រដ្ឋឯកភាពលើគម្រោងវិនិយោគទេសចរណ៍ធម្មជាតិ លើផ្ទៃដីជិត២ពាន់ហិកតា នៅកោះកុង

ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកោះកុង បានសម្រេចឯកភាពឱ្យក្រុមហ៊ុនឯកជនមួយ ធ្វើការវិនិយោគ​បង្កើត​ជាតំបន់​​ទេសចរណ៍ធម្មជាតិ លើផ្ទៃដីទំហំ ១៨៤៣ហិកតា នៅភូមិសាស្រ្តឃុំតាតៃក្រោម និងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ នេះបើតាមការចុះត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។​ ទីតាំងវិនិយោគនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលក្នុងនោះមានផ្ទៃដីទំហំ ១០២១ហិកតា ស្ថិតក្នុង​ដែន​ជម្រកស...

អាន​បន្ថែម

សួនសត្វតម្លៃជិត២០លានដុល្លារនៅខេត្តសៀមរាបគ្រោងបើកដំណើរការនៅខែតុលា

សួនសត្វ នៅលើទឹកដីខេត្តសៀមរាប តម្លៃ១៨លានដុល្លារ គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាម ការចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនសត្វនេះ របស់ឯកឧត្តម វេង សាខុន កាលទី១៦ ខែមិថុនា។ នាយកប្រតិបត្តិក្រុមហ៊ុន លោក Roger Reynolds បានឲ្យដឹងថា សួនសត្វនេះ បង្កើតឡើងដើម្បីដាក់តាំងវារីសត្វ និងប្រភេទសត្វព្រៃដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រភេទសត្វដែលជិតផុតពូជ និងកម្រ ដែលអាចស្នើសុំនា...

អាន​បន្ថែម

កាស៊ីណូ Star Vegas នៅក្រុងប៉ោយប៉ែត បើកដំណើរការឡើងវិញ

ក្រុមហ៊ុន Donaco International Ltd ដែលចុះបញ្ជីផ្សារហ៊ុននៅប្រទេសអូស្រ្តាលី បានបើកដំណើរការឡើងវិញ កាស៊ីណូ Star Vegas របស់ខ្លួនក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបិទទ្វារបណ្តោះអាសន្ន១៤ខែ ដោយសារកូវីដ១៩។ ការបើកដំណើរការឡើងវិញនៃកាស៊ីណូ Star Vegas នេះ គឺធ្វើឡើងនៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជា បានលុបចោលបទបញ្ជារបិទទ្វារបណ្តោះអាសន្នគ្រប់កាស៊ីណូទាំងអស់នៅខេត្តបន្ទាយមានជ័យ ដែលរួមមានទីក្រុងប៉ោយប៉ែត ជាប...

អាន​បន្ថែម

សម្តេចតេជោ ត្រៀមដី១ពាន់ហិកតាបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកោះថ្ម-ត្បូងឃ្មុំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសម្រេចឲ្យបង្កកដីចំនួន ១១៧៦ ហិកតា សម្រាប់​បម្រុង​ទុកបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ក្នុងពិធីប្រារព្ធ​ខួប​​៤៥ឆ្នាំ ទិវានៃការចងចាំដំណើរ​ឆ្ពោះទៅការដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផល​នានា​នៅតំបន់ប្រវត្តិសា...

អាន​បន្ថែម

អគ្គនាយកពន្ធដារ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង

អគ្គនាយកពន្ធដារ នឹងចាប់ផ្តើមការងារចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង ដើម្បីប្រមូលទិន្នន័យអចលនទ្រព្យ ជាគុណប្រយោជន៍ដល់ការគៀងគរប្រភពចំណូលពន្ធ។​ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈចុះបញ្ជីផ្តល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅថ្ងៃទី១៧ ខែមិថុនា ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តី...

