ព័ត៌មានអចលនទ្រព្យ
អាជ្ញាធរកោះកុងប្រកាសមោឃៈឯកសារទិញលក់ ឬផ្ទេរកម្មសិទ្ធិដីធ្លី ទាំងអស់នៅលើកោះទទឹង
អាជ្ញាធរខេត្តកោះកុង ប្រកាសហាមឃាត់ការលក់ទិញ និងផ្ទេរកម្មសិទ្ធិដី នៅលើកោះទទឹង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខណៈឯកសារពាក់ព័ន្ធនឹងការផ្ទេរ ឬទិញលក់ ត្រូវចាត់ទុកជាមោឃៈទាំងអស់។ បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ កោះទទឹងជាសម្បត្តិរបស់រដ្ឋ ដូច្នេះការទិញលក់ឬ ដោះដូរជាអំពើខុសច្បាប់ ខណៈរាល់លិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ និងលិខិតបញ្ជាក់ការកាន់កាប់លើកោះនេះ ក៏មិនស្របច្បាប់ដែរ ទោ...
អានបន្ថែមដីធ្លីសហគមន៍ជនជាតិភាគតិច មិនអាចទិញលក់ទេ បើទោះដឹងលឺដោយអាជ្ញាធរឃុំសង្កាត់ក្ដី
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យបញ្ឈប់ការទិញលក់ ឬផ្ទេរកម្មសិទ្ធិដីសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីរួច ជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់ ខណៈឯកសារផ្ទេរកម្មសិទ្ធពាក់ព័ន្ធនានា ចាត់ទុកថាមោឃៈ ទោះមានការដឹងលឺពីអាជ្ញាធរឃុំសង្កាតក្ដី។ បើយោងតាមលិខិត ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ការហាមឃាត់នេះ ធ្វើឡើងក្រោយក្រសួងរកឃើញថា មានការទិញលក់ដីដែលបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរួច ជាច្រើនករណី ហើយក្នុង...
អានបន្ថែមកម្មវិធីទិញអចលនទ្រព្យ បានសញ្ជាតិនៅតែបន្ដ! គម្រោងផ្ទះថ្មីទើបបើកលក់នៅរដ្ឋ North Carolina
អត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុនក្នុងស្រុក Isaford Immigration នៅតែបន្តសហការជាមួយភាគីអាមេរិក Golden Gate Global និង Lennar Home ផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ ខណៈថ្មីៗ ទើបតែបើកលក់គម្រោងថ្មីមួយនៅរដ្ឋ North Carolina។ មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនមានជម្រើសច្រើនជាងមុន ដល់ទៅ ២...
អានបន្ថែមហាងលក់សំលៀកបំពាក់ H&M បើកហាងដំបូងនៅកម្ពុជាជាផ្លូវការហើយ នៅផ្សារអីអនភ្នំពេញ
ក្រុមហ៊ុនលក់សំលៀកបំពាក់ល្បីឈ្មោះរបស់ប្រទេសស៊ុយអែត យីហោ H&M (Hennes & Mauritz AB) បានបើកដំណើរការហាងដំបូងបង្អស់របស់ខ្លួននៅកម្ពុជា ជាផ្លូវការហើយ នៅឯផ្សារទំនើបអីអនទី ១ កាលពីថ្ងៃទី ១៧ មីនា នេះ។ ហាង H&M ភ្នំពេញមានទីតាំង G-ជាន់ទី១ ក្នុងSweet Zone ផ្សារទំនើប Aoen Mall Phnom Penh។ ថ្លែងក្នុងពិធីសម្ពោធ លោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ នៃក្រុមហ៊ុន H...
អានបន្ថែមអ្វីទៅជា Home & Living One-stop Shop ឬបណ្ដុំសម្ភារតុបតែងផ្ទះបែបគ្រប់ជ្រុងជ្រោយ?
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការតុបតែងផ្ទះតាមបែបទំនើប និងតិចនិយម បានក្លាយជានិន្នការថ្មីមួយនៅកម្ពុជា ពិសេសសម្រាប់មនុស្សជំនាន់ថ្មី។ កត្តានេះ បានធ្វើឱ្យអាជីវកម្មលក់សម្ភារៈតុបតែងផ្ទះ និងគ្រឿងសង្ហារិម ក្លាយជាទីផ្សារដ៏ពេញនិយមនាពេលបច្ចុប្បន្ន ខណៈអ្នកជំនាញជាច្រើនបានព្យាករថា ទីផ្សារនេះនឹងមានសក្ដានុពលខ្លាំងជាងនេះ នាពេលអនាគត។ ដោយមើលឃើញពីឱកាសនេះ ក្រុមហ៊ុនជើងខ្លាំងផ្នែកសំណង់របស់ប្រទេសថៃ SCG-BoonThanvorn (Cambod...
