មន្ត្រីជំនាញរកឃើញហ្វូស៊ីលដើមឈើអាយុរាប់លានឆ្នាំ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង

ក្រុមការងារសិក្សាហ្វូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន បានរកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ នេះបើតា​មផេកហ្វេកប៊ុករបស់ក្រសួង ដែលបានផ្សាយឱ្យដឹង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាហ្វូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវហ្វូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

ក្រុមការងារ បានធ្វើកំណាយដី ជម្រៅ១.៥ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយ៦ម៉ែត្រ រកឃើញហ្វូស៊ីលឈើប្រវែង៣.៥ម៉ែត្រ បំណែកមែកឈើជាច្រើន ដែលនៅជាធ្យូង បំណែកហ្វូស៊ីលស្លឹកឈើ ដែលកប់ក្នុងស្រទាប់ថ្មភក់ជាស្រទាប់ផ្នែកខាងលើនៃភ្នំត្បែង។ តាមរយៈកំណាយអាចយល់បានថា ផូស៊ីលដើមឈើនេះអាចស្ថិតនៅស័ក Mesozoic សម័កាល Jurassic – Cretaceous (251-65លានឆ្នាំ)។

ក្រៅពីផូស៊ីលខាងលើ កាលពីកន្លងទៅ ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ បានរកឃើញហ្វូស៊ីជាច្រើន រាប់ទាំងហ្វូស៊ីលសត្វសមុទ្រ ហ្វូស៊ីលឆ្អឹង, ហ្វូស៊ីសត្វ, ហ្វូស៊ីលត្រី ដែលមានអាយុកាលរាប់លានឆ្នាំមុន។

គួរបញ្ជាក់ថា ភ្នំត្បែង ជាតំបន់បេតិកភណ្ឌធម្មជាតិ ស្ថិតក្នុងខេត្តព្រះវិហារ ដែលកន្លងទៅកម្ពុជា ធ្លាប់បានស្នើទៅអង្គការយូណេស្កូ ដើម្បីដាក់ភ្នំត្បែងនេះ ឱ្យទៅជាតំបន់បេតិកភណ្ឌពិភពលោក។ (អានបន្ថែម)

ដោយឡែក កាលពីអំឡុងឆ្នាំ២០២៣ កន្លងទៅផងដ ទីភ្នាក់ងារជំនួយអាមេរិក (USAID) ក៏បានសិក្សាវាយតម្លៃទីតាំងបឋម ដើម្បីសាងសង់ផ្លូវលំ ០១ខ្សែ ប្រវែង ២០,២៣ គីឡូម៉ែត្រ ឡើងទៅលើភ្នំត្បែង ដែលអាចតភ្ជាប់សហគមន៍តំបន់ការពារធម្មជាតិ ចាក់អង្រែ តាំងយូ និងដាតាវឹកផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]