រដ្ឋគ្រោងបង្កើតមន្ទីរពិសោធន៍ថ្មីកម្រិតស្តង់ដារអន្តរជាតិល្អគ្មាន២ ដើម្បីទប់ស្កាត់ជំងឺសត្វ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបង្កើតមន្ទីរពិសោធន៍ថ្មីកម្រិតស្តង់ដាអន្តរជាតិល្អគ្មានពីរស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល។ នេះបើតាមកិច្ចប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិការបស់គម្រោង ដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។

គម្រោងនេះ នឹងជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេង​ៗ​។

បើតាមឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានឱ្យដឹងក្នុងកិច្ចប្រជុំខាងលើថា មន្ទីរពិសោធន៍នៃអនុវិស័យទាំងអស់ត្រូវធ្វើឡើងនៅកន្លែងតែមួយដើម្បីភាពងាយស្រួល ហើយទីតាំងក្នុងឃុំសិត្បូនេះ គឺជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំយកចិត្តទុកដាក់ពិនិត្យទាំងមុខងារ គ្រឿងម៉ាស៊ីន ធនធានមនុស្ស ចំណេះដឹង និ​ង​ការចំណាយផ្សេងៗ ដើម្បីធានាដល់ការណើរការប្រព្រឹត្តទៅបានល្អប្រសើរ និងជាមន្ទីរពិសោធន៍ល្អគ្មានពីរលើវិស័យ​កសិកម្ម។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យមើលលើបញ្ជីសារពើភណ្ឌ ថវិកាលម្អិត ឧបករ​ណ៍​/​សម្ភារ និងធនធានមនុស្ស ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទជាច្រើនទៀត។

ខណៈដែលមន្ទីរពិសោធន៍ថ្មីនេះពុំទាន់លេចចេញជារូបរាងនឡើយ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំដល់មន្ដ្រីត្រូវបន្តបំពេ​​​ញ​​ការ​ងារ​ដដែលសិន និងចាប់ផ្តើមគិតគូដល់កម្រិតថ្នាក់តំបន់ ដោយក្នុងនោះ មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍​តំបន់ ត្រូវមានទំនាក់ទំនង សហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស។

សូមជម្រាបជូនថា គម្រោងសាងសង់មន្ទីរពិសោធន៍ជាតិនេះ ផ្ដួចផ្ដើមឡើងដើម្បីពង្រឹងសមត្ថភាពត្រួតពិនិត្យសុវត្ថិភាព និងអនាម័យផលិតផលសត្វនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើជំងឺបណ្តាលមកពីចំណីអាហារ ការប្រឡាក់ប្រឡូកមេរោគ និងសារធាតុគីមី រួមទាំងកាកសំណល់បសុឱសថ នៅក្នុងផលិតផលសត្វ ដែលការងារនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផលសត្វមានសុវត្ថិភាព និងគោលដៅការនាំចេញផលិតផលសត្វថែមទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]