អានបន្ថែមក្រសួងបរិស្ថានបញ្ជាឱ្យថ្នាក់ក្រោមជាតិឈប់ចុះហត្ថលេខា និងមោឃៈឯកសារដីធ្លី ៤ ប្រភេទ
ក្រសួងបរិស្ថាន បានស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក ឱ្យឈប់ចុះហត្ថលេខា និងមោឃៈឯកសារ ៤ ប្រភេទរួមមាន លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈទាំងអស់។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងកាលពីថ្ងៃទី ១៥ ខែមីនា។ ឯកឧត្តម ក៏បានស្នើឱ្យពលរដ្ឋឈប...
អានបន្ថែមតំបន់សេដ្ឋកិច្ចពិសេសពហុបំណងព្រះសីហនុ ទៅមុខ១ជំហានទៀត! រដ្ឋពន្លឿនសុំធាតុចូលពីឯកជន
មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានផែនការ និងនគរូបនីយកម្មទីក្រុងស៊ិនចិន សភាពាណិជ្ជកម្មកម្ពុជា និងតំណាងសមាគមសហគ្រិន បានជួបពិភាក្សាគ្នា ដើម្បីប្រមូលធាតុចូលបន្ថែម សម្រាប់គម្រោងប្ដូរមុខមាត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមីនា ដោយសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារសម្របសម្រួល UNIDO ប្រចាំកម្ពុជា ។ គោ...
អានបន្ថែមពន្ធប្រថាប់ត្រាអចលនទ្រព្យនៅខែកុម្ភៈ មានដល់១៥,៥លានដុល្លារ កើនជិត ១៧%
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ពន្ធប្រថាប់ត្រាលើការផ្ទេកម្មសិទ្ធិអចលនទ្រព្យនៅខែកុម្ភៈ ឆ្នាំ២០២២ មានចំនួនរហូតដល់ទៅ ៦៣,២៣ ពាន់លានរៀល (១៥,៥លានដុល្លារ) ដែលកើនឡើង ១៦,៩៨% បើធៀបនឹងខែកុម្ភៈ ឆ្នាំមុន។ ប្រភពដដែលបានបញ្ជាក់ថា ពន្ធប្រថាប់ត្រា លើការផ្ទេកម្មសិទ្ធិអចលនទ្រព្យគឺជាប្រភេទពន្ធសំខាន់មួយនៅក្នុងចំណោមប្រភេទពន្ធសំខាន់ ៥ ដែលបន្តរក្សាកំណើនឡើងគួរឲ្យកត់សម្គាល់សម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ ឯកឧត្តម គង់ ...
អានបន្ថែមរដ្ឋកាត់ដីកោះក្រោយវត្តចំប៉ា ឱ្យឯកជនអភិវឌ្ឍ ខណៈក្រើនប្រជាជនឱ្យឈប់រំលោភដីនោះ
រដ្ឋាភិបាលបានសម្រេចកាត់ដីកោះក្រោយវត្តចំប៉ា ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ឱ្យឯកជនបង្កើតគម្រោងអភិវឌ្ឍថ្មីមួយ ខណៈក៏បានប្រកាសឱ្យប្រជាជនឈប់សាងសង់ និងទន្រ្ទានកាន់កាប់ដីកោះនោះទៀតទៅ។ តាមរយៈលិខិតលេខ ៥៦ សជណ ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន ៣ អិលអិមធី អ៊ិនវេសម៉ិន ឯ.ក ធ្វើការអភិវឌ្ឍលើដីកោះក្រោយវត្តចំប៉ានេះ។ ដូច្នេះ ប្...
អានបន្ថែមហេតុអ្វីបានជាគម្រោងខុនដូមួយចំនួននៅតែជោគជ័យទោះស្ថិតក្នុងវិបត្តិកូវីដ១៩?
សរសរដោយ Harbor Property ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ គម្រោងខុនដូមួយចំនួនក្នុងទីក្រុងភ្នំពេញជួបការលំបាកក្នុងការលក់ ខណៈគម្រោងខ្លះទៀតត្រូវបានពន្យារពេល ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើនពឹងផ្អែកខ្លាំងលើអ្នកទិញជនជាតិបរទេស។ យ៉ាងណាក្ដី គម្រោងខុនដូមួយចំនួននៅតែដំណើរការល្អទោះស្ថិតក្នុងវិបត្តិកូវីដក្ដី។ តើហេតុអ្វីបានជាគម្រោងខុនដូមួយចំនួនលក់បានជោគជ័យ ខណៈខ្លះទៀតលក់មិនសូវដាច់? លោក អៀ ចរិយា នាយកប្រតិបត...
អានបន្ថែម