រដ្ឋាភិបាលនឹងប្រែក្លាយផ្ទៃដីរំដោះមីនរួច ទៅជាតំបន់ទេសចរណ៍សហគមន៍

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដីដែលមានមីនទាំងអស់ឱ្យទៅជាតំបន់សុវត្ថិភាព ដើម្បីប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និងប្រែក្លាយទៅតំបន់ទេសចរណ៍សហគមន៍។​

ថ្លែងក្នុងពិធី​សំណេះ​សំណាល ក៏ដូច​ជា​ផ្តល់​នូវដំបូន្មានមួយចំនួន ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម មុនពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន ឬអាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១១ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយសង្គ្រាមបានបញ្ចប់ រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់មានមីន ដែលជាអតីតសមរភូមិទាំងនោះជាតំបន់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។

សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យប្រឹងប្រែង ដើម្បីធ្វើសកម្មភាពផ្តាច់ព្រ័ត្រ លើតំបន់ដែលធ្លាប់មានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយបញ្ជាក់ថា​បច្ចុប្បន្ន នៅសល់ផ្ទៃដីប្រមាណ ១០ភាគរយប៉ុណ្ណោះ នៃផ្ទៃដីមានមីនសរុប។​

សម្តេចតេជោ ហ៊ុន សែនថ្លែងថា៖ “ការធ្វើបានដូច្នេះ វាសុវត្ថិភាពខ្លាំងណាស់ ហើយវាទាក់ទាញបាននូវផ្នែកទេសចរណ៍ ហើយជាពិសេសគឺទេសចរណ៍ធម្មជាតិតែម្តង ទេសចរណ៍សហគមន៍ ដែលតំបន់ខ្លះ ត្រូវបានដោះមីនរួចហើយ ពួកគាត់ដើរថត ដើរមើលសត្វក្នុងព្រៃ ដែលជាផលចំណេញមួយ”។​

ទន្ទឹមនឹងនេះ វិស័យឯកជន បានចូលរួមបរិច្ឆាគថវិកា ចូលរួមជាមួយរាជរដ្ឋាភិបាល លើយុទ្ធនាការដោះមីននេះឱ្យសម្រេចជោគជ័យ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ។​

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់អោយទៅជាតំបន់អភិវឌ្ឍន៍ និងប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង អោយទៅជាព្រំដែនសន្តិភាព មិត្តភាព​ សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]