ព្រលានយន្តហោះថ្មីលំដាប់ពិភពលោករបស់កម្ពុជាសង់បាន ៦៤% ខណៈផ្លូវតភ្ជាប់សង់បាន៨៥%ហើយ

គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ (TIA) ឬព្រលានយន្តហោះធំ និងទំនើបជាងគេប្រចាំតំបន់អាស៊ី សម្រេចការសាងសង់បាន ៦៤,១% ខណៈដែលផ្លូវតភ្ជាប់ទៅព្រលានយន្តហោះនេះ ក៏សម្រេចការសាងសង់បាន ៨៥% ហើយដែរ។

នេះបើតាមការបញ្ជាក់របស់ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល  ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅពេលចុះពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ជាមួយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd  នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្នុងដំណាក់កាលទី១ សម្រេចបានចំនួន ៦៤.១% នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៩៣២លានដុល្លារ»។

លោកបានបន្ថែមទៀតថា ចំពោះការដ្ឋានសាងសង់ផ្លូវថ្មីតភ្ជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់ព្រលានថ្មី ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រ សម្រេចបាន៨៥% ហើយ។

ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ជាចុងក្រោយថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ (TIA)នេះ គ្រោងនឹងដាក់ឲ្យដំណើរការនៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ។

គួរបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍសាងសង់ដោយក្រុមហ៊ុន OCIC។ ក្រោយបញ្ចប់ការសាងសង់ ព្រលានថ្មីនេះ នឹងក្លាយជាព្រលានយន្តហោះធំជាងគេទី៩ នៅលើពិភពលោក ឬត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋានថ្នាក់៤F។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]