ត្រឹមខែមិថុនា-២០២២ កម្ពុជាចម្រាញ់មាសបានជាង ៣ពាន់គីឡូ

មកដល់បច្ចុប្បន្ន ក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral Limited (Cambodia) ចម្រាញ់បានរ៉ែមាសសរុប ៣.៥៤៣ គីឡូ ស្មើនឹង ២៣២ដុំ ពីតំបន់អាជ្ញាបណ្ណរ៉ែមាសនៅខេត្តមណ្ឌលគីរី។ នេះបើយោងតាមការលើឡើងរបស់ឯកឧត្តម មាស សុខសេនសាន  អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់នៅថ្ងៃទី០៥ សីហា ២០២២។ កន្លងមកសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុនរំពឹងថា នឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រា...

អាន​បន្ថែម

រដ្ឋ៖ ការអភិវឌ្ឍតំបន់ភ្នំតាម៉ៅមិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដូចការលើកឡើងនោះទេ !

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បានធ្វើការបំភ្លឺរាល់ចម្ងល់ជុំវិញការអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ថាការអភិវឌ្ឍន៍ និងឈូសឆាយដីនៅសួនសត្វភ្នំតាម៉ៅ មិនមែនជាការលក់ដូរ ហើយក៏មិនប៉ះពាល់ដល់សួនសត្វនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសនៅថ្ងៃទី៤ ខែសីហា ២០២២។ រដ្ឋបាលព្រៃឈើបានឱ្យដឹងថា តំបន់ភ្នំតាម៉ៅ ជាតំបន់ស្ថានីយស្តារព្រៃឈើមួយ ដែលមានដាំដុះឈើដាំប្រភេទអាកាស្យា ប្រេងខ្យល់ និងឈើធម្មជាតិ។ ម្យ៉ាងទៀតតំបន់នេះពោរពេញទៅដោយដីខ្សាច់ ដំណុះ...

អាន​បន្ថែម

សម្តេចតេជោដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខក្នុងបុរីទៀតទេ

សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាលែងឱ្យមានប្រតិបត្តិករបម្រើសេវាអ៊ីនធឺណែតផ្តាច់មុខតែឯង​ក្នុងបុរីត​ទៅ​ទៀត​ហើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុ​ង​សន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃសណីយ៍ និង​ទូរ​គមនា​គមន៍ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា «រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ...

អាន​បន្ថែម

ឆមាសទី១-២០២២ ក្រុមហ៊ុនយក្ស NagaCorp ទទួលប្រាក់ចំណេញជាង ៥០លានដុល្លារ

ក្រុមហ៊ុន NagaCorp ដែលគ្រប់គ្រងកាស៊ីណូ NagaWorld ជាក្រុមហ៊ុនល្បែងស្របច្បាប់និងធំជាគេតែមួយគត់នៅរាជធានីភ្នំពេញ ទទួលបានប្រាក់ចំណេញប្រមាណ ៥២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ។​ តួលេខប្រាក់ចំណេញនេះ ត្រូវបានប្រកាសឡើងក្នុងសេក្តីជូនដំណឹង ចុះថ្ងៃទី១៨ ខែកក្កដា។ ប្រាក់ចំណេញសុទ្ធនេះ គឺបានកើនឡើងខ្ពស់ បើធៀបនឹងការខាតបង់របស់ក្រុមហ៊ុនកាលពីឆ្នាំមុន ប្រមាណ ៧៧លានដុល្លារ ក្នុងរយៈដូចគ្នា នៅពេលដែលកាស៊ីណូបានបិទទ្វារបណ...

អាន​បន្ថែម

AmCham៖ បច្ចុប្បន្ន ការទិញអចលនទ្រព្យនៅកម្ពុជា ជាការវិនិយោគដ៏ល្អ

ជាង ៦២% នៃអ្នកឆ្លើយតបក្នុងការស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា( AmCham Cambodia) បានរកឃើញថា ការទិញអចលនទ្រព្យនៅកម្ពុជានៅពេលនេះ គឺជាការវិនិយោគដ៏ល្អមួយ ខណៈទីផ្សារកំពុងងើបឡើងវិញ ស្របនឹងកំណើនអ្នកវិនិយោគអន្តរជាតិ។ យោងតាមកាសែត ខ្មែរថាមស៍ ការស្ទាបស្ទង់មតិនេះ បានមកពីអ្នកឆ្លើយសំណួរចំនួន ៥១៧ នាក់នៅក្នុងផ្នែកផ្សេងៗគ្នា រួមមានក្រសួង ធនាគារ ស្ថាប័នហិរញ្ញវត្ថុ ច្បាប់ និងវិស័យឯកជន។ របាយការណ៍ថា ៦៣% ...

អាន​បន្ថែម

តើទីផ្សារអចលនទ្រព្យកម្ពុជានឹងជួបបញ្ហាដូចចិនទេ នៅ៥-១០ ឆ្នាំខាងមុខ? ឬវិបត្តិចិនជាឱកាសសម្រាប់កម្ពុជា?

