ក្រុង៥ របស់កម្ពុជា និងប្រទេស ៥ទៀតនៅអាស៊ី ចុះហត្ថលេខាលើ Indore 3R ដើម្បីទឹក ដី ខ្យល់ស្អាត

ក្រុងចំនួន ៥នៃប្រទេសកម្ពុជា និងប្រទេសចំនួន ៥ទៀត នៅអាស៊ី បានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R  ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។ នេះបើតាមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ » នៅខេត្តសៀមរាប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុងទាំង ៥នៃកម្ពុជា រួមមាន ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប។

ដោយឡែក បណ្តាប្រទេសដែលបានមកចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ និងបានចុះហត្ថលេខាលើ Indore 3R   រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៤៦ប្រទេសហើយ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

ក្រុមហ៊ុនអាឡឺម៉ង់ និងក្រុមហ៊ុន OCIC សហការបើកដំណើរការសណ្ឋាគារដ៏ធំទី៣របស់ខ្លួននៅកម្ពុជា

ក្រុមហ៊ុនអាឡឺម៉ង់ Tui Hotels & Resorts សហការជាមួយក្ […]

កម្ពុជាជាប់ជាប្រទេសល្អបំផុតដាច់គេ សម្រាប់អេកូទេសចរណ៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយអនុវត្តតាមយុទ្ធសាស្ត្របរិស្ថានសេដ្ឋកិច្ចវិលជុំ (Envi […]

សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា

លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM […]