ស្វែងយល់ពីលិខិតយថាភូត ៣ទម្រង់សម្រាប់ការទិញលក់អចលនវត្ថុនៅកម្ពុជា

តើលោកអ្នកដែលធ្លាប់សង្កេតទេថា កិច្ចសន្យាទិញលក់ដីធ្លី ឬផ្ទះ ត្រូវបានធ្វើឡើងជាច្រើនទម្រង់? ជាទូទៅ ទម្រង់នីមួយ​ៗនេះ ត្រូវគេហៅថា លិខិតយថាភូត។ បើតាមមាត្រា៩ នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី បានកំណត់ថា កិច្ចសន្យាលក់ទិញ ឬកិច្ចសន្យាប្រទានកម្ម ចាំបាច់ត្រូវមានលិខិតយថាភូត ដើម្បីបង្កើតអនុភាពកិច្ចសន្យាក្នុងគោលបំណងផ្ទេរកម្មសិទ្ធិអចលនវត្ថុ។ ដូចនេះ កិច្ចសន្យាលក់ទិញអចលនវត្ថុ ត្រូវធ្វើឡើងតាមទម្រង់លិខិតយថ...

អាន​បន្ថែម

ក្រសួងសេដ្ឋកិច្ចសហការជាមួយកូរ៉េដើម្បីសិក្សាពីហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) នៃសាធារណៈរដ្ឋកូរ៉េ កំពុងសិក្សា​ស្រាវជ្រាវ​រៀប​ចំ​ក្របខណ្ឌ​ត្រួត​ពិនិត្យហានិភ័យទីផ្សារអចលនទ្រព្យកម្ពុជា ក្នុងគោលបំណងត្រួតពិនិត្យ និ​ងវាយ​តម្លៃ​​ហានិភ័យអចលនទ្រព្យ​ និងសំណង់នៅកម្ពុជា។ នេះបើតាមសិក្ខាសាលា រៀបចំឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០២២។​ គម្រោងសិក្សានេះ បានដាក់ឲ្យដំណើរការតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ក្រោមកម...

អាន​បន្ថែម

រដ្ឋនឹងចែកប្លង់កម្មសិទ្ធិជូនពលរដ្ឋដែលព្រមទទួលសំណងដោះដូរដីជាមួយ Union Development

រដ្ឋបាលខេត្តកោះកុង នឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋដែលបានទទួលសំណងដោះដូរដីគោលនយោបាយរបស់ក្រុមហ៊ុន យូញៀន (Union Development Co Ltd) នៅក្នុងឃុំតានូន និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅថ្ងៃទី៨ ខែមិថុនា ប្រជាពលរដ្ឋរស់នៅឃុំថ្មស និងឃុំតានួន ស្រុកបូទុមសាគរ ខេត្តកោះកុង ជាម្ចាស់ក្បាលដី បានយល់ព្រមទទួលយកសំណង ដែលរងផលប៉ះពាល់ ជាមួ...

អាន​បន្ថែម

ត្រីមាសទី១ ឆ្នាំ២០២២ មានបុរី (​ផ្ទះល្វែង) ៣១០គម្រោង និងអគារខ្ពស់ ១៦០៣អគារ ក្នុងរាជធានីភ្នំពេញ

ត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារ​ខ្ពស់​ៗ​​ ចំនួន ១៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ។ នេះបើតាម​ការ​លើ​ក​​ឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុង​ពិធីសម្ពោធ​ជាផ្លូវការ​នៃ​ផ្សារ​ទំនើប ព្រីនស៍ថាមស៍សឃ្វែរ នាថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ២០២២។ ឯកឧត្តមអភិបាលបានបន្តថា បើទោះបីជាក្នុងឆ្នាំ២០២១ មាន...

