ព្រះពុទ្ធបដិមា-កម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប ចាប់ផ្តើមដំណើរការសាងសង់ហើយ

ព្រះពុទ្ធបដិមា “ព្រះពុទ្ធបព្រះអង្គអភ័យ” មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានា នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបបើកដំណើរការសាងសង់ហើយ។ នេះបើតាមពិធីក្រុងពលីបញ្ចុះបឋមសិលា ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

សំណង់ព្រះពុទ្ធបដិមានេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នៅលើកំពូលភ្នំ អតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនា ធុរៈខេត្តកែប។ អ្វីដែលសំខាន់នោះគឺ គម្រោងនេះ ត្រូវបានសាងសង់ឡើងដើម្បីរក្សារទុកជាសម្បត្តិព្រះពុទ្ធសាសនា និងវប្បធម៌ទេសចរណ៍សម្រាប់ខេត្តកែប។

ក្រៅតែពីរូបបដិមាករព្រះអង្គអភ័យនេះ នៅមានសំណង់ផ្សេងៗទៀតរួមមាន ខ្លោងទ្វារចូលមានទទឹង ៦ម៉ែត្រ ផ្លូវថ្នល់មានទទឹង ៧ម៉ែត្រ សាលាវិបស្សនាមានទំហំ ២២x៣៥ម៉ែត្រ កុដិចំនួន៦០កុដិ និងជណ្តើរឡើងភ្នំជាដើម។

គួរបញ្ជាក់ថា គម្រោងសាងសង់ព្រះពុទ្ធបដិមានេះ នឹងក្លាយជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]