ព័ត៌មានអចលនទ្រព្យ
ទីផ្សារបូរីនៅតែមានសន្ទុះ ខណៈ៦ ខែចុងក្រោយ មានគម្រោងថ្មីបើកលក់សរុប ៣៩ គម្រោង
ទោះជាវិបត្តិកូវីដនៅតែបន្ដក្ដី ទីផ្សារបូរីនៅតែមានភាពរឹងមាំជាងគេ បើធៀបនឹងប្រភេទអលចនទ្រព្យផ្សេងទៀត ពិសេសសម្រាប់គម្រោងតម្លៃទាប ទៅមធ្យម ខណៈ ៦ ខែ ចុងក្រោយនេះ ឃើញថាមានគម្រោងប្រកាសលក់ថ្មីដល់ទៅ ៣៩ គម្រោង។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយកាលពីថ្ងៃទី ៧ មេសា នេះ។ របាយការណ៍ដដែលបន្ដថា ចំនួនគម្រោងបូរីនៅកម្ពុជា នឹងបន្ដកើនឡើង ដោយព្យាករថានឹងមានដល់ទៅជាង ៣០០ គម្រោង ត្រឹមចុងឆ្...
អានបន្ថែមADB ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើង ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន ៥,៣% ក្នុងឆ្នាំ២០២២ និង៦,៥% ក្នុងឆ្នាំ២០២៣ ដែលជំរុញដោយកំណើនការនាំចេញទំនិញ និងលំហូរការវិនិយោគផ្ទាល់ពីបរទេសនេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB នៅថ្ងៃទី ៦ មេសា នេះ។ ក្នុងចំណោមវិស័យទាំងអស់ វិស័យបដិណ្ឋារកិច្ច (សណ្ឋាគារ និងភោជនីយដ្ឋាន) នឹងមានកំណើនឡើងវិញសន្សឹមៗនៅឆ្នាំ ២០២២ ហើយនឹងស្ទុះខ្លាំងនៅឆ្នាំ ២០២៣ ដោយសារការរៀបចំកីឡាស៊ីហ្គេម និងការបោ...
អានបន្ថែមសម្តេច ហ៊ុន សែន ស្នើឱ្យអាជ្ញាធរសៀមរាប បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់រុនតាឯក
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឱ្យអាជ្ញាធរខេត្តសៀមរាប បន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់លំនៅឋានថ្មីរុនតាឯក នៅឯស្រុកបន្ទាយស្រី ទិសដៅដើម្បីសម្រួលដល់ជីវភាពពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងផ្លូវ៣៨ខ្សែ ហើយសុខចិត្តប្ដូរទៅរស់នៅទីនោះ។ សម្ដេច បានឱ្យដឹងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប កាលថ្ងៃទី៤ ខែមេសា នេះ។ «ការសាងសង់ផ្លូវ ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានាព...
អានបន្ថែមសម្ដេច៖ រកស៊ីអចលនទ្រព្យនៅសៀមរាប កុំសម្លឹងដើមឈើ១ ដើម ត្រូវសម្លឹងព្រៃទាំងមូល
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនដល់វិនិយោគិនក្នុងវិស័យអចលទ្រព្យទាំងអស់ដែលចង់មកវិនិយោគក្នុងខេត្តសៀមរាប ឱ្យសម្លឹងមើលប្រយោជន៍រួម ឬតម្លៃវប្បធម៌នៃប្រាសាទអង្គរវត្តជាធំ ជាជាងចង់តែអភិវឌ្ឍ ឬសង់អគារខ្ពស់ៗ ដើម្បីចំណេញច្រើន។ សម្ដេច បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៤ មេសា នេះ។ សម្ដេច បានប្រើសុភាសិតថា កុំសម្លឹងដើមឈើ ១ដើម ត្រូវសម្លឹងព្រៃទាំងមូល ដោយ...
អានបន្ថែមសកម្មភាពអ្វីខ្លះដែលច្បាប់ហាមឃាត់ បើអចលនទ្រព្យ ឬសំណង់អ្នកនៅជិតហេដ្ឋារចនាសម្ព័ន្ធជាតិ?
មានសំណង់ ឬអចលនទ្រព្យនៅជិតផ្លូវជាតិ ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈធំៗ ជាជម្រើសល្អ និងមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់។ ប៉ុន្តែម្ចាស់សំណង់ក៏ត្រូវមានកាតព្វកិច្ចតាមច្បាប់ដែរ។ ជនណាបំពានមិនគោរពតាមច្បាប់ អាចនឹងត្រូវព្រមាន ព្យួរអាជ្ញាបណ្ណអាជីវកម្ម ពិន័យជាប្រាក់ខ្ពស់បំផុតដល់ទៅ ១០ លានរៀល ឬ/និងពន្ធធនាគារដល់ទៅ ៥ ឆ្នាំ។ តើសកម្មភាពអ្វីខ្លះដែលច្បាប់ហាមឃាត់ បើមានសំណង់នៅជិតហេដ្ឋារចនាសម្ព័ន្ធជាតិ? ហេដ្ឋារចនាសម្ព...