អាន​បន្ថែម

ស្វែងរកម្ចាស់ពានរង្វាន់​ក្នុងកម្មវិធី PropertyGuru Cambodia Property Awards លើកទី៧-ឆ្នាំ២០២២

ព្រឹត្តិការណ៍​ដ៏អស្ចារ្យមួយនេះ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគិ​ត្រា​។ អ្នក​ជំនាញ​បាននិយាយ​ថា តម្រូវការក្នុងស្រុកគឺជាទំនាញមួយជួយ​ជំរុញ​ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជាអោយស្រុះឡើងបានយ៉ាងឆាប់រហ័ស! ពិធីជប់លៀងនឹងប្រារព្ធឡើងនៅថ្ងៃទី 26 ខែសីហា ឆ្នាំ 2022 នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នឹងផ្សាយផ្ទាល់តាមរយៈ AsiaPropertyAwards.com និងបណ្តាញដៃគូ។ សាធារណជនទូទៅអាចចាប់ផ្តើមធ្វើកា...

អាន​បន្ថែម

កម្ពុជា-វៀតណាម ពិចារណាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកកែប-កោះត្រល់

អាជ្ញាធរកម្ពុជា និងវៀតណាម កំពុងពិភាក្សាគ្នា លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក រវាងខេត្តកែប និងកោះត្រល់ ប្រទេសវៀតណាមក្នុងគោលបំណងផ្តល់ជម្រើសបន្ថែមដល់ភ្ញៀវទេសចរ។​ យោងតាមការចុះផ្សាយរបស់ TTG ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំងពីរ កំពុងរៀបចំការតភ្ជាប់ទិសដៅទេសចរណ៍ទាំងពីរតាមផ្លូវទឹក តាមរយៈប្រើប្រាស់ទូកល្បឿនលឿន ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ នៅខេត្តកែប និងខេត្តកំពត។​ គម្...

អាន​បន្ថែម

រដ្ឋកែរបៀបចុះបញ្ជីអចលនវត្ថុរបស់អ្នកដែលមានប្តីឬប្រពន្ធស្លាប់ ទៅជាពាក្យ “មរតកជន”

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យធ្វើការកែស​ម្រួលរូបមន្តក្នុងការចុះបញ្ជី​អចលនវត្ថុ​ជា​ប្រភេទ​ទ្រព្យ​សម្បត្តិដាច់ដោយឡែក​របស់​ស​ហព័ទ្ធណាម្នាក់ជាពោះម៉ាយ ឬមេម៉ាយ ដោយសារ​មរណភាព​​របស់​សហព័ទ្ធ​ម្ខាងទៀត។ នេះបើតាមលិខិតលេខ ២៣៩១ ដនស/អសដភ​ ចុះថ្ងៃទី០៦ ខែមិថុនា​ ឆ្នាំ​២០២២​។ ការកែប្រែនេះ គឺសំដៅលើការលុបពាក្យ “ខ្មោច” ទៅជាពាក្យ “មរតកជន” វិញ ដោយ​អនុលោម​តាមក្រមរដ្ឋប្បវេណីថ្មីវីញ នៅក្នុងការចុះបញ...

អាន​បន្ថែម

កម្ពុជាស្នើជប៉ុន ជួយកែសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរដ៏ទំនើបនិងឆ្លាតវៃ

អភិបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិសេសមួយជាមួយទីប្រឹក្សាជប៉ុន ស្តីអំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។ គម្រោងអភិវឌ្ឍទីក្រុងឆ្លាតនៅក្រុងបាត់ដំបង គឺផ្តោចសំខាន់លើការកែប្រែទីក្រុង តាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបៗនៅតាមទីសាធារណៈ ជាពិសេសគឺការកែលម្អសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃ ដោយបំពាក់នូវសិល្បៈ...

អាន​បន្ថែម

កម្ពុជា-ថៃ គ្រោងបើកដំណើរការច្រកព្រំដែនចំនួន៤ទៀត​ នាពេលខាងមុខ

អាជ្ញាធរកម្ពុជា-ថៃ កំពុងជំរុញបើកដំណើរការច្រកទ្វារព្រំដែនចំនួន៤ទៀត នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្តត្រាត នៃប្រទេសថៃ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងភាគីថៃដឹកនាំដោយលោក កានឆៃ ថេពវរៈឆៃ និងលោក ណៈរុង ថេពសេនា អភិបាលរងខេត្តត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ ជាច្រើននាក់ទៀតផងដ...

អាន​បន្ថែម