រដ្ឋបន្ដលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ ដល់ចុងឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យ ដែលមានតម្លៃស្មើ ឬទាបជាង ៧ម៉ឺនដុល្លារ រហូតដល់ចុងឆ្នាំ២០២២។ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២២ មេសា ការបន្ដអនុគ្រោះនេះ គឺអនុលោមតាមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយគ្នាកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣។ គួរបញ្ជាក់ថា ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ និ...

អាន​បន្ថែម

ពន្ធដារនឹងផ្ញើវិក្កយបត្រពន្ធអចលនទ្រព្យដល់ផ្ទះរាល់ឆ្នាំ ដើម្បីពង្រឹងការប្រមូលពន្ធ

អគ្គនាយកដ្នានពន្ធដារ កំពុងរៀបចំនិតីវិធីបោះពុម្ភវិក្កយបត្ពន្ធអលចនទ្រព្យប្រចាំឆ្នាំ ដូចវិក័យប័ត្រទឹកភ្លើងដូច្នោះដែរ ហើយបញ្ជូនទៅដល់ផ្ទះរៀងរាល់ឆ្នាំ ដើម្បីក្រើនរំលឹកដល់អ្នកជាប់ពន្ធ។ នេះជាផ្នែកមួយនៃការបង្កើនប្រសិទ្ធប្រមូលពន្ធអលចនទ្រព្យនៅកម្ពុជា។ នេះជាការលើកឡើង របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។ ឯកឧត្តម ថ្ល...

អាន​បន្ថែម

គម្រោងខុនដូសង់មិនទាន់រួច ត្រូវជាប់ពន្ធអចលនទ្រព្យឬទេ?

ក្នុងអំឡុងវិបត្តិកូវីដនេះ មានគម្រោងខុនដូជាច្រើន បានពន្យារពេល ឬផ្អាកការសាងសង់។ ដោយសារ តែមានគម្រោងខូនដូកំពុងសាងសង់ជាច្រើនដូច្នេះ សាធារណៈបានចោទជាសំណួរថា គម្រោងទាំងនោះជាប់ពន្ធអចលនទ្រព្យឬទេ? លោក រស់ សារ៉ាក ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ បានឱ្យដឹងកាលពីថ្ងៃទី ២១ មេសា នេះថា ជាប់ពន្ធ ឬមិនជាប់ពន្ធ គឺអាស្រ័យលើកត្តា ២ ។ «តាមច្បាប់ សំណង់ដែលការដ្ឋានសង់បានក្រោម ៨០% ហើយមិនទាន់ប្រើប្រ...

អាន​បន្ថែម

អ្នកកាន់ប្លង់ទន់ ត្រូវទៅចុះបញ្ជីពន្ធឱ្យបានមុនឆ្នាំ២០២៣ ដើម្បីទទួលបានការអនុគ្រោះ ៣ ចំណុច

អគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ម្ចាស់អចលនទ្រព្យ ឬដីមិនបានប្រើប្រាស់ ដែលកាន់ប្លង់ទន់ទាំងអស់ ឱ្យចុះនបញ្ជីពន្ធដារមុនឆ្នាំ២០២៣ ដើម្បីទទួលបានការអនុគ្រោះ ៣ ចំណុច ធំៗ។ លោក រស់ សារ៉ាក ប្រធានការិយាល័យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ បានឱ្យដឹងនៅថ្ងៃទី ២១ ខែមេសា នេះថា មុនដំណាច់ឆ្នាំ២០២៣ ម្ចាស់អចលនទ្រព្យប្លង់ទន់ដែលមកចុះបញ្ជីនឹងទទួលបានការអនុគ្រោះ ៣ គឺ៖ ទី១ យកពន្ធតែឆ្នាំកាន់កាប់ចុងក្រោយប៉ុណ្ណោះ។ បើ...

អាន​បន្ថែម

ក្នុងត្រីមាសទី ១ ចំណូលពន្ធប្រថាប់ត្រាអចលនទ្រព្យមានជាង ៥៥ លានដុល្លារ កើន៣៥%

ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ មានសរុប២២៦ប៊ីលានរៀល ឬ ៥៥,៧លានដុល្លារ ដែលកើន៣៥% បើកធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំប្រចាំខែ ដឹកនាំដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៩ ខែមេសា។ គួរបញ្ជាក់ថា ក្នុងរយៈពេលត្រីមាសទី១នេះ ចំណូលពន្ធសរុបមានដល់ទៅ ៥ ១១៥ ប៊ី...

