រដ្ឋចេញវិធានការក្តៅលុបចោលរាល់លិខិតទិញ-លក់ និងដកហូតដីព្រៃ ក្នុងតំបន់ការពារធម្មជាតិខេត្តក្រចេះ

អាជ្ញាធរខេត្តក្រចេះ ចាត់វិធានការក្តៅដោយមោឃភាពចោលនូវរាល់លិខិតទិញ-លក់ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

វិធានការនេះ ធ្វើឡើងក្រោយរដ្ឋបាលខេត្ត ពិនិត្យឃើញថា មានប្រជាពលរដ្ឋចូលកាប់គាស់ រុករាន ទន្ទា្រន ដំាំដំណាំ សង់លំនៅឋាន ធ្វើរបងហ៊ុមព័ទ្ធ និងទាមទារស្នើសុំឱ្យអាជ្ញាធរវាស់វែង ដើម្បីប្រើប្រាស់អាស្រ័យផលស្របច្បាប់ តាំងពីឆ្នាំ២០១៩ ដែលនៅតែបន្ត បើទោះជាអាជ្ញាធរមានវិធានការទប់ស្កាត់ច្រើនលើកច្រើនសារហើយក៏ដោយ។

ជាមួយគ្នានេះដែរ​ អាជ្ញាធរខេត្ត នឹងដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុមព័ទ្ធ ក្នុងតំបន់ការពារធម្មជាតិ។

បន្ថែមពីនេះ អាជ្ញាធរខេត្ត បានបញ្ចាក់ថា ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង ធ្វើរបងហ៊ុមព័ទ្ធ និងដាំដំណាំដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែង ក្នុងមាត្រា៦១ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

អាជ្ញាធរខេត្ត ក៏បានអំពាវនាវផងដែរថា ឱ្យបញ្ឈប់ជាបន្ទាន់នូវការចូលកាន់កាប់ ទន្រា្ទនឈូសឆាយដីព្រៃ ដាំដំណាំ សាងសង់ផ្ទះ ខ្ទម រោង ធ្វើរបងហ៊ុំព័ទ្ធ ក្នុងភូមិសាស្ត្រខេត្តក្រចេះ។

ចំពោះប្រជាពលរដ្ឋណា ដែលមិនចូលរួមអនុវត្តតាមវិធានការខាងលើនេះ អាជ្ញាធរខេត្តក្រចេះ នឹងអនុវត្តដោយចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]