រដ្ឋបន្តលើកលែងពន្ធសម្រាប់វិស័យទេសចរណ៍ និងសណ្ឋាគារដល់ខែធ្នូ ២០២២

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការលើកលែងពន្ធដល់វិស័យទេសចរណ៍ និងសណ្ឋាគារ ០៣ខែបន្ថែមទៀត ចាប់គិត​ពី​​ខែ​តុលា ​ដល់​ខែ​ធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ រដ្ឋបានបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះ​សំណា​ក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅរាជធានី...

អាន​បន្ថែម

ទំហំពាណិជ្ជកម្មរវាង កម្ពុជា-អារ៉ាប់រួម មានជិត ២៨០លានដុល្លារ ខណៈវិស័យអចលនទ្រព្យមាន ២,៧លានដុល្លារ

ត្រឹមរយៈពេល៨ខែដំបូងក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួមមានរហូតដល់ជិត ២៨០លានដុល្លារ ខណៈការវិនិយោគរបស់អារ៉ាប់រួមក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមានប្រមាណ២,៧លានដុល្លារអាមេរិក ក្នុងឆមាសទី១ ឆ្នាំ២០២២។ នេះបើតាមវេទិកាធុរកិច្ចកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Business Forum) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ ដោយឡែកក្នុងឆ្នាំ២០២០ កម្ពុជាក៏បានវិនិយោគទៅកាន់អារ៉ាប់រួមមានចំនួនសរុបជិ...

អាន​បន្ថែម

និយ័តករមូលបត្រកម្ពុជា គ្រោងបង្កើត Property Fund ក្នុងទីផ្សារភាគហ៊ុន​

និយ័តករមូលបត្រកម្ពុជា គ្រោងបង្កើតកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុក្នុងទីផ្សារភាគហ៊ុន​ ដើម្បីឱ្យក្រុមហ៊ុនប្រមូលសាច់ប្រាក់ពីសាធារណជនយកទៅវិនិយោគ។ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លើកឡើង ក្នុងពិធីបើកសម្ភោធជាផ្លូវការពិព័រណ៍ ផ្សារភាគហ៊ុនកម្ពុជា«My First STOCK» ឆ្នាំ២០២២ នៅថ្ងៃទី២១ តុលា​ ថាកញ្ចប់ផ្នែកមូលនិធិទាក់ទងនឹងអចលនវត្ថុក្នុងទីផ្សារភាគហ៊ុន នឹងអនុញ្ញាតឱ្យអចលនវត្ថុមានការជួញដូរ...

អាន​បន្ថែម

ផ្ទៃដីដំណាំស្រូវជា ២២ម៉ឺនហិកតាទូទាំងប្រទេសរងផលប៉ះពាល់ពីគ្រោះទឹកជំនន់

ផ្ទៃដីដំណាំស្រូវរបស់ប្រជាពលរដ្ឋទូទាំងប្រទេសចំនួន ២២ ម៉ឺនហិកតា នៅក្នុង ២២ រាជធានី ខេត្ត ត្រូវបានរង​ផល​ប៉ះ​ពា​ល់​ដោ​យគ្រោះទឹកជំនន់។ នេះបើតាមការឱ្យដឹងពីវិទ្យុជាតិកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងចំណោមផលប៉ះពាល់ជាង ២២ម៉ឺនហិកតានេះ គឺ​មាន​ផ្ទៃដីដំណាំស្រូវចំនួន ១១ម៉ឺនហិកតា រងនូវការខូចខាតទាំងស្រុង ខណៈដែលផ្ទៃដី ដែលអាចស្តារឡើងវិ​ញ​មាន​ចំនួន ៧ម៉ឺនហិកតា។ ...

អាន​បន្ថែម

រដ្ឋចេញគោលការណ៍ថ្មី រឹតបន្ដឹងអាជីវកម្មកាស៊ីណូជាងមុន

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) កាលពីថ្ងៃទី ២០ តុលា បានចេញសេចក្តីណែនាំថ្មីមួយ ដើម្បីគ្រប់គ្រង និងរឹតបន្តឹងអាជីវកម្មកាស៊ីណូនៅកម្ពុជា ឱ្យមានសណ្ដាប់ធ្នាប់ ស្របច្បាប់ និងតម្លាភាព។ យោងតាមឯកសារ ខ្លឹមសារសង្ខេបនៃសេចក្ដីណែនាំ មានដូចខាងក្រោម៖ ១. ប្រតិបត្តិករកាស៊ីណូ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្ត សុពលភាពអាជ្ញាបណ្ណកាស៊ីណូ មក គ.ល.ក. ដោយត្រូវផ្អែកលើគោលការណ៍នៃ សជណ បើមិនដូច្នេះនឹងត...