អាន​បន្ថែម

អ្នកវិភាគបរទេស៖ ទីផ្សារអចលនទ្រព្យភ្នំពេញ ងាកមកស្ថិតក្នុងក្រសែភ្នែកវិនិយោគិនវិញហើយ

ក្រោយពីកម្ពុជាចាប់ផ្ដើមបើកប្រទេសមួយរយៈកន្លងមក ទីផ្សារអចលនទ្រព្យឃើញថាងើបឡើងគួរឱ្យកត់សំគាល់ ពិសេសទីផ្សារលំនៅឋានដែលជំរុញដោយតម្រូវការក្នុងស្រុក។ នេះបើយោងតាមអត្ថបទវិភាគរបស់អ្នកជំនាញ លោក Eric Wong Chon Lap។ មូលហេតុទី ១ ដែលជំរុញទីផ្សារលំនៅឋានគឺ គោលនយោបាយលើកលែងពន្ធរបស់រដ្ឋាភិបាលលើការទិញអចលនទ្រព្យក្នុងតម្លៃសមរម្យ និងលក្ខខណ្ឌកម្ចីធនាគារងាយស្រួលក្នុងអត្រាការប្រាក់ទាប។ កត្តានេះធ្វើឱ្យអ្នកទិញក្នុងស្រុកងាកមក...

អាន​បន្ថែម

តម្លៃការនាំចូលដែក និងដែកថែប ក្នុងត្រីមាសទី ១ មានដល់៨៤លានដុល្លារ កើន៣,៥%

តម្លៃនៃការនាំចូលដែក និងដែកថែបក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ នេះ មានដល់ទៅជាង ៨៤លានដុល្លារ ដែលកើនឡើង ៣,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ របាយការណ៍បន្ដថា សម្រាប់ខែមីនា ឆ្នាំ ២០២២ តែមួយខែ ទឹកប្រាក់នៃការនាំចូលដែក និងដែកថែប មានដល់ទៅ ២៦,២៩ លានដុល្លារ។ លើសពីនេះ ក្នុងរយៈពេលត្រីមាសទី១នេះ ចំណូលគយសរុបមានដល់ជាង ៥៩០ លានដុល្លារអាមេរិក ហើយក្នុងនោះសម្ភ...

អាន​បន្ថែម

ការធ្វើអនុប្បយោគ ឬអធិប្បយោគដីធ្លី គឺជាអ្វី? ខុសគ្នាយ៉ាងដូចម្តេច?

នៅកម្ពុជា រដ្ឋបានបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនជាពីរធំៗ គឺទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ទ្រព្យទាំងពីរប្រភេទនេះ អាចធ្វើចំណាត់ថ្នាក់ឡើងវិញបានតាមរយៈអនុប្បយោគ ឬអធិប្បយោគ។ តើទ្រព្យរដ្ឋទាំងពីរនេះជាអ្វី? ហើយការធ្វើអនុប្បយោគ ឬអធិប្បយោគនេះ មានន័យយ៉ាងណា? ជាដំបូង ត្រូវស្គាល់ពីទ្រព្យសាធារណៈរបស់រដ្ឋ និងទ្រព្យឯកជនរបស់រដ្ឋជាមុនសិន។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺទ្រព្យសម្រ...

អាន​បន្ថែម

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍បានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ នូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ដល់២០៣៥ ដែលជាឯកសារបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តភាគឦសាន ឱ្យកាន់តែមានសក្តានុពល។ ពិធីដាក់ឱ្យអនុវត្តផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែមេសា នៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហ...

អាន​បន្ថែម

អ្នកអភិវឌ្ឍថ្មីៗ សម្រុកចូលទីផ្សារបូរីយ៉ាងគំហុក! តើវានឹងបង្ករឱកាស ឬ ហានិភ័យអ្វីខ្លះ?

រយៈពេល ៦ ខែ ចុងក្រោយនេះ មានគម្រោងបូរីប្រកាសលក់ថ្មីៗដល់ទៅ ៣៩គម្រោង ខណៈចំនួនបូរីសរុបត្រូវបានព្យាករថានឹងកើនឡើងដល់ជាង ៣០០គម្រោង ត្រឹមចុងឆ្នាំនេះ ហើយនឹងស្ទុះទៅ ៤០០ គម្រោង នៅចុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ៧ មេសា នេះ។ ប៉ុន្តែចំណុចដែលគួរចាប់អារម្មណ៍ គឺជិតពាក់កណ្ដាលនៃអ្នកអភិវឌ្ឍបូរីថ្មីៗ ខាងលើ សុទ្ធសឹងតែជាអ្នកប្រឡូកក្នុងទីផ្សារថ្មី ខណៈនិ...

អាន​បន្ថែម