រដ្ឋកំពុងកែប្លង់អភិវឌ្ឍកោះពស់ ទៅជាតបន់ទេសចរណ៍ដ៏សម្បូរបែបស្តង់ដា​រ​អន្តរជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC និងរដ្ឋបាលខេត្តព្រះសីហនុ កំពុងធ្វើការកែសម្រួលប្លង់គោលអភិវឌ្ឍន៍កោះពស់ ដែលជាកោះមួយនៅកៀកដីគោកនៃក្រុងព្រះសីហនុ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

គោលបំណងនៃការកែសម្រួលប្លង់គោល គឺដើម្បីប្រែក្លាយកោះពស់ទៅជាគោលដៅទេសចរណ៍ដ៏សម្បូរបែបស្តង់ដា​រ​អន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន កោះពស់ ខេមបូឌា អ៊ិនវេសមេន គ្រុប អិលធីឌី ធ្វើការវិនិយោគកោះមរកត លើទំហំផ្ទៃដីប្រមាណ ១១៦ ហិកតា ដែលមានទីតាំងស្ថិតនៅកោះពស់នេះ ដែលគ្របដណ្តប់ដោយព្រៃធម្មជាតិ និងតំបន់ឆ្នេរលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រនៅភាគខាងជើង។

កន្លងមក ក្រុមហ៊ុន បានសាងសង់ស្ពានឆ្លងសមុទ្រប្រវែងជាង ៩០០ម៉ែត្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើកោះពស់ មានដូចជា ផ្លូវបេតុងបាន ៦០ភាគរយ នៃផ្លូវប្រវែងជាង ៥គីឡូម៉ែត្រ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]