ព័ត៌មានអចលនទ្រព្យ
អចលនទ្រព្យក្នុងខណ្ឌសែនសុខទាក់ទាញអ្នកទិញខ្លាំងជាងខណ្ឌដទៃទៀត
អ្នកទិញអចលនទ្រព្យនៅកម្ពុជាកំពុងមាននិន្នាការទៅរកការទិញអចលនទ្រព្យនៅខណ្ឌសែនសុខស្របពេលដែលតំបន់នេះកំពុងមានសកម្មភាពអភិវឌ្ឍយ៉ាងសន្ធឹកសន្ធាប់ នេះបើយោងតាមការបញ្ជាក់ពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។ អ្នកឯកទេសផ្នែកអចលនទ្រព្យនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា Key Real Estate Co.Ltd លោក សន សៀប បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ ថាអចលនទ្រព្យនៅខ...
អានបន្ថែមតើគួរអភិវឌ្ឍអចលនទ្រព្យខ្លួនឯងផ្ទាល់ ឬវិនិយោគលើអចលនទ្រព្យដែលមានស្រាប់?
អគារ/យូនីតជួលនៅទីក្រុងរណបកោះពេជ្រ អ្នកមានធនធានច្រើនតែងចង់ឈានជើងចូលធ្វើអាជីវកម្មលើផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ។ ពួកគេអាចសាងសង់គម្រោងផ្សេងៗសម្រាប់លក់ ឬជួល។ ដើម្បីអភិវឌ្ឍន៍គម្រោងថ្មីមួយនាពេលបច្ចុប្បន្ននេះ គេត្រូវពិចារណាពីតម្លៃដី ដែលមានតម្លៃឡើងខ្ពស់ខ្លាំងនៅទីតាំងសំខាន់ៗ។ ម្យ៉ាងទៀត តម្លៃសាងសង់ក៏មានការកើនឡើងផងដែរហើយអ្វីដែលសំខាន់បំផុតនោះ គឺពេលវេលា និងការគ្រប់គ្រងគម្រោងក្នុងអំឡុងពេលសាងសង់ ហើយក្រោយសាងសង់អាច...
អានបន្ថែមខេត្តព្រះសីហនុខ្វះកន្លែងស្នាក់នៅជាច្រើនទៀតសម្រាប់ត្រៀមទទួលភ្ញៀវទេសចរណ៍រាប់លាន
រូបគំរូដោយ Independence hotel ការផ្គត់ផ្គង់កន្លែងស្នាក់នៅបែបប្រណិតនៅក្នុងខេត្តព្រះសីហនុគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ត្រៀមទទួលភ្ញៀវទេសចរណ៍រាប់លាននាក់។ យោងតាមប្រសាសន៍របស់លោក តាំង សុចិត្រ គ្រីស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨ ការផ្គត់ផ្គង់កន្លែងស្នាក់នៅបែបប្រណិតដូចជាសណ្ឋាគារលំដាប់ផ្កាយជាដើមនៅក្នុងខេត្តព្រះសីហនុគឺមិនទាន់ឆ្លើយតបទៅនឹងកំណើននៃទេសចរណ៍ជាតិនិង...
អានបន្ថែមអត្រាពន្ធអចលនទ្រព្យប្រចាំឆ្នាំនៅកម្ពុជាស្ថិតក្នុងកម្រិតមួយទាបបំផុត
អត្រាពន្ធប្រចាំឆ្នាំលើអលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាប នេះបើយោងតាមការវិភាគរបស់អ្នកនិពន្ធនៃសារព័ត៌មាន InvestAsian កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨។ លោក Reid Kirchenbauer ស្ថាបនិករបស់ InvestAsian និងជាអ្នកវិនិយោគលើអចលនទ្រព្យក្នុងតំបន់អាស៊ីអាគ្នេយ៍បានឲ្យដឹងថា រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួនក្នុងពិភពលោករួមទាំងប្រទេសកម្ពុជាបានកំណត់អត្រាពន្ធលើអលនទ្រព្យប្រចាំឆ្នាំក្នុងអត្រាមួយដ៏ទាបបំផុតរហូតដល់សូន្យភា...
អានបន្ថែមក្រុមហ៊ុនសឹង្ហបុរី Ascott នឹងវិនិយោគក្នុងទីផ្សារសណ្ឋាគារនៅកម្ពុជា
ក្រុមហ៊ុនសិង្ហបុរី Ascott ដែលជាក្រុមហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង ៦ របស់ក្រុមហ៊ុនយក្សសឹង្ហបុរីឈ្មោះថា CapitaLand បានប្រកាសវិនិយោគក្នុងទីផ្សារសណ្ឋាគារនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។ ក្រុមហ៊ុន Ascott គ្រោងនឹងបន្ថែមការផ្គត់ផ្គង់បន្ទប់សណ្ឋាគារប្រមាណ ២០.០០០ បន្ទប់ទៀតនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាពិសេសទីផ្សារសណ្ឋាគ...