មិនត្រឹមតែ Evergrande ទេ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យយក្សជាច្រើននៅចិន ដូចជា Shimao និងSunac កំពុងបន្ដធ្លាក់ក្នុងវិបត្តិបំណុល ក្រោយរដ្ឋចិនរឹតបន្ដឹងគោលនយោបាយកម្ចី។ អ្នកវិភាគបរទេសថា ឬសគល់នៃបញ្ហានេះគឺបណ្ដាលមកពីកត្តាធំៗ ៣ដូចជា  ទីផ្សារអចលនទ្រព្យដែលពុះកញ្ច្រោលខ្លាំងពេក  កម្ចីក្នុងវិស័យអចលនទ្រព្យដែលកើនលើសលុបពិសេសនៅក្នុងក្រុមហ៊ុនធំៗ  និងភាពធូររលុងនៃគោលនយោបាយព្រោះរដ្ឋចិនចង់បានចំណូលពីវិស័យនេះមកទ្រទ្រង់...

អាន​បន្ថែម

រដ្ឋប្រកាសឱ្យប្រជាពលរដ្ឋដែលរងផល​​ប៉ះ​ពាល់​​ពីការសង់​​​​ផ្លូវមកចាប់ឆ្នោតយកដីឡូតិ៍ ថ្ងៃស្អែកនេះ

អាជ្ញាធរខណ្ឌឫស្សីកែវ នឹងរៀបចំការចាប់ឆ្នោតយកដីឡូតិ៍ ជូនប្រជាពលរដ្ឋ​នៅ​តាមបណ្ដោយផ្លូវរថភ្លើង ដែលរង​ផល​​ប៉ះ​ពាល់​​ពីការ​ស្ថាប​នា​​​​ផ្លូវបេតុងថ្មី ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ប្ញស្សីកែវ និងសង្កាត់ទួលសង្កែទី១ ខណ្ឌ​ប្ញស្សី​កែវ រាជធានី​ភ្នំពេញ នៅថ្ងៃស្អែកនេះ។ នេះបើតាមសេចក្តីជូនដំណឹង​របស់រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ២០២២។ ការចាប់ឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ កក្...

អាន​បន្ថែម

រដ្ឋបាលក្រុងបាត់ដំបងដាក់ឱសានវាទឱ្យម្ចាស់អគារក្នុងសង្កាត់ស្វាយប៉ោធ្វើការរុះរើជាបន្ទាន់

រដ្ឋបាលក្រុងបាត់ដំបង បានដាក់ឱសានវាទឱ្យម្ចាស់លំនៅឋាន អគារអាជីវកម្មទាំងអស់ក្នុងសង្កាត់ស្វាយប៉ោ ធ្វើការ​រុះរើ​សំយ៉ាប និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទចេញឱ្យអស់ត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាក្រុងបាត់ដំបងចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ ការបញ្ជាឱ្យរុះរើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ ក្នុងតំបន់បេតិកភ័ណ្ឌ​ក្រុងបាត់ដំបង។ ម្ចាស...

អាន​បន្ថែម

ក្រសួងប្រកាសបញ្ឈប់ការប្រើឧបករណ៍ពង្រីកសេវាក្នុងបរិវេណបុរីដែលប៉ះពាល់សេវាទូរស័ព្ទចល័ត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឱ្យបញ្ឈប់នូវការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬ ឧបករ​ណ៍ពង្រីសេវា (Signal Booster/Repeater) ក្នុងបរិវេណបុរី ដែលអាចបណ្តាលឱ្យបង្កការរំខាន និងធ្វើឱ្យប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរស័ព្ទចល័តក្នុងតំបន់នោះ។ ​នេះបើតាមសេចក្តីជូនដំណឹង​របស់​ក្រសួង​​​ប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២។ ម្ចាស់ផ្ទះទាំងអស់ត្រូវរុះរើ ដកចេញ និ...

អាន​បន្ថែម

រដ្ឋបានធ្វើអនុប្រយោគដីបឹងជើងឯកជាង ១០­­ហិកតា ជូនវិស័យឯកជនគ្រប់គ្រង

រាជរដ្ឋាភិបាល បានធ្វើអនុប្រយោគផ្ទៃបឹងជើងឯក ទំហំ ១០៦ ៤២៩ មែត្រក្រឡា (ជាង១០ហិកតា) ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ  និងប្រគល់ជូនវិស័យឯកជន។​ ក្នុងអនុក្រិត្យចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ ផ្ទៃបឹងជើងឯកដែលប្រគល់ជូនវិស័យឯកជនេះ មានចំនួនពីរទីតាំង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ទីតាំងទីមួយ មានទំហំ ៨៨៥ម៉ែត្រក្រឡា និងទីតាំងទីពីរទំហំ ១០៥ ៥៤៤ម៉ែត្រក្រឡា ស្ថិតក្នុងខណ្ឌមានជ័យ។​ ...

អាន​បន្ថែម