មកស្វែងយល់ពីកម្មវិធី PLAXIS 3D និង RAM Concept! ជួយដោះស្រាយបញ្ហាជន់លិចបាន

ក្រុមហ៊ុន GeoStruXer ដែលជាក្រុមហ៊ុនសំណង់អារ៉ាប៊ីសាអូឌីត បានបង្ហាញពីគន្លឹះក្នុងការដោះស្រាយបញ្ហាឃ្លាំងស្តុកស្បៀងអាហារដែលកំពុងលិចនៅទីក្រុង Jazan ប្រទេសអារ៉ាប៊ីសាអូឌីត បានដោយជោគជ័យ ដោយប្រើប្រាស់កម្មវិធីវិស្វកម្មសំណង់ឌីជីថលរបស់ Bentley Systems។

គម្រោងសង់ឃ្លាំងស្តុកស្បៀងអាហារនេះបានខូចខាតធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រឹះដីក្នុងតំបន់ដែលមានបញ្ហា ដែលធ្វើឱ្យទឹកជន់យ៉ាងគំហុក។ ប៉ុន្តែ ដោយប្រើកម្មវិធី ២ គឺ PLAXIS 3D និង RAM Concept បញ្ហាត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស និងទាន់ពេល។

លោក Hamzah Al-Hashemi  ដែលជាវិស្វករគោលរបស់ក្រុមហ៊ុន បានប្រើប្រាស់កម្មវិធី PLAXIS 3D ដើម្បីបង្កើតគំរូអន្តរកម្មស្មុគស្មាញរវាងដី និងរចនាសម្ព័ន្ធ។ តាមរយៈការរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា AI និងទិន្នន័យផ្កាយរណបដែលដឹងពីពេលវេលា (InSAR) ក្រុមការងារបានបង្កើតគំរូដីដែលមានភាពត្រឹមត្រូវខ្ពស់ដើម្បីព្យាករណ៍ពីការទ្រុឌទ្រោមនាពេលអនាគត។

គួរបញ្ជាក់ថា កម្មវិធី PLAXIS 3D គឺជាកម្មវិធីជំនាញផ្នែកភូគព្ភសាស្ត្រ ដែលជួយអ្នកវិភាគបញ្ហាភូមិសាស្ដ្រ ស្មុគស្មាញសម្រាប់គម្រោងធំៗ។ កម្មវិធីអាចវិភាគគ្រប់យ៉ាងពិសេសស្ថានភាពផ្ទៃដី ស្ថានភាពក្រោមដី គ្រឹះ តំបន់ដីសើមលិចទឹក ទំនប់ និងស្ថានភាពរូងក្រោមដីជាដើម។

លើសពីនេះ វាក៏អាចវិភាគបង្កើតសេណារីយ៉ូនានា ដូចជាឧទាហរណ៍ថាបើមានការរញ្ជួយដី ឬទឹកជំនន់ ឬសម្ពាធទឹកលើសកម្រិត គម្រោងរបស់អ្នកនឹងទៅជាយ៉ាងណា ហើយអ្នកត្រូវធ្វើដូចម្ដេចដើម្បីបង្ការ។ (អានបន្ថែម)

លទ្ធផលការវិភាគទាំងអស់ នឹងត្រូវបង្ហាញជាគំរូ 3D  បែបរស់រវើកដូចពិតៗជាក់ស្ដែង។ លើសពីការវិភាគរកបញ្ហា កម្មវិធីនេះក៏ប្រើទិន្នន័យវៃឆ្លាតរបស់ខ្លួន ជួយផ្ដល់ជាដំណោះស្រាយផងដែរ។

ក្រៅពីនេះ លោកស្រី Dana Al-Faleyleh ដែលជាវិស្វករផ្នែករចនាសម្ព័ន្ធ ក៏បានប្រើប្រាស់កម្មវិធី RAM Concept ផងដែរ ដើម្បីរចនាគ្រឹះបេតុងពង្រឹង (post-tensioned concrete raft) ដែលត្រូវបានបង្កើនប្រសិទ្ធភាព ដែលអាចចែករំលែកបន្ទុកសំណង់យ៉ាងមានប្រសិទ្ធភាពជាមួយគ្រឹះថ្មី។

វិធីសាស្រ្តឌីជីថលនេះបានលុបបំបាត់ការស្មាន និងបានផ្តល់នូវការរចនាទំហំគម្រោងដែលសមស្របត្រឹមត្រូវ។ លើសពីនេះ វាក៏ជួយកាត់បន្ថយចំនួនបង្គោលគ្រឹះតូចៗ (micropiles) ដែលត្រូវការពីចំនួនដែលបានស្នើឡើង ២ ៧០០ ដើម មកត្រឹមតែ ៧៧៩ ដើម ប៉ុណ្ណោះ។

ផែនការដែលរៀបចំដោយកម្មវិធីទាំងនេះក៏នេះបានកាត់បន្ថយការប្រើប្រាស់សម្ភារៈជាង ៧០% សន្សំសំចៃថ្លៃដើមគ្រឹះបានច្រើនជាង ២ លានដុល្លារអាមេរិក និងកាត់បន្ថយការបំភាយកាបូន ៨០%។

ការប្រើប្រាស់ឧបករណ៍របស់ Bentley បានអនុញ្ញាតឱ្យក្រុមហ៊ុននេះបង្រួបបង្រួមជំនាញឯកទេសរបស់ពួកគេ ដោយផ្តល់នូវគំរូថ្មីសម្រាប់វិស្វកម្មប្រកបដោយនិរន្តរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]