អានបន្ថែមអាមេរិកបង្កើតគម្រោងជំនួយពិសេសដល់វិស័យអចលនទ្រព្យនៅអាស៊ី
មជ្ឈមណ្ឌល MIT Center for Real Estate ថ្មីៗនេះ ទើបបង្កើតគម្រោងជំនួយពិសេសដល់វិស័យអចលនទ្រព្យនៅអាស៊ីហៅថា Asia Real Estate Initiative ដែលពង្រឹងសក្ដានុពល និងនិរន្តរភាពក្នុងវិស័យនេះក្នុងប្រទេសអាស៊ី។ គម្រោងនេះកឺជាវេទិការសម្រាប់អ្នកដឹកនាំ សហគ្រិន និងសហគមសិក្សាស្រាវជ្រាវ ក្នុងវិស័យអចលនទ្រព្យ ដើម្បីស្វែងរកដំណោះស្រាយទៅលើបញ្ហាប្រឈមនៃវិស័យអចលនទ្រព្យនៅទូទាំងតំបន់អាស៊ី។ គោលដៅសំខាន់មួយនៃគម្រោងគម្រោងអចលនទ្រព្...
អានបន្ថែមអ្វីទៅជាទ្រព្យដោយឡែក? ទ្រព្យរួម? តើគេកំណត់ទ្រព្យទាំងពីរនេះបានយ៉ាងដូចម្តេច?
ក្រោយមានការលែងលះ ប្ដីប្រពន្ធភាគច្រើនជួបបញ្ហាក្នុងការកំណត់ថា ទ្រព្យណាជារបស់របស់ខ្លួនតែម្ខាង ឬទ្រព្យណាជាទ្រព្យរួម។ ជាក់ស្ដែង ច្បាប់បានកំណត់យ៉ាងច្បាស់លាស់។ យោងតាមក្រមរដ្ឋប្បវេណី ប្រព័ន្ធទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធ ត្រូវបានបែងចែងជា ២ គឺប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា និងប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់។ ចំពោះប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា ប្តីប្រពន្ធ អាចធ្វើការចុះបញ្ជីទ្រព្យសម្...
អានបន្ថែមសភាពាណិជ្ជកម្មកម្ពុជាពិភាក្សាស្វែងរកឱកាសវិនិយោគថ្មីៗក្នុងវិស័យសំណង់ និងអចលនទ្រព្យ
សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារ «ផ្នែកសំណង់ និងអចលនទ្រព្យ» ដើម្បីពិគ្រោះពិភាក្សាលើបញ្ហាប្រឈម កង្វល់ សំណូមពរ និងឱកាសវិនិយោគថ្មីៗ ក្រោយវិស័យទាំង២ ទទួលរងសម្ពាធពីវិបត្តិកូវីដ ជាង២ ឆ្នាំ។។ កិច្ចប្រជុំនេះ ធ្វើនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ អ្នកឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ តំណាងសមាគមអ្នកសាងសង់នៅកម្ពុជា តំណាងសមា...
អានបន្ថែមអាជ្ញាធរខេត្តព្រះវិហារ ព្រមានប្រើធម៌ក្ដៅលើអ្នកបន្ដទន្ទ្រានដីវិនិយោគចំនួន៥ កន្លែង
រដ្ឋបាលខេត្តព្រះវិហារ បានចេញបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ដែលកំពុងទន្ទ្រានកាន់កាប់ ឬជួលដីលើទីតាំងដីវិនិយោគសម្បទានចំនួន ៥ ឱ្យបញ្ឈប់សកម្មភាពនោះជាបន្ទាន់ ដោយព្រមាននឹងចាត់វិធានការក្ដៅសម្រាប់អ្នកបន្តបំពាន។ យោងតាមសេចក្តីជូនដំណឹងចេញកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដីទាំង ៥កន្លែង ត្រូវបានរដ្ឋផ្ទេរសិទ្ធិជាដីសម្បទានសេដ្ឋកិច្ចដល់ឯកជនរួចហើយសម្រាប់ការវិនិយោគលើដំណាំអំពៅ ដូច្នេះការចូលទៅទន្រ្ទានជាអំពើខុសច្បាប់។ ...
អានបន្ថែមក្រសួងមហាផ្ទៃ ហាមប្រជាពលរដ្ឋតាមព្រំដែន ជួលដីកសិកម្មឱ្យទៅជនបរទេស
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានហាមប្រាមមិនឱ្យប្រជាពលរដ្ឋខ្មែរជួលដីកសិកម្មរបស់ពួកគេ នៅតាមខ្សែបន្ទាត់ព្រំដែន ឱ្យទៅជនបរទេស ដើម្បីជៀសវាងបញ្ហាដីធ្លី និងការតាំងទីលំនៅខុសច្បាប់នៅកម្ពុជា។ ឧបនាយករដ្ឋមន្រ្តី ស ខេង លើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមីនា។ សម្តេចក្រឡាហោ ស ខេង ថ្លែងថា៖ «ប្រជាពលរដ្ឋនៅតា...
អានបន្ថែម