ព័ត៌មានអចលនទ្រព្យ
ត្រីមាសទីII-២០២២ ការផ្គត់ផ្គង់ខុនកើន៣២% ខណៈតម្លៃក៏ហក់ឡើងដែរ
តម្លៃលក់ និងតម្លៃជួលទីផ្សារខុនដូនៅកម្ពុជា ក្នុងអំឡុងត្រីមាសទី ២ ឆ្នាំ ២០២២ នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងត្រីមាសដំបូងក្នុងឆ្នាំដដែល នេះក៏ដោយសារការថមថយនៃវិបត្តិកូវីដ១៩ ឯការផ្គត់ផ្គង់កើនឡើង ៣២% ផងដែរ។ យោងតាមរបាយការណ៍របស់ CBRE Cambodia ថ្ងៃទី៧ ខែកក្កដានេះ តម្លៃលក់ខុនដូបានកើនឡើង ០,៧%, ២,៧%, ១,៤% រៀងៗគ្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះដែរ ...
អានបន្ថែមចិននឹងផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿងដល់កម្ពុជា
សភាពាណិជ្ជកម្មចិន (China Chamber of Commerce) សន្យាផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿង ដល់ក្រសួងសាធារណការ ដើម្បីគាំទ្រដល់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ ការប្រកាសផ្តល់ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍនទីបង្ហាញផ្លូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ។ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជ...
អានបន្ថែមត្រីមាសទី២ ឆ្នាំ២០២២ តម្លៃផ្ទះ ធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២
ត្រីមាសទី២ ឆ្នាំ២០២២ នេះ តម្លៃអចលនទ្រព្យជាផ្ទះ បួនប្រភេទ បានធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២។ នេះបើតាមសិក្ខាសាលារៀបចំឡើងដោយ CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ ក្នុងត្រីមាសទី២នេះ តម្លៃផ្ទះល្វែង បានធ្លាក់ចុះ ២,៧% ដែលតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអាមេរិក ក្នុង១ ម៉ែត្រក្រឡា។ ចំណែកតម្លៃផ្ទះវីឡាកូនកាត់វិញ បានធ្លាក់ចុះ ២% ដែលមានតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអ...
អានបន្ថែមអាជ្ញាធរខេត្តត្បូងឃ្មុំនឹងប្រែក្លាយ បឹងប្រាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាលមួយ
អាជ្ញាធរខេត្តត្បូងឃ្មុំ រក្សាទុកបឹងប្រាក់ ដើម្បីអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងតំបន់មរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេចកន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។ ឯកឧត្តមអភិបាល បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នា ចុះកំណត់យកចំណីបឹងជុំវិញតំបន់ប្រ...
អានបន្ថែមអាជ្ញាធរមីនកម្ពុជានិងដៃគូពាក់ព័ន្ធទាំងអស់ កំពុងអនុវត្តយុទ្ធនាការដោះមីនយ៉ាងសកម្មបំផុត
ថ្មីៗនេះ អាជ្ញាធរមីនកម្ពុជា សម្រេចការបោសម្អាតមីនបានខេត្ត៣ និង ក្រុង-ស្រុក០៩ ខណៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) ប្រទេសនូវែលសេឡង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានផ្តល់ជំនួយ ២០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់បន្តគម្រោងបោសសម្អាតមីននៅដំណាក់កាលទី៤ រយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥។ នេះបើតាមការលើកឡើងរបស់ ឯកឧត...
អានបន្ថែមកម្ពុជាប្រកាសដាក់ដំណើរការកម្មវិធីផ្តល់ទិដ្ឋារស់នៅ ១០ឆ្នាំ ដល់វិនិយោគិនបរទេស
កម្ពុជា ចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។ កម្មវីធីនេះ មានឈ្មោះថា “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន Khmer Home Charity Association ដែលទទួលបានការគាំទ្រពីក្រសួងមហាផ្ទៃ។ ក្រុមហ៊ុនបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា គោលបំណង...
អានបន្ថែមរដ្ឋាភិបាលនឹងប្រែក្លាយផ្ទៃដីរំដោះមីនរួច ទៅជាតំបន់ទេសចរណ៍សហគមន៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរមីនកម្ពុជា បានប្រឹងប្រែងដោះ និងរំដោះផ្ទៃដីដែលមានមីនទាំងអស់ឱ្យទៅជាតំបន់សុវត្ថិភាព ដើម្បីប្រគល់ជូនប្រជាពលរដ្ឋបង្កបង្កើនផល និងប្រែក្លាយទៅតំបន់ទេសចរណ៍សហគមន៍។ ថ្លែងក្នុងពិធីសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួន ជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុនពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ...
អានបន្ថែមពន្ធដារជំរុញឱ្យអ្នកជាប់ពន្ធលើអចលទ្រព្យទាំងអស់ទៅបង់ពន្ធឱ្យបានមុនថ្ងៃផុតកំណត់
សាខាពន្ធដារខេត្តព្រះសីហនុ បានប្រកាសជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់ បង់ពន្ធលើអចលនទ្រព្យ និងមិនទាន់បានធ្វើបច្ចុប្បន្នភាព ឱ្យរួសរាន់ទៅប្រកាសបង់ពន្ធនៅសាខាពន្ធដារខេត្ត ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែ មិថុនា។ សាខាពន្ធដារខេត្ត បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់អាចធ្វើការទូទាត់ប្រាក់ពន្ធតាមរយៈធនាគារទ...
អានបន្ថែមថៃគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នា នៅតាមបន្ទាត់ព្រំដែនប្រទេសជិតខាង
រដ្ឋាភិបាលថៃ កំពុងពន្លឿនសកម្មភាពពាណិជ្ជកម្មតាមព្រំដែន ព្រមទាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ជាមួយបណ្តាប្រទេសជាប់ព្រំដែន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ លោក Surong Bulkul អនុប្រធានសភាថៃ បានស្នើឱ្យរដ្ឋាភិបាលពន្លឿនការបើកច្រកព្រំដែនឡើងវិញរវាងប្រទេសថៃជាមួយ ម៉ាឡេស៊ី ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី១ ខែកក្...
អានបន្ថែមក្រុមហ៊ុនហុងកុង Century Entertainmentនឹងចាប់ផ្តើមអាជីវកម្មតុហ្គេមនៅកាស៊ីណូតារាសាគរក្នុងខែកញ្ញាខាងមុខនេះ
ក្រុមហ៊ុនហុងកុង Century Entertainment International Holdings Ltd រំពឹងថា ខ្លួននឹងអាចចាប់ផ្តើមប្រតិបត្តិការអាជីវកម្មតុហ្គេមនៅក្នុងកាស៊ីណូថ្មីមួយនៅតារាសាគរ ខេត្តកោះកុង ប្រទេសកម្ពុជា នៅចុងខែកញ្ញា ខាងមុខនេះ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយសារវិបត្តិកូវីដកន្លងមក។ ក្រុមហ៊ុនបានប្រកាសពីលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ នេះ របាយការណ៍បានបង្ហាញថាប្រាក់ចំណូលធ្លាក់ចុះ ៧២,៥% ...
អានបន្ថែម