អាន​បន្ថែម

រដ្ឋកាត់ដីជាង ១ម៉ឺនហិកតាចេញពីខេត្តបាត់ដំបង ឱ្យទៅនៅក្រោមការគ្រប់គ្រងរបស់ខេត្តប៉ៃលិនវិញ

រដ្ឋបាលខេត្តបាត់ដំបង ​និងខេត្តប៉ៃលិន បានឯកភាពកែសម្រួលផ្ទៃដីជាង ១ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្រ្ត​ស្រុក​សំ​ឡូ​ត និងស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិនវិញ។ នេះបើ​តាម​កិច្ច​​ប្រជុំលើសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន កាល​ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។ ការកែសម្រួលនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុ...

អាន​បន្ថែម

សម្តេចតេជោចេញបញ្ជារឱ្យរើសាលាចំនួនពីរ ទៅដាក់នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី​ពីរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុកចំនួនពីរ ស្ថិតក្នុងតំបន់អប្សរា ដែលត្រូវហាមឃាត់មិនឱ្យមានការសាងសង់សំណង់ ទៅដាក់ក្នុងតំបន់អភិវឌ្ឍន៍ថ្មី ដែលត្រូវបានបង្កើត សម្រាប់ប្រជាពលរដ្ឋ ទៅរស់នៅ។​ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធររើសាលាស្រុក...

អាន​បន្ថែម

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស័យអចលនទ្រព្យនៅតែមានសញ្ញាវិជ្ជមាន ដោយរំពឹងថានឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំ ខាងមុខ។ នេះ បើយោងតាម អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia។ អ្នកស្រី បានពន្យល់យ៉ាងដូច្នេះថា មូលហេតុនៃកំណើនវិស័យអចលនទ្រព្យ គឺដោយសារតែ ទី ១ សេដ្ឋកិច្ចកម្ពុជា នៅមានកំណើនក្នុងរង្វង់ ៥ ទៅ ១០% ដែលជាតួលេខល្អ ដូច្នេះវិស័យអចលនទ្រព្យក៏នឹងកើនតាមផងដែរ។ «...

អាន​បន្ថែម

រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង

ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង ហើយរបងនោះ កាន់តែរឹងមាំ ដោយសារតែកត្តាការយល់ដឹងពីបរិស្ថានកាន់តែទំលំទូលាយជាងមុន បានផ្លាស់ប្តូរទំលាប់ងាកចេញពីការប្រើប្រាស់ធនធានដែលដាក់សំពាធលើបរិស្ថាន»។ នេះជាការលើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តមបានបន្តថា ធនធានធម្មជាតិជាសម្បត្តិជាមូលដ្ឋានសម្រាប់ទ្រទ្រង់សង្គម សេដ្ឋក...

អាន​បន្ថែម

ការបញ្ចាំ និងបញ្ចាំផ្ដាច់ខុសគ្នាដូចម្ដេច? សូមមើលកិច្ចសន្យា ប្រយ័ត្នបាត់ទ្រព្យមិនដឹងខ្លួន!

តើអ្នកដឹងទេថា ពេលអ្នកធ្វើការបញ្ចាំ ម្ចាស់បំណុលមិនអាចលក់ទ្រព្យបញ្ចាំដោយឯកតោភាគីបានទេ ក្នុងករណីអ្នកខកខានសង់ប្រាក់ ពោលគឺត្រូវប្ដឹងឡើងតុលាការទើបអាចលក់បាន។ ប៉ុន្តែ បើជាការបញ្ចាំផ្ដាច់វិញ ម្ចាស់បំណុលមានសិទ្ធិលក់។ តើត្រូវសង្កេតនឹងប្រយ័ត្នដូចម្ដេច? ជាក់ស្ដែង ការបញ្ចាំ និងការប្រាតិភោគដោយអនុប្បទាន (បញ្ចាំផ្ដាច់) គឺស្រដៀងគ្នា ពោលគឺការយកទ្រព្យទៅដាក់តំកល់ ដើម្បីខ្ចីប្រាក់។ ប៉ុន្តែ ការបញ្ចាំ និងប្រាតិភោគដ...

អាន​បន្ថែម