ព័ត៌មានក្នុងស្រុក
ក្រសួងពីរ ចាប់ដៃសហការគ្នាបង្កើតបណ្តាញអេកូទេសចរណ៍ថ្មី
ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ដៃគ្នាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ៤ ក្នុងការបង្កើតបណ្តាញអេកូទេសចរណ៍ថ្មីចំនួនពីរកន្លែង។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងទាំងពីរ បានធ្វើឡើងរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុ...
អានបន្ថែមវិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា
វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយវិនិយោគិន កាលថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ ២០២៥។ នាឱកាសនោះ ឯកឧត្តម ហ៊ាន សាហ៊ីប បានឱ្យដឹងថា រដ្ឋាភិបាលបានអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» និង «កម្មវិធី...
អានបន្ថែមកម្ពុជា-ជប៉ុន នឹងរួមគ្នារៀបចំវគ្គបដិសណ្ឋារកិច្ចបែបជប៉ុនដើម្បីទាញវិនិយោគលើវិស័យទេសចរណ៍
ក្រសួងទេសចរណ៍ និងសមាគមជប៉ុន-កម្ពុជា សហការបង្កើតកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍ ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរជប៉ុន ខណៈភាគីទាំងពីរ ក៏បានឯកភាពគ្នាថា នឹងរួមគ្នារៀបចំវគ្គបដិសណ្ឋារកិច្ចបែបជប៉ុន ដើម្បីទាញវិនិយោគលើវិស័យទេសចរណ៍ផងដែរ។ ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា...
អានបន្ថែមរយៈពេល ១០ខែ អង្គភាព CMAC សម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាង៤ម៉ឺនគ្រាប់ លើផ្ទៃដីជាង១ម៉ឺនហិកតា
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរាយការណ៍អំពីសមិទ្ធផលដ៏ធំធេងក្នុងការបោសសម្អាតដីធ្លីសម្រាប់ឆ្នាំ ២០២៥។ ក្នុងរយៈពេលដប់ខែ គិតចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៥ ប្រតិបត្តិការរបស់ CMAC បានបោសសម្អាតផ្ទៃដីដែលរងការបំពុលដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) បានសរុប ១៤.៣៩៧ ហិកតា។ ក្នុងរយៈពេលនេះ ក្រុមការងារបានរកឃើញ និងកម្ទេចមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ដោយសុវត្ថិភាព សរុបចំនួន ៤៣.៩១៦ គ្រាប់។...
អានបន្ថែមវិនិយោគអចលនទ្រព្យក្នុងយុគសម័យថ្មី៖ ស្វែងយល់ពីកំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា
គណៈកម្មការអចលនទ្រព្យនិងសំណង់របស់ EuroCham កម្ពុជា បានប្រកាសរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយក្រោមប្រធានបទ “វិនិយោគលើអចលនទ្រព្យក្នុងយុគសម័យថ្មី៖ កំណើននៃលំនៅឋានម៉ាកយីហោល្បីៗនៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៥:០០រសៀល នៅសណ្ឋាគារ Shangri-La ភ្នំពេញ។ ខណៈពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាបន្តភាពចាស់ទុំ ព្រឹត្តិការណ៍លំដាប់កំពូលមួយនេះបានទទួលការគាំទ្រឈាន...
អានបន្ថែមរយៈពេល១០ខែ កម្ពុជារកចំណូលបានជាង $៣៦លាន ពីការលក់សំបុត្រទេសចរណ៍
គ្រឹះស្ថានអង្គរបានរាយការណ៍ពីចំណូលក្នុងការលក់សំបុត្រទេសចរណ៍ បានចំនួន ៣៦.៩៩៩.៦៦៧ដុល្លារ។ រមណីយដ្ឋានល្បីៗដែលមានការលក់សំបុត្រដើម្បីបង្កើតចំណូលទាំងនោះរួមមាន៖ រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ ប្រាសាទបេងមាលា ភ្នំក្បាលស្ពាន និងសេវាជិះទូកនៅកំពង់ផែចុងឃ្នៀស។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ក្នុងរយៈពេល១០ខែនេះ (ដោយគិតចាប់ពីខែមករា ដល់ខែតុលា...
អានបន្ថែមចិនបង្ហើបថា៖ ចង់វិនិយោគបង្កើតតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ
ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ចាប់អារម្មណ៍លើការវិនិយោគគម្រោងអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍តាមខេត្តជាប់ដងព្រែកឱ្យកាន់តែមានសក្តានុពល។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Wang Huan តំណាងក្រុមហ៊ុន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុនខាងលើ បានរាយការណ៍អ...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦
ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រមាណជាង ១០ពាន់លានដុល្លារ ដែលចំនួននេះបានកើនឡើង ៧,៦% បើធៀបនឹងឆ្នាំ២០២៥។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាល...
អានបន្ថែមបច្ចុប្បន្ន នៅកម្ពុជាមានសមាគម អង្គការមិនមែនរដ្ឋាភិបាល បានចុះបញ្ជីនៅក្រសួងមហាផ្ទៃបានជិត ៧០០០
បច្ចុប្បន្ននៅកម្ពុជាមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន ៦.៦៤៩ ហើយ។ នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តម ទូច សុឃៈ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ទូច សុឃៈ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បច្ចុប្បន្នមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះក្នុងបញ្ជីនៅក្រសួ...
អានបន្ថែមកម្ពុជា-វៀតណាម ប្តេជ្ញាបង្កើនការនាំចេញដំឡូងមីស្រស់ពីកម្ពុជាឱ្យបាន ៩លានតោនក្នុង១ឆ្នាំ
សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹង និងជំរុញការទិញ-លក់ដំឡូងមីរវាងភាគីទាំងពីរ ឱ្យបាន៩លានតោនក្នុងមួយឆ្នាំ។ MoU ធ្វើឡើងនៅថ្ងៃទី២៣តុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតវៀតណាមនៅកម្ពុជា, តំណាងធនាគារ ARDB, ធនាគារ SME និងក្រុមហ៊ុនប្រមូលទិញដំឡូងមីកម្ពុជា និងវៀតណាម ព្រមទាំងដៃគូអភិវឌ...
អានបន្ថែម
