

ក្រុមហ៊ុនធំ២ នឹងរួមគ្នាជំរុញដំណោះស្រាយថាមពលស្អាតនៅទូទាំងប្រទេសកម្ពុជា និងអាស៊ាន

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុន Greenlyzer បានសម្ […]

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]