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារ កំពុងបន្តចុះអនុវត្តការអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប

អគ្គនាយកដ្ឋានពន្ធដារ កំពុងចុះអនុវត្តការងារអង្កេតអចលនទ្រព្យនៅខេត្តសៀមរាប បន្ទាប់ពីបានបញ្ចប់ជាស្ថាពរក្នុងការចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំ នួនរួម មានខេត្តកណ្តាល ​បាត់ដំបង និងបន្ទាយមានជ័យ។ ការចុះអង្កេតអចលនទ្រព្យមានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មានសម្រាប់ធ្វើទំនើបកម្មក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈការបង់ពន្ធនៅតាមធនាគារដៃគូ ដែលបានចុ...

អាន​បន្ថែម

កម្ពុជា រំពឹងពីកំណើនទេសចរអន្តរជាតិ តាមរយៈការភ្ជាប់ផ្លូវនាវាពីច្រកព្រំដែន វៀតណាម-ថៃ

ក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមរយៈការតភ្ជាប់ផ្លូវនាវាពីច្រករបៀងព្រំដែនជាមួយប្រទេសវៀតណាម និងថៃ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាមួយកាលថ្ងៃទី៣០ ខែឧសភា។ នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានឲ្យដឹងថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិតខាង មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះបើកឱ្យមានការធ...

អាន​បន្ថែម

ប័ណ្ណកម្មសិទ្ធិដីធ្លីជាង១ពាន់ក្បាលដី បានប្រគល់ជូនពលរដ្ឋក្នុងស្រុកចំនួន២ នៅខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង បានប្រគល់វិញ្ញាបនបត្រសម្គាល់អចលវត្ថុ ជូនរដ្ឋបាលស្រុកកោះកុង និងស្រុកមណ្ឌលសីមា ដើម្បីប្រគល់ជូនបន្តដល់ប្រជាពលរដ្ឋនៅភូមិចំនួន៥ ស្មើនឹង ១,១២៩ក្បាលដី។ ពិធីប្រគល់នេះ ត្រូវបានធ្វើឡើងកាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវបានប្រគល់ជូនរដ្ឋបាលស្រុកទាំង២ខាងលើនេះ នឹងត្រូវបែកចែកជូនប្រជាពលរដ្ឋចំនួន ៥ភូមិនេះ រួមម...

អាន​បន្ថែម

អ្នកអង្កេតការពិសេសរបស់នាយកដ្ឋានពន្ធដារនឹងចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅសង្កាត់ទាំង៥​

ក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវា​ពន្ធដារ​លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០២២។ បើតាមលោក ស៊ិន សេងហោ ប្រធានលេខាធិការដ្ឋានអង្កេតអចលនទ្រព្យតាមបណ្តាខេត្ត បានឲ្យដឹងថា ក្រុម​ការងារ​ចុះអ...

អាន​បន្ថែម

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ណែនាំអនុសាសន៍ ៥ចំណុច ដើម្បីធានាការគ្រប់គ្រង និងអភិវឌ្ឍតំបន់មាត់ឆ្នេរ

ឯកឧត្តមបណ្ឌិត ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និង​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)​ បានផ្តល់អនុសាសន៍ណែនាំចំនួន ៥ ចំណុច ដល់ខេត្តទាំង ៤ ជាប់​មាត់​​សមុទ្រ ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និង​បរិយា​បន្ន។ នេះជាការលើកឡើងក្នុងសិក្ខាសាលាស្តីពី បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគរមណីដ្ឋានទេសចរណ៍ធម្មជាតិលើកោះស្រមោច ខេត្តព្រះសីហនុ

គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតគម្រោងវិនិយោគលើកោះស្រមោច ក្នុងខេត្តព្រះសីហនុ ទៅជារមណីយដ្ឋានធម្មជាតិ។​ គណៈកម្មការវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំលើផែនការមេថ្មីនៃគម្រោងវិនិយោគកោះស្រមោច កាលពីថ្ងៃទី២៧ ខែឧសភា កន្លងទៅ។​ យោងតាម លោក​ ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អង្គប្រជុំបានអនុម័តផែនការមេថ្ម...

អាន​បន្ថែម