អានបន្ថែមក្រុមហ៊ុន Cellcard Finance លេងជារបស់អ្នកឧកញ៉ា គិត ម៉េងទៀតហើយ
ក្រុមហ៊ុនជួលអចលនទ្រព្យរបស់តៃវ៉ាន់ Chailease Holding បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Cellcard Finance PLC ដែលជាក្រុមហ៊ុនមួយរបស់រ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ The Taipei Times កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨។ ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ លោក Albert Chen ប្រធានក្រុមហ៊ុន Chailease បានប្រកាសពង្រីកទីផ្សាររបស់ខ្លួនក...
អានបន្ថែមរបាយការណ៍អន្តរជាតិបានឲ្យដឹងថាប្រទេសចិនកំពុងវាយលុកវិស័យទេសចរណ៍ និងអចលនទ្រព្យ
របាយការណ៍ថ្មីរបស់កាសែតអន្តរជាតិ Business Times បានចេញផ្សាយឲ្យដឹងថាប្រទេសចិនកំពុងវាយលុកខ្លាំងក្នុងវិស័យអចលនទ្រព្យនិងទេសចរណ៍នៅប្រទេសកម្ពុជាហើយទុនវិនិយោគជាច្រើនទៀតនឹងនៅតែបន្តហូរចូលក្នុងប្រទេសកម្ពុជា។ របាយការណ៍ដែលមានចំណងជើងថា« China Drives Cambodia’s Booming Property Market And Tourism Sector»បានគូសបញ្ជាក់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃការវិនិយោគរបស់ចិននៅតំបន់អាស៊ីអាគ្នេយ៍ជាពិសេសការកើនឡើងនៃការវិនិយោគរបស់...
អានបន្ថែមផ្សារទំនើបបែបធម្មជាតិនឹងបើកដំណើរការនៅខែធ្នូឆ្នាំ២០១៨
ផ្សារទំនើប Midtown Community Mall ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ២០០៤ កែងទៅនឹងផ្លូវ ១៣B ត្រូវបានរចនាឡើងដោយមានការបំពាក់ទៅដោយគ្រឿងតុបតែងជាឈើជាមួយនឹងការរចនាទីធ្លារសម្បូរទៅដោយរុក្ខជាតិបៃតង ដែលទាំងអស់នេះនឹងផ្តល់នូវបទពិសោធន៍ថ្មីមួយទៀតសម្រាប់ភ្ញៀវដែលដើរកំសាន្តក្នុងតំបន់ផ្សារ Midtown។ ផ្សារទំនើបនេះនឹងដាក់ឲ្យដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០១៨។ លើសពីនេះទៅទៀតដំបូលរបស់ផ្សារទំនើប Midtown គឺត្រូវបានបំពាក់ដោយផ្ទាំ...
អានបន្ថែមអ្នកជំនាញអចលនទ្រព្យផ្តល់ការវាយតម្លៃជាវិជ្ជមានចំពោះហាងលក់ទំនិញរាយតាមផ្សារទំនើប
ដោយសារតែអ្នកមានចំណូលមធ្យមក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្លាំង ទើបធ្វើអោយវិស័យហាងលក់ទំនិញរាយ (retail sector) មានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលក្នុងនោះហាងលក់ទំនិញរាយក្នុងផ្សារទំនើបក៏បានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ផងដែរ។ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យបានជួបពិភាក្សាជាមួយលោក Simon Griffiths នាយកចាត់ការទូទៅរបស់ក្រុមហ៊ុនផ្តល់សេវាកម្មហាងលក់...
អានបន្ថែមកម្ពុជាត្រូវការសណ្ឋាគារជាង១០ម៉ឺនបន្ទប់ក្នុងឆ្នាំ២០៣០ដើម្បីបំពេញតម្រូវការកើនឡើង
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានធ្វើការព្យាករណ៍ថា ប្រទេសកម្ពុជានឹងត្រូវការសណ្ឋាគារជាង១០ម៉ឺនបន្ទប់សម្រាប់ត្រៀបទទួលភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិដែលគ្រោងនឹងធ្វើដំណើរកំសាន្តក្នុងព្រះរាជាណាចក្រកម្ពុជាសរុបចំនួនជាង ២៨ លាននាក់ក្នុងឆ្នាំ ២០៣០។ ការព្យាករណ៍របស់ឯកឧត្តម ថោង ខុនបានបង្ហាញថាតម្រូវការបន្ទប់សណ្ឋាគារចំនួន១០ម៉ឺនបន្ទប់ខាងលើនេះរួមមានតម្រូវការសណ្ឋាគារប្រណីិតលំដាប់ផ្កាយ៤និងផ្កាយ៥ប្រមាណ៦០ភាគរ...
អានបន្ថែម