បច្ចុប្បន្ន នៅកម្ពុជាមានសមាគម អង្គការមិនមែនរដ្ឋាភិបាល បានចុះបញ្ជីនៅក្រសួងមហាផ្ទៃបានជិត ៧០០០

បច្ចុប្បន្ននៅកម្ពុជាមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន ៦.៦៤៩ ហើយ។ នេះបើតាមប្រសាសន៍របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តម ទូច សុឃៈ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ទូច សុឃៈ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បច្ចុប្បន្នមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន ៦.៦៤៩ហើយ ដោយក្នុងនោះ មានសមាគមចំនួន ២.៩២៣ អង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.៥៧០ និងសហគមន៍ជនជាតិដើមភាគតិចចំនួន១៥៦។

ឯកឧត្តមបន្តថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៦៨ទៀត បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ក្នុងចំណោម សមាគម និងអង្គការដែលបានចុះបញ្ជីនោះ ឯកឧត្តមថា មានសមាគមចំនួន១០២ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៦។ ដោយឡែក ក្នុងរយៈពេលដូចគ្នានេះដែរ ក្រសួងក៏បានលុបឈ្មោះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលចេញពីបញ្ជីចំនួន៦៩ ផងដែរ។

តាមរយៈរបាយការណ៍នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ថាជាការឆ្លុះបញ្ចាំងពីលំហនៃការអនុវត្តសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋដាក់ផែនការធំៗ៤ ដើម្បីផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញផែនការ និងជំរុញលើ […]

វៀតណាមពន្លឿនគម្រោងកំពង់ផែទឹកជ្រៅតម្លៃ ៤ ប៊ីលានដុល្លារនៅភាគខាងត្បូងជាប់សមុទ្រកម្ពុជា

គម្រោងហេដ្ឋារចនាសម្ព័ន្ធយក្សនៅលើកោះហុងខ្វៃ មិនត្រឹមតែជា […]

រដ្ឋបង្កើតភូមិរង់ចាំ១ ដល់ ៦ ដោយបំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

បំបែកចេញពីឃុំស្លាក្រាម ធាតុនៃរដ្ឋបាលថ្មីបានបង្កើតជាស្ថា […]

កម្ពុជា-ចិន ឯកភាពគ្នាជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗចំនួន៤

បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងប៉េកាំងរវាងលោ […]

រដ្ឋដាក់ចេញផែនការមេជំរុញប្រព័ន្ធព័ស្តុភារកម្មកម្ពុជាក្នុងទុនវិនិយោគ ៣៦ប៊ីលានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការមេជំរុញប្រព័ន្ធដឹក […]